បងប្អូន​បើ​មិន​ចង់​ទឹកភ្នែក សូមកុំ​ទិញ​ដី​នៅក្នុង​តំបន់​ទាំងនេះ !

ព្រឹត្តិការណ៍ថ្មីៗ
0
2220
[wai id="8"]


[wai id="7"]
​រដ្ឋបាល​ខេត្តកោះកុង ប្រកាស​មិន​ទទួលស្គាល់​ការទិញ​លក់​ដី​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ ក្រោយ​អាជ្ញាធរ​រកឃើញថា តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​ស្ថិត​ក្នុងស្រុក​មួយចំនួន​នៃ​ខេត្តកោះកុង កំពុង​ទិញ​លក់​យ៉ាង​អនាធិបតេយ្យ​។​
​ក្នុង​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១៤ ខែកក្កដា រដ្ឋបាល​ខេត្តកោះកុង​បានឱ្យដឹងថា នៅតាម​បណ្តា​ភូមិ​ឃុំ​ជាពិសេស​ស្រុក​បុ​ទុម​សាគរ ស្រុក​កោះកុង ស្រុក​គិរីសាគរ ស្រុក​ថ្មបាំង និង​តំបន់​មួយចំនួនទៀត មានការ​ទិញ​លក់​ដី​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ ដី​សហគមន៍ និង​គម្រប​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​។​
ពាណិជ្ជកម្ម

​ការទិញ​-​លក់​ដីធ្លី ដោយ​មិនមាន​ការចូលរួម​ចុះ​ពិនិត្យ និង​វាស់វែង​ត្រឹមត្រូវ របស់​មន្ត្រី​ពាក់ព័ន្ធ​នឹង មន្ត្រី​ភូមិបាល នៃ​រដ្ឋបាល​ក្រុង ស្រុក ដោយ​គ្រាន់តែ​ផ្តិតមេដៃ រវាង​អ្នកលក់ និង​អ្នកទិញ យ៉ាងនេះ គឺជា​ទង្វើ​ខុសច្បាប់​។​

​រដ្ឋបាល​ខេត្តកោះកុង រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ នឹង​ចាត់ទុកជា​មោ​ឃៈ និង​បដិសេធចោល​នូវ​រាល់​ការលក់​-​ទិញ​ដីធ្លី​ទាំងអស់ ដែល​ពុំមាន​លក្ខណៈ​ត្រឹម ត្រូវ​តាមផ្លូវ​ច្បាប់ និង​ត្រូវ​ប្រឈម​ការផ្តន្ទាទោស​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។​
​ដើម្បី​ចៀសវាង​នូវ​ទង្វើ​ខុសច្បាប់ និង​ការខាតបង់​ប្រយោជន៍​ពី​ការលក់​-​ទិញ​ដីធ្លី​នេះ សូម​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ជាបន្ទាន់​នូវ​ការលក់​-​ទិញ​ដីធ្លី មិន​ស្របតាម ផ្លូវច្បាប់​បែបនេះ​៕




[wai id="5"]