បណ្តា​ប្រទេស​ចំនួន ២៥​ប្តេជ្ញា​ផ្តល់ជំនួយ​ដល់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ១០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍ថ្មីៗ
0
262
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សហរដ្ឋអាមេរិក​បាន​ប្រកាសថា មាន​បណ្តា​ប្រទេស​ចំនួន ២៥​ប្រ​ទេ​សឹ​បាន​ប្តេជ្ញា​ថា​នឹង​ផ្តល់ជំនួយ​ដល់​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ចំនួន ១០០​លាន​ដុល្លារ ខណៈដែល​ប្រទេស​នេះ​កំពុង​ជួប​បញ្ហា​មនុស្សធម៌​។ នេះ​បើតាម​លោក​ច​ន បុល​ថុ​ន ដែល​បាន​សរសេរ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ បន្ទាប់ពី​អង្គការ​អាមេរិកាំង​បានធ្វើ​សន្និសីទ​អំពី​វិបត្តិ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​ ​យោងតាម លោក David Smlanksy អ្នក​ស​ម្រ​ម​សម្រួល​អង្គការ​អាមេរិកាំង​បាន​ឲ្យ​ដឹងថា ជំនួយ​នេះ​នឹងត្រូវ​ផ្តល់​ដោយផ្ទាល់​ទៅ​ឲ្យ​មជ្ឈមណ្ឌល​ប្រមូល​ជំនួយ ដែល​ត្រូវបាន​បង្កើតឡើង​នៅតាម​ព្រំដែន​កូ​ឡំ​ប៊ី និង​កោះ Curazao នៃ​សមុទ្រ​ខា​រី​ប៊ី​ន​។​ ​មានការ​ខ្វែង​គំ​និ​ញ​គ្នា​យ៉ាងខ្លាំង​ជុំវិញ​ការ​ផ្តល់ជំនួយ​នេះ រវាង​ប្រធាន​គណបក្សប្រឆាំង និង​ប្រធានាធិបតី​។ បក្សប្រឆាំង​ចង់​ជួយ​ប្រជាជន ដោយ​ស្នើ​ឲ្យ​មានការ​ផ្តល់ជំនួយ​ដល់​ប្រជាជន​ដែល​កំពុងតែ​វេទនា ប៉ុន្តែ​ម៉ា​ឌូ​រ៉ូ​បញ្ជា​ឲ្យ​មាន​ការបិទច្រក​ព្រំដែន​កូ​ឡំ​ប៊ី ដោយ​និយាយថា វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មិនមែនជា​អ្នកសុំទាន​ទេ​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយថា ការផ្តល់​ជំនួយ​នេះ គឺជា​សកម្មភាព​មួយ​ធ្វើឡើង​ដើម្បី​ចំណេ​ច​ផ្នែក​នយោបាយ និង​ដើម្បី​ត្រៀម​ផ្តួលរំលំ​រូបលោក​។​ ​បច្ចុប្បន្ននេះ ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​កំពុងតែ​ជួយ​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ ២០១៩​នេះ អតិផរណា​ប្រទេស​នេះ​នឹង​ឡើងដល់ ១០​លាន​ភាគរយ​៕