ព័ត៌មាន​ទូទៅ​ជុំវិញ​សោក​នា​កម្ម ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅក្នុង​ខេត្ត​ព្រះសីហនុ !

ព្រឹត្តិការណ៍ថ្មីៗ
0
253
(​ព្រះសីហនុ​)៖ តាម​ការ​ឲ្យ​ដឹង​របស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​ជិត​៥៖០០​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​ ​គិត​ត្រឹម​ម៉ោង​11​ព្រឹក​នេះ សមត្ថកិច្ច​និង​ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​អ្នកស្លាប់​៣​នាក់ និង​កម្មករ​ជិត​១០​នាក់​ផ្សេងទៀត ត្រូវបាន​ជួយសង្គ្រោះ ចេញពី​គំនរ​ថ្ម​អាគារ​កម្ពស់​៧​ជាន់ ដែល​បាក់រ​លំនៅ​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃនេះ​។​   ​លោក​អភិបាលខេត្ត​បន្តថា នៅពេលនេះ​ក្រុម​ជួយសង្គ្រោះ​កំពុង​ប្រើប្រាស់​អេស្កាវ៉ាទ័រ​ចំនួន​២​គ្រឿង និង​គ្រឿងចក្រ​ផ្សេងទៀត ដើម្បី​ស្វែងរក​មនុស្ស​ដែល​នៅជាប់​ក្នុង​គំនរ​អគារ​ដែល​រលំ​នេះ​។​ ​បើតាម​អាជ្ញាធរ​អគារ​ដែល​កំពុង​សាងសង់​ហើយ​បាន​បាក់​រលំ​នេះ ជា​របស់​ជនជាតិ​ចិន ដែល​បាន​ជួល​ដី​ទំហំ​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​៣០​ម៉ែត្រ សាងសង់​កម្ពស់​៧​ជាន់ សង់​បាន​ប្រហែល​៨០​ភាគរយ​។​ ​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​មាន​ក្រុម​សង្គ្រោះ​៧១១ ដែល​ប្រចាំការ​នៅ​សាលា​សង្គ្រោះ​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្ត​ព្រះសីហនុ ក៍បាន​ចេញទៅ​ជួយ​អន្តរ​គម​ន៍​ស្វែងរក​ជន​រង​គ្រៅ​ផងដែរ​។​ ​សូមជម្រាបថា នៅ​ម៉ោង​ជិត​៥៖០០​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ អា​រុណ​រះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយ​មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​គេ​សន្និដ្ឋានថា កំពុងស្ថិត​នៅក្នុង​គំនរ​អគារ​នេះ​៕