រូបភាព​ដ៏​កម្រ​ដ៏​ភ្ញាក់ផ្អើល​ឃើញ​ស្ថានីយ៍​អវកាស​អន្តរជាតិ​នៅមុខ​ព្រះអាទិត្យ​

ព្រឹត្តិការណ៍ថ្មីៗ
0
309
​អង្គការ NASA​បាន​បញ្ចេញ​រូបថត​ចាក់​ដោត​អារម្មណ៍​កម្រ​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ ឃើញ​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS )​នៅមុខ​ព្រះអាទិត្យ​។​ ​រូបថត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ ដែល​ថត​បាន​ដោយ​ផ្កាយរណប Rainee Colacurcio និង​បានចេញ​ផ្សាយ​នៅ​ថ្ងៃ "Astronomy Picture of the Day" របស់​អង្គការ NASA​កាលពី​ថ្ងៃទី​១៥ ខែកក្កដា​កន្លងទៅ គ្មាន​ឃើញ​អ្វី​នោះទេ បើសិនជា​មិន​ពិនិត្យ​ឲ្យ​បាន​ជាក់ច្បាស់​។​ ​វា​ជា​រឹតតែ​មិនធម្មតា​ទៅទៀត ពេលដែល​វា​បង្ហាញ​ព្រះអាទិត្យ​នៅពេលដែល​វា​គ្មាន​ចំណុច​ខ្មៅ​ណាមួយ​នៅលើ​ព្រះអាទិត្យ​។​ ​អង្គការ NASA បានសរសេរថា ការឆ្លងកាត់​ព្រះអាទិត្យ មិនមាន​អ្វី​ចម្លែក​នោះទេ​សម្រាប់​ស្ថានីយ​អវកាស ISS ប្រហែល​រយៈពេល​៩០​នាទី ប៉ុន្តែ​ការទទួលបាន​រូបថត​ដោយ​យានអវកាស​នៅ​ជ្រុង​ខាងស្តាំ​បែប​ហ្នឹង កម្រ​ខ្លាំងណាស់​។​ ​រូបថត​នេះ​មាន​២ រូប​មួយ​ថត​ជាប់​ស្ថានីយ៍​អវកាស​ឆ្លងកាត់​ព្រះអាទិត្យ ហើយ​រូប​មួយទៀត​ថត​ជាប់​ផ្ទៃ​ព្រះអាទិត្យ​យ៉ាងច្បាស់​ក្រឡែត​។​ ​សូមបញ្ជាក់ថា ស្នាម​ខ្មៅ​នៅលើ​ព្រះអាទិត្យ មិនសូវ​កម្រ​ឃើញ​នោះទេ ចាប់តាំងពី​ការកកើតឡើង​នៃ​យុគសម័យ Solar Minimum បច្ចុប្បន្ន គឺជា​ពេលដែល​សកម្មភាព​ព្រះអាទិត្យ​ស្ថិតក្នុង​កម្រិត​ទាប​៕