អង្គការ WHO ចេញ​សេចក្តីណែនាំ​ដើម្បី​ជួយ​ពិភពលោក​ទប់ស្កាត់​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19

ព្រឹត្តិការណ៍ថ្មីៗ
0
3216
[wai id="6"]


[wai id="7"]
​ការរីក​រាលដាល​សក​ល​នៃ​ជំងឺ COVID-19​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខភាព​នៅ​ទូទាំង​ពិភពលោក ។ តម្រូវការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​លើ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ និង​គ្រូពេទ្យ​ថែ​ទាំង​សុខភាព នឹង​គំរាមកំហែង ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខភាព​មួយចំនួន ហួស​ដែន​កំណត់ និង​មិនអាច​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធិភាព​។​នេះបើយោងតាមការចុះផ្សាយរបស់WHO កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ។

​ការរីក​រាលដាល​លើក​មុន បាន​បង្ហាញថា ពេលដែល​ប្រព័ន្ធ​សុខភាព​ច្រើន​ហួសហេតុ​ពេក អត្រា​ស្លាប់​ពី​លក្ខខណ្ឌ ដែល​អាច​បង្ការ​បាន​ដោយ​វ៉ាក់សាំង និង​លក្ខខណ្ឌ​អាច​ព្យាបាល​បាន​ផ្សេងទៀត នឹង​អាច​កើនឡើង យ៉ាងច្រើន ផងដែរ​។​
​អំឡុង​ការរីក​រាល​ឆ្លង​នៃ​ជំងឺ Ebola​ក្នុង​ឆ្នាំ​២០១៤-២០១៥ ចំនួន​កើនឡើង​នៃ​ករណី​ស្លាប់ បណ្តាលមកពី​ជំងឺ ក​ញ្ជ្រិ​ល គ្រុនចាញ់ ហ៊ី​វ​/​អេដស៍ និង​ជំងឺរបេង បានធ្វើ​ឲ្យ​មានដំណើរ​ខកខាន​នៃ​ប្រព័ន្ធ​សុខភាព ធ្វើ​ឲ្យ​ករណី​ស្លាប់ ដោយសារតែ​ជំងឺ Ebola កាន់តែ​ច្រើនឡើង​។​
ពាណិជ្ជកម្ម

​លោក Tedros Adhanom Ghebreyesus ដែលជា​ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO​បានធ្វើការ​សង្កាត់ ធ្ងន់​ថា ការបង្ការ​ល្អ​បំផុត​ប្រឆាំងនឹង​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ​ណាមួយ គឺ​ប្រព័ន្ធ​សុខភាព​ខ្លាំង​។ ជំងឺ COVID-19 បានបញ្ជាក់​យ៉ាងច្បាស់​ពី​ភាពផុយស្រួយ​នៃ​ប្រព័ន្ធ​សុខភាព​ពិភពលោក និង​សេវាកម្ម​ព្យាបាល បង្ខំ​ឲ្យ​ប្រទេស​នៅ លើ​ពិភពលោក ពិបាក​សម្រេចចិត្ត​លើ​ជម្រើស​ល្អ​បំផុត ដើម្បី​អាច​ឈានដល់​តម្រូវការ​ពលរដ្ឋ​របស់​ពួកគេ​។​

​ដើម្បី​ជួយ​ប្រទេស​ឆ្លងកាត់​ការលំបាក​ទាំងអស់នេះ អង្គការ​សុខភាព​ពិភពលោក WHO​បានធ្វើ​បច្ចុប្បន្នភាព​សេចក្តីណែនាំ​ផែនការ​ប្រតិបត្តិ ធ្វើ​ឲ្យ​មាន​តុល្យភាព​លើ​តម្រូវ​ការឆ្លើយតប​ដោយផ្ទាល់​ជាមួយនឹង​ជំងឺ COVID-19 ស្រប​ពេលដែល​រក្សា​ឲ្យ​បានការ​ចែកចាយ​សេវាកម្ម​សុខភាព​ចាំបាច់ ហើយ​និង​កាត់បន្ថយ​ហានិភ័យ​បង្កឡើង​ដោយសារតែ​ការបាក់​ស្រុត​នៃ​ប្រព័ន្ធ​សុខភាព​។​
​វា​រួមទាំង​ការកំណត់​វិធានការ​បន្ទាន់​ដែល​ប្រទេស​នៅលើ​សកលលោក គួរតែ​ពិចារណា​ក្នុង​កម្រិត​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់ស្រុក ដើម្បី​រក្សា​ឲ្យ​បានការ​ចូលដល់​សេវាកម្ម​សុខភាព​ចាំបាច់​សម្រាប់​អ្នកជំងឺ​។​
​ប្រទេស​ទាំងអស់ គួរតែ​ណែនាំ​សេវាកម្ម​ចាំបាច់​ដែលជា​អាទិភាព​នៅក្នុង​កិច្ចខិតខំ​របស់​ពួកគេ ក្នុងការ​រក្សា​ឲ្យ​បាន​និរន្ត​ភាព​នៃ​ការ​ចែកចាយ​សេវាកម្ម និង​ផ្លាស់​ប្តួ​រ​យុទ្ធសាស្ត្រ ដើម្បី​ធានា​ឲ្យ​បាន​ធនធាន សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​។ ពួកគេ​ត្រូវការ​អនុវត្តន៍​ផងដែរ នូវ​ស្តង់ដារ​ខ្ពស់បំផុត ពិសេស​ការអនុវត្តន៍​អនាម័យ និង​ការផ្តល់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់ ដែល​រួមទាំង​សម្ភារ​កា​ពារ​ខ្លួន​ផងដែរ​។​

អង្គការ WHO តម្រូវ​ឲ្យ​មាន​ផងដែរ វិធានការ​សម្របសម្រួល​រវាង​រដ្ឋាភិបាល និង​មន្ទីរ​សុខាភិបាល ហើយ​និង​ក្រុម​អ្នក​គ្របគ្រង​របស់​ពួកគេ​។​
​ដោយឡែក សេវាកម្ម​ចាំបាច់​ជាច្រើន​ទៀត​រួមមាន ការចាក់​វ៉ាក់សាំង​បង្កា​ឲ្យ​បាន​ទៀងទាត់ សេវា​សុខភាព​បន្ត​ពូជ ដែល​រួមទាំង​ការថែទាំ អំឡុងពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន ការថែទាំ​ទារក និង​មនុ​ស្សវ័យ​ចំណាស់ ការគ្រប់គ្រង​សុខភាព​ផ្លូវចិត្ត ក៏ដូចជា​ជំងឺមិនឆ្លង និង​ជំងឺឆ្លង ដូចជា​ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និង​ជំងឺរបេង ការព្យាបាល​អ្នកជំងឺ​ធ្ងន់ធ្ងរ និង​ការគ្រប់គ្រង​សុខភាព​បន្ទាន់​ជាដើម​៕
[wai id="5"]