អ៊ីរ៉ង់​គម្រាមថា អ៊ីស្រាអែល​នឹង​កម្ទេច​គ្មាន​ដី​កប់ ប្រសិនបើ​ហ៊ាន​បើក​ការវាយប្រហារ​ទៅលើ​ស៊ី​រី​ម្តងទៀត​

ព្រឹត្តិការណ៍ថ្មីៗ
0
253
(​ទីក្រុង​តេ​រ៉ង់​)៖ សារព័ត៌មាន News News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២ កុម្ភៈ ២០១៩​នេះ​ថា មន្ត្រី​យោធា​កំពូល​អ៊ីរ៉ង់​មួយរូប​បាន​គម្រាម​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ទៅនឹង​ប្រទេស​អ៊ីស្រាអែល ប្រសិនបើ​ប្រទេស​នេះ​នៅ​បន្ត​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​ស៊ី​រី​បន្តទៀត​។​ ​ការ​គម្រាម​បើក​ការវាយប្រហារ​ទៅលើ​អ៊ីស្រាអែល ដែល​ហ៊ាន​បន្ត​បើក​ការវាយប្រហារ​នៅក្នុង​ប្រទេស​ស៊ី​រី​បែបនេះ បានធ្វើ​ឡើង​ក្រោយ​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន នៅក្នុង​ប្រទេស​ស៊ី​រី​កាលពីពេល​ថ្មីៗ​នេះ ដែល​បណ្តាល​ឲ្យ​កងទ័ព​របស់ខ្លួន ១២​នាក់​បាត់បង់​អាយុជីវិត​។ អ្នក​នាំ​ឃ្លាំមើល​សិទ្ធមនុស្ស​ប្រចាំ​ប្រទេស​ស៊ី​រី ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡុង​បាន​និយាយថា មាន​មនុស្ស ២១​នាក់​បាន​ស្លាប់​ដោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល ក្នុងនោះ​កងទ័ព​អ៊ីរ៉ង់ ១២​នាក់​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Hossein Salami មេបញ្ជាការរង​នៃ​កង​ឆ្មាំ​បដិវត្តន៍​វរជន​អ៊ីរ៉ង់​បាន​ប្រាប់​សន្និសីទ​មួយ​នៅ​ទីក្រុង Mashhad ថា​ប្រតិបត្តិការ​របស់​អ៊ីស្រាអែល​គឺ​ឆ្លើយតប​នឹង​«​ការភ័យខ្លាច​ផ្លូវចិត្ត​»​របស់​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត ដែល​ត្រូវបាន​កេណ្ឌ​មកពី​គ្រប់ទិសទី​ក្នុងការ​គាំទ្រ​ប្រទេស​ស៊ី​រី​។​ ​លោក​បាន​និយាយ​ដោយបាន​សម្តៅ​ទៅលើ​ប្រតិបត្តិការ​មួយ ដែល​បាន​រុញច្រាន​ចូល​ឈ្លានពាន​អ៊ីរ៉ាក់​ប្រកបដោយ​ជោគជ័យ នា​ឆ្នាំ ១៩៨២​ថា «​យើង​ប្រាប់​ពួកគេ​កុំ​ឲ្យ​លេង​ជាមួយ​ភ្លើង ពីព្រោះ​ពួកគេ​មិនអាច​សូម្បីតែ​ប្រៀប​ជាមួយ​ប្រតិបត្តិការ Beit ol-Moqaddas ឡើយ​»​។ លោក​បន្តថា «​ពួកគេ​នឹងត្រូវ​វាយកម្ទេច​ការ​ថ្ងួចថ្ងូរ​ពី​អាមេរិក ហើយ​ពួកគេ​នឹង​គ្មាន​កន្លែង​កប់​សាកសព​នោះទេ​។​ ​លោក​បាន​បន្ថែមថា​ការ ការយល់ឃើញ​ណាមួយ​ដែលថា ពួកគេ​បានចាប់ផ្តើម​សង្គ្រាម​បែបនេះ នឹងមាន​ភាពខុសគ្នា​នៅ​ចុងបញ្ចប់ ហើយ​ការឈ្លានពាន​មាន​កម្រិត​នឹងមិន​នាំទៅរក​សង្គ្រាម ដែលមាន​កម្រិត​នោះទេ​»​។​ ​ប៉ុន្មាន​ថ្ងៃមុន​នេះ នាយក​ទីភ្នាក់ងារ​សើម​ប​ការណ៍​សម្ងាត់​អាមេរិក លោក Dans Coat បាន​ព្រមាន​ថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​កងទ័ព​គាំទ្រ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី គឺជា​ការបង្កើន​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​។ ​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​បាន​ឡើងក​ម្តៅ​កាន់តែខ្លាំង ក្រោយ​អ៊ីស្រាអែល​បើក​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​កងទ័ព​អ៊ីរ៉ង់ នៅក្នុង​ទឹកដី​ស៊ី​រី​។ អ៊ីស្រាអែល​វាយប្រហារ​ទៅលើ​កងទ័ព​ទាំងនេះ​ដោយសារតែ​អ៊ីស្រាអែល​មើលឃើញថា អ៊ីរ៉ង់​កំពុង​ទំនុកបម្រុង​ដល់​ក្រុម​ភេរ​វករ និង​ក្រុម​ហេស​ប៊ុល​ឡា ដែលមាន​និន្នាការ​ប្រឆាំង​មកលើ​ខ្លួន​។ ​នេះ​មិនមែនជា​លើកទីមួយ​នោះទេ ដែល​អ៊ីស្រាអែល​បើក​ការវាយប្រហារ​ទៅ​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​។ កាលពី​ឆ្នាំមុន អ៊ីស្រាអែល​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ម្តង​ហើយ ដែល​កាលនោះ​អ៊ីរ៉ង់​បាន​ផ្គុំ​គ្រាប់​រ៉ុ​ក្កែក និង​បាញ់​ទៅលើ​តំបន់​ហ្កូ​ឡា​ជាង ៤០​គ្រាប់​។ ជាការ​ឆ្លើយតប អ៊ីស្រាអែល​ផ្គុំ​យន្តហោះ​ចម្បាំង និង​ត្រៀម​ខ្សែប្រយុទ្ធ​រាប់ម៉ឺន​នាក់​នៅ​តំបន់​ហ្កូ​ឡាន ដើម្បី​ប្រកាសសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​៕