សហរដ្ឋអាមេរិក និង​រុស្ស៊ី​បានទទួល​ជោគជ័យ​លើ​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាមៗ​រៀងៗ​ខ្លួន និង​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​

ព្រឹត្តិការណ៍ថ្មីៗ
0
265
​សហរដ្ឋអាមេរិក និង​ប្រទេស​រុស្ស៊ី​បានចាប់ផ្តើម​កិច្ចខិតខំ​ប្រឹងប្រែង​ដាច់ដោយឡែក​ពីគ្នា កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ជួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន ដើម្បី​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម (ISIS) នៅក្នុង​ប្រទេស​នេះ​។ ទន្ទឹមនេះដែរ មាន​របាយការណ៍​ថ្មី​បាន​បង្ហាញថា ប្រទេស​ទាំងពីរ​នេះ កំពុងតែ​ស្ថិតនៅក្នុង​ហានិភ័យ​នៃ​កា​រប​ន្រ​ឈមមុខ​ដាក់គ្នា​។​ ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី រួមជាមួយ​ក្រុម​ឃឺ​ដ ដែលជា​កង​កម្លា​ង​មាន​អាមេរិក​នៅ​ពីក្រោយ​ខ្នង បានចាប់ផ្តើម​ដំណាក់កាល​វាយលុក​ចុងក្រោយ​របស់ខ្លួន ដើម្បី​ដណ្តើមយក​ទីតាំង​សំខាន់ៗ​ពី​ក្រុម​រដ្ឋា​ឥស្លាម ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ដែល​ក្រុម​ជី​ហាត​ធ្លាប់បាន​គ្រប់គ្រង​ប្រទេស​នេះ​ពាក់កណ្តាល ក្នុងនោះ​ក៏​រួមមាន​ភូមិ​ហា​ជីន និង​តំបន់​ជនបទ​ឌែ​អេ​ហ្ស័​រ​ផងដែរ​។ ​នៅ​ខណៈពេលដែល​មន្ទីរ​បញ្ច​កោណ​បានចាប់ផ្តើម​ជួយ​ដល់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី រុស្ស៊ី​បាន​ចូលប្រឡូក​នៅក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​តាម​សំណើ​របស់​អាសាដ ខណៈដែល​កងកម្លាំង​អាសាដ​មាន​អ៊ីរ៉ង់​នៅ​ជួយ​ជ្រុំ​ជ្រែង​ហើយ​នោះ​។ ចាប់តាំងពី​ពេលនោះ​មក កម្លាំង​អាសាដ​បានទទួល​ជោគជ័យ​ពី​ក្រុម​បះបោរ និង​ក្រុម​ជី​ហាត រីឯ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​វិញ​បាន​ធានា​សន្តិសុខ​ដាច់ដោយឡែក លាត​សន្ធឹក​លើ​ផ្ទៃដី​ដែល​គ្រប់គ្រង​ដោយ​ក្រុម​អាយ​ស៊ី​ស នៅ​ភាគ​ខាងជើង និង​ភាគ​ឥសាន​។​ ​បច្ចុប្បន្ននេះ ប្រទេស​ស៊ី​រី​កំពុងតែ​ស្ថិតនៅ​ក្រោ​ការកាន់កាប់​ដោយ​ច្រើន​ក្រុម​។ ក្រុម​ទាំងនោះ​មានដូចជា កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី រួមជាមួយ​ក្រុម​ឃើ​ដ ក្រុម​បះបោរ​មាន​តួ​ក​គី​នៅ​ពី​ក្រោយខ្នង ក្រុម​បះបោរ​ជាមួយ​ក្រុម​ជី​ហាត និង​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ពណ៌​បៃតង​តំណាង​តំបន់​ដែល​គ្រប់​គ្រប​ដោយ​កងក​ម្ឡាំ​ង​ស៊ី​រី ពណ៌​លឿង​ក្រុម​ឃើ​ដ ពណ៌​ទឹកប្រាក់​ស្រដៀង​ទឹកសមុទ្រ​គ្រប់គ្រង​ដោយ​ក្រុម​បះបោរ​ភ្ជាប់​ខ្លួន​ទៅនឹង​តួ​ក​គី និង​ពណ៌​ប្រផេះ​ស្រាល​ក្រុម​បះបោរ រួមជាមួយ​ក្រុម​ជី​ហាត​។ រូ​ភាព​ខាងក្រោម​នេះ គឺជា​រូបភាព​ដែល​បង្ហាញ​ដោយសារ​ព័ត៌មាន News Week ដែល​វា​បានបង្ហាញ​នៅ​ថ្ងៃទី​៩ កញ្ញា​កន្លងទៅ​៕