អគ្គនាយកដ្ឋាន​ពន្ធដា​រ សេចក្ដីជូនដំណឹង​​ក្រើនរំលឹក​​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បង់ពន្ធ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១៨​ដែល​នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​ខាងមុខនេះ !

ព្រឹត្តិការណ៍ថ្មីៗ
0
288
​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្ដីជូនដំណឹង​ពី​ការ​ក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បង់ពន្ធ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១៨ ដែល​នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​ខាងមុខ​។​ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បញ្ជាក់ថា មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​នៅឡើយ​ទេ​។ ហេតុដូច្នេះ​ហើយ​ទើប​អគ្គនាយកដ្ឋាន​ពន្ធដារ ចេញប្រកាស​ក្រើនរំលឹក​នេះ ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ជៀសវាង​នូវ​ការកកស្ទះ ឬ​ប្រជ្រៀត​គ្នា​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំ​ឲ្យ​មាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ក្រើនរំលឹក ដល់​ម្ចាស់​អចល​ទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញភារកិច្ច​បង់ពន្ធ មេ​ត្ដា​រួស​រាស់​មក​ប្រកាស​បង់ពន្ធ ឲ្យ​បាន​ទាត់​ពេលវេលា​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨»​។​ ​