មន្ត្រី​កងទ័ពជើងទឹក​ចិន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក ចំ​ពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កើនឡើង​ខ្លាំង​

ព្រឹត្តិការណ៍ថ្មីៗ
0
276
​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ពជើងទឹក​ចិន បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក ដែល​ត្រូវ​ជួប​ជាមួយ​សមា​ភាគី​របស់ខ្លួន ក្នុង​រយៈពេល​មិន​ដល់ ៤៨​ម៉ោង​ផង​មុន​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​។​ ​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក​វរសេនីយ៍ឯក Dave Eastburn បាន​ប្រាប់​សារព័ត៌មាន CNN ថា «​យើង​ត្រូវបាន​គេ​ជូនដំណឹង​ថា មេបញ្ជាការ​កងទ័ពជើងទឹក លោក Shen Jinlong ត្រូវបាន​អ​ញ្ចើ​ញ​ទៅកាន់​ប្រទេស​ចិន​វិញ ហើយនឹង​មិន​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​ជាមួយ លោក John Richardson នោះទេ​។ យើង​មិនទាន់បាន​ព័ត៌មាន​បន្ថែម​នោះទេ​មកដល់ពេលនេះ​»​។​ ​លោ​ករី​ឆាត​សុន​ត្រូវ​បានរៀបចំ​គម្រោង​ជួប​ជាមួយ លោក Shen ដែលជា​មេបញ្ជាការ​កងទ័ពជើងទឹក​ចិន​នៅ​ថ្ងៃ​សៅរ៍ ក្នុងជំនួប​យោធា International Seapower Symposium នៅឯ​មហាវិទ្យាល័យ Naval War ទីក្រុង​ញូ​ផត រដ្ឋ Rhode Island​។​ ​មន្ត្រី​មួយរូប​បាន​និយាយថា ការលុបចោល​នូវ​ដំណើរ​ទស្ស​កិច្ច​នេះ គឺ​ដោយសារតែ​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ចិន និង​សហរដ្ឋអាមេរិក ជំវិញ​ជម្លោះ​ពាណិជ្ជកម្ម និង​បញ្ហា​ដទៃទៀត​។​ ​កាលពី​សប្តាហ៍​មុន ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាសថា ខ្លួន​កំពុង​ដាក់​ទណ្ឌ​នាយកដ្ឋាន​អភិវឌ្ឍន៍​ព​ស្តុ​ភា​ចិន និង​នាយក​របស់ខ្លួន ដោយសារតែ​ទីក្រុង​ប៉េកាំង​បាន​ទិញ​យន្តហោះ​ចម្បាំង​រុស្ស៊ី Su-35 និង​ប្រព័ន្ធ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​។ ទង្វើ​នេះ​ត្រូវបាន​តវ៉ា​យ៉ាង​ខ្ឡាំ​ង​ពី​សំណាក់​ទីក្រុង​ប៉េកាំង និង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដើម្បី​តវ៉ា​ប្រឆាំង​។ រីឯ​ទណ្ឌកម្ម​ចុងក្រោយ​របស់​អាមេរិក​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ចន្ទ ដែល​អាមេរិក​បាន​យកពន្ធ​ពី​ចិន ២០០​ពាន់​លាន​ដុល្លារ រីឯ​ចិន​បាន​តប​ទៅវិញ​ត្រឹមតែ ៦០​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​។ អ្នកវិភាគ​និយាយថា អាមេរិក​កាន់តែ​រឹត ចិន​កាន់តែ​ទន់ខ្សោយ និង​លែង​អាច​តប​ទៅ​អាមេរិក​វិញ​៕