សហរដ្ឋអាមេរិក បានធ្វើការ​សាកល្បង​មូលដ្ឋាន​ទ័ពអាកាស​ថ្មី​មួយ នៅក្នុង​ប្រទេស​ប៉ូឡូញ ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងករណី​ផ្ទុះ​សង្គ្រាម​ជាមួយ​រុស្ស៊ី​

ព្រឹត្តិការណ៍ថ្មីៗ
0
247
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៨ សីហា​នេះ​ថា កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​បានធ្វើការ​សាកល្បង​នូវ​មូលដ្ឋាន​ទ័ពអាកាស​ថ្មី​មួយ​នៅក្នុង​ប្រទេស​ប៉ូឡូញ ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ករណី ដែលមាន​ការផ្ទុះ​សង្គ្រាម​ជាមួយ​រុស្ស៊ី និង​សត្រូវ​ដទៃទៀត​នៅក្នុង​តំបន់​អ៊ឺរ៉ុប​។​ ​យោងតាម​សារព័ត៌មាន Defence News បាន​ឲ្យ​ដឹងថា គម្រោង​នេះ​នឹង​ភ្ជាប់​សេវាកម្ម​ទៅកាន់​តំបន់​ហោះហើរ​របស់​ប្រទេស​ជា​ដៃគូ​យ៉ាង​ឆាប់រហ័ស ដោយ​បង្កើតឡើង​នូវ​កង​យន្តហោះ​ចម្បាំង និង​ចាប់ផ្តើម​បេសកកម្ម​ប្រយុទ្ធ ដែល​បានធ្វើ​ឡើងជា​លើកដំបូង​កាលពី​ខែកក្កដា ហើយ​ទើបបាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។​ ​លោក​ឧត្ដមសេនីយត្រី​កងទ័ព​អាកាស​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អ៊ឺរ៉ុប Roy Agustin បាន​និយាយថា «​នៅពេលដែល​បានដាក់​ពង្រាយ​កងទ័ព​នេះ ពួកយើង​ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ប៉ុន្តែ​ស្ថិតនៅក្នុង​វិបត្តិ​។ ពួកគេ​ត្រូវការ​សមត្ថភាព​សម្រាប់​អាទិ៍ភាព​របស់​ពួកគេ បេសកកម្ម​ដែល​ត្រូវបាន​បង្កើតឡើង ហើយ​យើង​នឹង​បន្ត​បេ​កក​ម្ម​ប្រយុទ្ធ​រួមគ្នា​»​។​ ​ទោះបីជា​នៅក្នុង​តំបន់​មាន​លក្ខណៈ​តូចចង្អៀត​ក៏ពិតមែន តែ​វា​នៅតែ​តម្រូវឱ្យមាន​ផ្នែក​ចល័ត​ជាច្រើន​។ ដូច​សារព័ត៌មាន Defense News បានធ្វើការ​កត់សម្គាល់ យាន ៨៧​គ្រឿង យ​ន្តោះ​ដឹក​គ្រឿង​បរិក្ខា​យោធា C-130J ចំនួន ២​គ្រឿង ហើយ​ការហ្វឹកហាត់​ទាមទារ​នូវ​តុល្យភាព​នៃ​ឧបករណ៍​ផ្ទុក​គ្រាប់​ចំនួន ៣២១​គ្រឿង រួមទាំង​យាន ៦០​គ្រឿង និង​យាន​ផ្ទុក​គ្រាប់ ១៦១​គ្រឿង​ផងដែរ​។​ ​លោក Agustin បាន​ពន្យល់ថា ប្រព័ន្ធ​មូលដ្ឋាន​ទ័ពអាកាស​គឺមាន​ភាពខុសប្លែក​ពី​ប្រព័ន្ធ​មូលដ្ឋាន​ដូចជា ឧបករណ៍​សម្រាប់​ការបង្កើត​ប្រតិបត្តិការ​ទ័ពអាកាស​។ កងទ័ពអាកាស​ក៏​កំពុង​រៀបចំ​ប្រព័ន្ធ​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​ផងដែរ ដូច្នេះ​ពួកគេ​អាច​ត្រូវបាន​ដាក់ពង្រាយ​យ៉ាង​ឆាប់រហ័ស​នៅ​ចំពោះមុខ​ការគំរាមកំហែង​ណាមួយ​។​ ​កិច្ចប្រឹងប្រែង​របស់​ក​ង​ទ័ពអាកាស​សហរដ្ឋ​អាមេរិក​បានធ្វើ​ឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​នៅតែ​បន្ត​រវាង​អង្គការ​ណា​តូ និង​ជាមួយ​រុស្ស៊ី​។ ចាប់តាំងពី​ការគាំទ្រ​របស់​ទីក្រុង​មូ​ស្គូ​ទៅលើ​ក្រុម​ឧ​ទ្ធា​ម​ផ្តាច់​ទឹកដី​អ៊ុយ​ក្រែ​ន​មក អាមេរិក​បាននិងកំពុង​តែ​ពង្រឹង​សាច់ដុំ​យោធា​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង​បន្ថែមទៀត ជាមួយ​បណ្តា​ប្រទេស​មាន​វិវាទ​ជាមួយ​រុស្ស៊ី​៕DNT-NEWS