ចិន ប្រាប់​តៃវ៉ាន់​ឲ្យ​បញ្ឈប់​នូវ​អំពើ​ចារកម្ម មកលើ​ទឹកដី​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
422
​ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​ចោទប្រកាន់​ទីភ្នាក់ងារ​ចារកម្ម​របស់​តៃវ៉ាន់ ពី​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​លួច​យក​ការសម្ងាត់ ក្នុង​គោលបំណង​ចូល​ជ្រៀតជ្រែក និង​ការធ្វើ​វិទ្ធង្សនា និង​បាន​ព្រមាន​កោះ​ស្វយ័ត​មួយ​នេះ ពី​ការ​ខូច​ទំនាក់ទំនង​បន្ថែមទៀត ខណៈដែល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ មិនសូវ​ល្អ​ស្រាប់​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន​ស៊ីន​ហួ​បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់ លោក An Fengshan ដោយបាន​និយាយថា តៃវ៉ាន់​ត្រូវតែ​បញ្ចប់​ទង្វើ​ទាំងនោះ​ជាបន្ទាន់​។​ ​កាលពី​ថ្ងៃ​សៅរ៍ ទូរទស្សន៍​រដ្ឋ​បានចាប់ផ្តើម​កម្មវិធី​ជាច្រើន​ដែល​សម្តៅ​ទៅរក​ករណី​សិស្ស​កំពុង​សិក្សា​នៅ​តៃវ៉ាន់ ដែល​ត្រូវបាន​តម្រង់​គោលដៅ​ដោយ​ទីភ្នាក់ងារ​ចារកម្ម​ក្នុងស្រុក ជាមួយនឹង​ការផ្តល់ប្រាក់ សេចក្តីស្នេហា និង​មិត្តភាព ដើម្បី​ជានុ​យ​បញ្ឆោត​។​ ​ការចោទប្រកាន់​នេះ​កើតឡើង នៅពេលដែល​ប្រទេស​ចិន​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជម្រុញ​ទឹកចិត្ត​ឲ្យ​តៃវ៉ាន់​ផ្សះផ្សា​ជាមួយ​ចិន​ជា​អចិ​ន្រៃ​ជាមួយនឹង​អត្តសញ្ញាណ និង​សម្ភារ​លើកទឹកចិត្ត​ដទៃទៀត​។​ ​តៃវ៉ាន់​បាន​ព្រមាន​ប្រជាជន​របស់ខ្លួន​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ការរស់នៅ​ក្នុងប្រទេស​កា​ន់​លទ្ធិផ្តាច់ការ ដោយមាន​ការចាប់​ជម្រិត​តាម​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត និង​គុណ​វ​ប​ត្តិ​ផ្សេងៗ​ទៀត​។ ចិន និង​តៃវ៉ាន់​ជារឿយៗ តែង​ធ្វើការ​ចោទប្រកាន់​ដាក់គ្នា​អំពី​ចារកម្ម​លើ​ពាណិជ្ជកម្ម​។​ ​កាលពី​ឆ្នាំ ២០១៧ និស្សិត​ចិន​ម្នាក់​នៅ​តៃវ៉ាន់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ពីបទ​ប្រមូល​ព័ត៌មាន​រសើប​តាមរយៈ​ទំនាក់ទំនង នៅ​មហាវិទ្យាល័យ នាយកដ្ឋាន​របស់​រដ្ឋា​ភិ​បាល និង​ការព្យាយាម​បង្កើត​បណ​ញ​តា​ញ​សើ​ប​ការសម្ងាត់​នៅលើ​កោះ​ស្វយ័ត​នេះ​ថែម​ទៀតផង​។ តៃវ៉ាន់​បាន​អនុ​ញ្ញា​ឲ្យ​មាន​និស្សិត​តៃវ៉ាន់​រៀន​នៅ​សាកលវិទ្យាល័យ​របស់ខ្លួន​តាំងពី​ឆ្នាំ ២០០៩​មក​៕DNT-NEWS​