ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន​ទៅ​ហោះ​ដេញតាម និង​ឡោមព័ទ្ធ​យុន្តហោះ​របស់​ចិន​ដែល​បាន​ហោះចូល​ក្នុង​តំបន់​….

ព្រឹត្តិការណ៍ថ្មីៗ
0
383
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បានធ្វើ​ការតវ៉ា​ប្រឆាំង​ទៅនឹង​យន្តហោះ​ចម្បាំង​របស់​ចិន ដែល​បាន​ហោះចូល​រ៉ា​ដា​ប្រឆាំង​យន្តហោះ​ចម្បាំង​របស់ខ្លួន​។​ ​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៩ សីហា​ម្សិលមិញ​ថា «​ពាក់ព័ន្ធ​ទៅនឹង​យន្តហោះ​យោធា​ចិន ដែល​បាន​ហោះចូល​តំបន់​រ៉ា​ដា​ប្រឆាំង​យន្តហោះ​កូរ៉េខាងត្បូង ប្រធាន​នាយកដ្ឋាន​នៃ​គោលនយោបាយ​អន្តរជាតិ​របស់​ក្រសួងការពារជាតិ បានធ្វើ​ការកោះហៅ​មន្ត្រី​ទូត​យោធា​នៅ​រសៀល​នៅ​ថ្ងៃ ដោយ​សម្តែង​នូវ​ការតវ៉ា​ជំទាស់​ដ៏​ខ្លាំងក្លា និង​ទទូចថា វិធានការ​ត្រូវបាន​គេ​ធ្វើឡើង​ដើម្បី​កុំ​ឲ្យ​មាន​ឧបត្តិហេតុ​ច្រំ​ដែល​នេះ​កើតឡើង​»​។​ ​ក្រ​សូង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ជុំវិញ​ហេតុការណ៍​នេះ ដោយសារតែ​វា​គឺជា​ឧបត្តិហេតុ​លើក​ទី​៥​ហើយ ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា យន្តហោះ​ដឹក​គ្រឿង​បរិក្ខា​យោធា​ចិន Shaanxi Y បាន​ហោះចូល​តំបន់​រ៉ា​ដា​ប្រឆាំង​យន្តហោះ​របស់​កូរ៉េខាងត្បូង ដោយ​មិន​បានចេញ​សេចក្តី​ព្រមាន​ឲ្យ​ដឹង ហើយ​វា​បាន​ស្ថិតនៅ​ទីនោះ​អស់​រយៈពេល ៤​ម៉ោង​មុននឹង​ចាកចេញ​។ រំពេច​នោះ ទីក្រុង​សេ​អ៊ូ​ល​បាន​ផ្គុំ​យន្តហោះ​ចម្បាំង F-15K ចំនួន ១០​គ្រឿង ដើម្បី​ធ​ញ​វើ​ការឆ្លើយតប​ទៅនឹង​យន្តហោះ​របស់​ចិន ដែល​ព្រហើន​ចូល​តំបន់​រ៉ា​ដា​របស់ខ្លួន​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ជិត​តំបន់ Socotra Rock​។​ ​កាលពីដើម​ឆ្នាំនេះ ចិន​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​ទៅ​ហោះ​ពីលើ​តំបន់​កូន​កោះ​របស់​កូរ៉េខាងត្បូង​ជាច្រើន​ដង​។ ក្រោយ​ការបញ្ជូន​យន្តហោះ​ទៅ​ហោះ​បែបនេះ ទីក្រុង​សេ​អ៊ូ​ល​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន​ទៅ​ហោះ​ដេញតាម និង​ឡោមព័ទ្ធ​យុន្តហោះ​របស់​ចិន​គ្រប់​ទិស ដើម្បី​បណ្តេញ​យន្តហោះ​នោះ​ឲ្យ​ចាក់​ចេញពី​តំបន់​របស់ខ្លួន​។ តាមពិត យន្តហោះ​របស់​ចិន​នោះ ត្រូវបាន​គេ​បញ្ជូន​ឲ្យ​ទៅ​ឃ្លាំមើល​តំបន់​ថ្ម​ប៉ប្រះ​ទឹក ដែល​ប្រទេស​នេះ​ធ្លាប់បាន​ដណ្តើម​គ្នា​ជាមួយ​កូរ៉េខាងត្បូង មុននឹង​ប្រគល់​ឲ្យ​ប្រទេស​នេះ​៕DNT-NEWS