ជនជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ផ្ទុះ​កំហឹង​ចំពោះ​បុរស​ខ្លាំង ខណៈដែល​ប្រជាជនរ​កអី​បរិភោគ​គ្មាន រីឯ​បុរស​ខ្លាំង​ម៉ា​ឌូ​រ៉ូ ចូល​ហាង​លំដាប់​ព​ភព​លោក​

ព្រឹត្តិការណ៍ថ្មីៗ
0
333
​ខណៈដែល​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានធ្វើ​ចំណាកស្រុក​រាប់លាន​នាក់ និង​រាប់លាន​នាក់​ផ្សេងទៀត​កំពុង​រស់នៅក្នុង​ភាពអត់ឃ្លាន​យ៉ាង​វេទនា ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហៅ​បុរស​ខ្លាំង ម៉ា​ឌូ​រ៉ូ បាន​ចូល​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន Salt Bae នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​យ៉ាង​អឺ​ង​ហឺយ ក្នុងកំឡុងពេល​នៃ​ការឈប់​សម្រាក​ជើងហោះហើ​រ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​មកពី​ប្រទេស​ចិន​វិញ​។​ ​មេ​ចុងភៅ​នៅ​ពិធី​នោះ លោក Nusret Gokce ដែលជា​ម្ចាស់​ភោជនីយដ្ឋាន បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ​បណ្តាញ​អ៊ី​ន​ស្តា​ក្រាម និង​ធ្វី​ត​តឺ​របស់លោក ដោយបាន​បង្ហាញ​ពី​បុរស​ខ្លាំង​ម៉ា​ឌូ​រ៉ូ និង​ភរិយា​របស់លោក ក្នុងកំឡុងពេល​ទទួល​ទាន​អាហារ​។​ ​គណបក្សប្រឆាំង​វ៉េ​ណ​ស៊ុយ​អេ​ឡា បានធ្វើការ​រិះគន់​ចំពោះ​ការទទួល​ទាន​អាហារ​នេះ ថា​គឺជា​ភាពមិនស្មោះត្រង់​រប​ស់បុ​រស​ខ្លាំង​ម៉ា​ឌូ​រ៉ូ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​នេះ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ជាង ២​លាន​នាក់​ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​របស់ខ្លួន និង​រាប់លាន​នាក់​ផ្សេងទៀត​កំពុងតែ​ខ្វះ​អាហារ និង​ថ្នាំពេទ្យ​ជា​ដើ​។​ ​យោងតាម​ការស្ទង់មតិ​នៅក្នុង​ការសិក្សា​នៃ​សាកលវិទ្យាល័យ​មួយកន្លែង​បានចេញ​ផ្សាយ​កាលពី​ខែកុម្ភៈ​ថា ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ស្ទើរតែ ២​ភាគ ៣​បាន​ស្រក​គីឡូ ដល់​ទៅ ១១​គីឡូក្រាម​ឯណោះ កាលពី​ឆ្នាំមុន​។ ប្រជា​ជាន ៨៧​កំពុង​ស្ថិតក្នុង​ភាពក្រីក្រ​។​ ​មេដឹកនាំ​បក្សប្រឆាំង លោក Julio Borges ដែលជា​អតីត​ប្រធានសភា​បាន​និយាយថា «​ខណៈពេលដែល​ជនជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទទួលរង​នូវ​ភាពអត់ឃ្លាន និង​កំពុង​ស្លាប់​ដោយសារ​គ្រោះ​ទុរភិក្ស លោក Nicolas Maduro និង​លោកស្រី Cilia រីករាយ​នឹង​ភោជនីយដ្ឋាន​ដ៏​ថ្លៃ​បំផុត​មួយ នៅលើ​ពិភពលោក ដែល​ប្រាក់​ទាំងអស់នោះ​បានមក​ពី​ការ​លួចជាតិ​»​។​ ​សូមបញ្ជាក់ថា ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ស្ថិតក្នុង​ការកាន់កាប់​ដោយ​បុរស​ខ្លាំង​ម៉ា​ឌូ​រ៉ូ ដែល​លោក​ត្រាំ​ធ្លាប់បាន​ហៅថា ជា​ជន​ផ្តាច់ការ​ពេញទំហឹង និង​ធ្លាប់​គម្រាម​វាយប្រហារ​ប្រទេសមួយ​នេះ បច្ចុប្បន្ននេះ​កំពុងតែ​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ ប្រជាជន​គ្មាន​ការងារ​ធ្វើ គ្មាន​អាហា​គ្រប់គ្រាន់ តម្លៃ​ប្រាក់​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយ​ធ្វើការ​មួយខែ ទិញ​បានត្រឹមតែ​កាបូប​មួយ ស្បែង​ជើង​មួយគូ និង​ស៊ុត ៥​គ្រាប់​តែប៉ុណ្ណោះ​៕DNT-NEWS