បងប្រុស​ចិត្តខ្មៅ​…​សូម្បីតែ​ប្អូនថ្លៃ​ស្រី​ក៏​លេប​ទៅរួច​!

ព្រឹត្តិការណ៍ថ្មីៗ
0
5300
…​ពុំ​ដឹង​ជា​ឈុត​ឆាក​សំដែង​ឬក៏​ជា​ដំណើររឿង​ពិត​នោះទេ​។​ប៉ុន្តែ​ប្រសិនបើជា​រឿង​សំដែង​ក៏ដោយ​ក៏​នោះ​ជាត​ម្លៃ​អប់រំ​មួយ​ទុកជា​គំរូរ​ទៅដល់​បុរសៗ​ជា​ស្វាមី​កុំ​ឲ្យ​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​ប្រពន្ធ​ដែល​កំពុង​ផឹក​ក្បត់ ព្រោះ​អំពើ​ហឹ​ង្សា​បាន​បង្ករ​ឲ្យ​ទៅជា​សោកនាដកម្ម​ដូចជា​ករណីខ្លះ ស្លាប់​ទាំងពីរ​នាក់​គឺ​ប្តី​សម្លាប​ប្រពន្ធ​ហើយ​ទៅធ្វើ​អត្តឃាត​តាម​ក្រោយ​…​ឯ​ករណី​ខ្លះទៀត ប្រពន្ធ​ស្លាប់​ប្តី​ជាប់គុក​។ ចំណែកឯ​ការ​គ្មាន​អំពើ​ហឹ​ង្សា​ធ្វើ​ចិត្ត​យ៉ាង​ត្រជាក់ រុញ​ទូក​បណ្តោយ​ទឹក​ឲ្យ​ប្រពន្ធ​ចិត្ត​ចើ​តទៅ​ប្រុស​សា​ហាយ​គឺ​បាន​សុខកាយ​ដេក​ក្នុងផ្ទះ​ឲ្យ​យ៉ាង​រំភើយ​។ ​នៅក្នុង​ឈុត​វីដេអូ​បង្ហាញ​ពី​សាច់រឿង នារី​ម្នា​ក់បាន​ក្បត់​ផឹក​ប្តី​លួច​ទៅ​រួមភេទ​ជាមួយនឹង​បងថ្លៃ​ដែល​ត្រូវជា​បងប្រុស​បង្កើត​រប​ស់​ប្តី​) តែ ពេល​កំពុងតែ​លេងល្បែង​ស្នេហ៍​ក្តៅ​សាច់ ស្រាប់តែ​បុរស​ជា​ប្តី​តាម​ទាន់​ឃើញនឹងភ្នែក តែ​យ៉ាងណា បុរស​ជា​ប្តី​រូបនេះ មិនបាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ និង​បងប្រុស​ទេ គ្រាន់តែ​ហួសចិត្ត​ស្ទើរ​បែក​ទ្រូង​ស្លាប់ និង​ស្តីបន្ទោស​ឲ្យ​នារី​ប្រពន្ធ វែកញែក​រក​ខុសត្រូវ​បន្តិច រួច​ក៏​ដេញ​នារី​ជា​ប្រពន្ធ​ឲ្យ​ទៅ​ដេក​តាម​សម្រួល​។​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បូរ រីករាយ ដែល​បាន​បង្ហោះ​វីដេអូ ដែល​ខ្លួន​តាម​ទាន់​ប្រពន្ធ​ក្បត់​ផឹ​ត​កំពុង​រួមរ័ក​ជាមួយនឹង​បងប្រុស​បង្កើត កាលពី​វេលា​ម៉ោង​២ និង​៤៨​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ដោយ​ភ្ជាប់​ជាមួយនឹង​សំណេរ​ថា « ប្រពន្ធ​ខ្ញុំ​នេះ​ជា​ស្រី​ផឹ​ត​ប្ដី បងប្រុស​ខ្ញុំ ជា​មនុស្ស​ចឹ​ត្ត​ខ្មៅ គេ​ដេក​ជាមួយគ្នា ខ្ញុំ​តាម​ទាន់​ដោយ​ខ្លួនឯង ប្អូនថ្លៃ​ឯង​ក៏​មិន​លើកលែង​ដែរ ។​ បុរស​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​មិនបាន​ប្រាប់​ឈ្មោះ​ប្រពន្ធ និង​បងប្រុស ដែល​ពួកគេ​លេង ល្បែង​ក្តៅ​សាច់​នោះឡើយ ហើយក៏​មិនដឹងថា រឿងអាស្រូវ​ស្នេហា​ត្រីកោណ​នេះ មាន​ដំណោះស្រាយ​បែបណា​ដែរ​។​ប៉ុន្តែ​បើតាម​ការ​ស្មាន បុរស​ជា​ប្តី​ចិត្ត​ត្រជាក់​រូបនេះ​ច្បាស់​ជា​មិន​យកប្រពន្ធ​ចិត្ត​ក្បត់​នេះ​វិញ​ទេ ហើយ​ចំពោះ​ទំនាក់ទំនង​រូបគេ​ជាមួយ​បងប្រុស​ក៏​ប្រាកដជា​ចប់​អស់សាច់​អស់​ឈាម​នឹង​គ្នា​ហើយ​៕