រុស្ស៊ី​ព្រមាន​បើក​ការវាយប្រហារ​ទៅលើ​កងទ័ព​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី​

ព្រឹត្តិការណ៍ថ្មីៗ
0
285
​សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ កញ្ញា ២០១៨​នេះ​ដោយបាន​ប្រភពពី​មន្ត្រី​ការពារ​សហរដ្ឋអាមេរិក​ថា រុស្ស៊ី​បាន​ព្រមាន​កងកម្លាំង​យោធា​សហរដ្ឋអាមេរិក​២ ដង​ហើយ​កាលពី​សប្តាហ៍​មុន​ថា កងទ័ព​របស់ខ្លួន​រួមជាមួយ​អង្គភាព​នៃ​កងកម្លាំង​អាសាដ កំពុងតែ​ត្រៀម​បើក​ការវាយប្រហារ​ទៅលើ​តំបន់ ដែល​កងទ័ព​សហរដ្ឋ​អាមេរិក ១២​ក្រុម​កំពុង​តែមាន​វត្តមាន​។​ ​រុស្ស៊ី​បាន​អះអាងថា កងកម្លាំង​ក្រុម​ឧទ្ទាម​ត្រូវបាន​ការពារ​ដោយ​កងទ័ព​សហរដ្ឋអាមេរិក​។ ការប្រកាស​បើក​ការវាយប្រហារ​ទៅលើ​កងទ័ព​សហរដ្ឋអាមេរិក​ពី​សំណាក់​ទីក្រុង​មូ​ស្គូ​នេះ បានធ្វើ​ឲ្យ​មេបញ្ជាការ​សហរដ្ឋអាមេរិក​បង្ហាញ​ក្តី​ព្រួយបារម្ភ​របស់ខ្លួន​ថា កងទ័ព​សហរដ្ឋអាមេរិក​នឹង​ស្ថិតក្នុង​ហានិភ័យ​មួយ ប្រសិនបើ​កងទ័ព​រុស្ស៊ី​ធ្វើការ​រុលទៅមុខ​។ ទន្ទឹមនឹង​ការលើកឡើង​នូវ​ក្តី​ព្រួយបារម្ភ​នេះដែរ សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តី​ព្រមាន​ធ្ងន់ ៗ ទៅកាន់​ទីក្រុង​មូ​ស្គូ​កុំ​ឲ្យ​មក​ជែង​ជាមួយ​វត្តមាន​កងទ័ព​សហរ​ដ្ឋ​អាមេរិក​ឲ្យ​សោះ​។​ ​មន្ត្រី​កងកម្លាំង​សហរដ្ឋអាមេរិក​ជាច្រើនរូប​បាន​ប្រាប់​សារព័ត៌មាន CNN ថា មជ្ឈមណ្ឌល​ដែលមាន​ការជាប់​ពាក់ព័ន្ធ​នានា ទៅនឹង​ក្រុមចម្រុះ​សហរដ្ឋអាមេរិក​ប្រឆាំង​ទៅនឹង​ក្រុម ISIS គឺមាន​មូលដ្ឋាន​នៅ​យោធភូមិ Tanf​។ ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ស៊ី​រី ហ្ស័​រដង់ និង​ប្រទេស​អ៊ីរ៉ាក់ យោធភូមិ Tanf ត្រូវបាន​គេ​មើលឃើញថា គឺជា​ទីតាំង​យុត្តិសាស្ត្រ​ដ៏​សំខាន់បំផុត ខណៈដែល​សហរដ្ឋអាមេរិក និង​រុស្ស៊ី រួមជាមួយ​អ៊ីរ៉ង់​កំពុងតែ​ប្រជែង​ឥទ្ធិពល​នៅក្នុង​ប្រទេស​នេះ​រៀងៗ​ខ្លួន​។​ ​សិទ្ធ​ការពារ​ខ្លួន​ ​សហរដ្ឋអាមេរិក​មាន​ការព្រួយបារម្ភ​ថា រុស្ស៊ី​អាច​នឹង​ប្រើប្រាស់​នូវ​យន្តហោះ​ចម្បាំង ឬ​នាវាចម្បាំង​នៅ​ភាគ​ខាងកើត​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដើម្បី​បើក​ការវាយប្រហារ​ទៅលើ​អ្វីដែល​គេ​ហៅថា ជា​ក្រុម​សកម្មប្រយុទ្ធ ដែ​លា​អាច​ញ៉ាំង​ឲ្យ​មានការ​ផ្ទុះអាវុធ​រវាង​កងទ័ព​សហរដ្ឋអាមេរិក វាយបក​ទៅលើ​កងកម្លាំង​រុស្ស៊ី​វិញ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គិត​មកទល់ពេលនេះ គេ​ពុំទាន់​ឃើញ​មានការ​បង្កើត​នូវ​កងទ័ព​រុស្ស៊ី នៅឡើយ​ទេ​។ ទីក្រុង​វ៉ាស៊ីនតោន​នឹងមិន​ធ្វើការ​អត្ថាធិប្បាយ​យ៉ាងណា​នោះទេ​ថា ទីក្រុង​មូ​ស្គូ​នឹងធ្វើ​ការព្រមាន​បែបណា​មកកាន់​ទីក្រុង​វ៉ាស៊ីនតោន​។​ ​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក លោក ជី​ម ម៉ា​ទី​ស និង​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​សហរដ្ឋអាមេរិក លោក ចូ​សេ​ហ្វ ដុន​ហ្វ​ត ដែលជា​ប្រធាន​អគ្គសេនាធិការ​រួម​រប​ស់​អាមេរិក​បានដឹង​អំពី​កិច្ចការ​សម្ងាត់​ចុងក្រោយ​។ អ្នក​ទាំងពីរ​បាន​និយាយថា កងទ័ព​សហរដ្ឋអាមេរិក​នៅ​ជួរមុខ​តែងមាន​សិទ្ធ​បើក​ការវាយប្រហារ​តប​ទៅវិញ ដើម្បី​ការពារ​ខ្លួន ដោយ​មិនចាំបាច់​សុំ​ការអនុញ្ញាត​ពី​ថ្នាក់លើ​នោះទេ​។​ ​មន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​ទាំងនោះ​បាន​និយាយថា «​សហរដ្ឋអាមេរិក​មិន​ស្វែងរក​នូវ​ការប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី ឬ​ក្រុម​ណាមួយ​នោះទេ​។ ប៉ុន្តែ​បើ​មានការ​វាយប្រហារ​មក​លើ​សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក​មិន​រារែក​ក្នុង​ការប្រើ​កម្លាំង​ការពារ​ខ្លួន ក្រុមចម្រុះ ឬ​កម្លាំង​ដៃគូ​របស់ខ្លួន​នោះទេ​»​។​ ​មន្ត្រី​អាមេរិក​បានចង្អុលបង្ហាញ​ថា ការតវ៉ា​មិ​សុខចិត្ត​ទៅនឹង​វត្តមាន​របស់​ក្រុម​អាល់​កៃ​ដា ឬ​ក្រុម​អាយ​ស៊ី​ស​ពី​សំណាក់​រុស្ស៊ី នៅក្នុង​តំបន់ទ្រនាប់​នេះ មិនមែនជា​រឿង​ថ្មី​នោះទេ​។ ប៉ុន្តែ​ការវាយប្រហារ​ថ្មី​របស់​អាសាដ​ដែលមាន​រុស្ស៊ី​នៅ​ពីក្រោយ​ខ្នង ដែល​គ្រោង​នឹង​បើក​ការវាយប្រហារ​ទៅលើ​ខេត្ត​អ៊ី​ដ​លី​ប ទើប​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ ដោយសារតែ​ទីក្រុង​មូ​ស្គូ​មើលឃើញថា គឺជា​ឱកាស​មាស​ឱកាស​ប្រាក់ ក្នុងការ​ចាប់ផ្តើម​ប្រតិបត្តិការ​។​ ​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៧ កញ្ញា​នេះ កងទ័ព​ស៊ី​រី​បាន​ដណ្តើម​ទី​សំខាន់​ពី​ក្រុម​ឧទ្ទាម​អស់ហើយ​។ ហើយ​កងទ័ព​អាសាដ​កំពុងតែ​ឡោមព័ទ្ធ និង​គ្រោង​បើក​ការ​វាយ​ផ្តាច់ ដើម្បី​ដណ្តើមយក​មូលដ្ឋាន​ចុង​ក្រោយមក​គ្រប់គ្រង​វិញ​។ នៅក្នុង​ប្រតិបត្តិការ​នេះ មាន​កងទ័ព​រុស្ស៊ី និង​អ៊ីរ៉ង់​កំពុង​នាំមុខ និង​ឡោមព័ទ្ធ​វាយប្រហារ​ទៅ​ក្រុម​ឧទ្ទាម​៕​