សហរដ្ឋអាមេរិក​ផ្តល់​កិច្ចសន្យា​ទៅ​ឲ្យ​ក្រុមហ៊ុន Boeing ២,៤​ពាន់​លាន​ដុល្លារ សម្រាប់​ឧទ្ធម្ភាគចក្រ​ស៊េរី​ថ្មី​

ព្រឹត្តិការណ៍ថ្មីៗ
0
447
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សារព័ត៌មាន​រ៉​យ​ទ័​រ​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ កញ្ញា ២០១៨​នេះ​ថា កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​បានផ្តល់​កិច្ចសន្យា​ទៅ​ឲ្យ​ក្រុមហ៊ុន Boeing ក្នុង​ទំហំ​ទឹកប្រាក់​៣៧៦​លាន​ដុល្លារ ដើម្បី​ផលិត​ឧ​ទ្ធ​ម្គា​ចក្រ​ចំនួន ៤​គ្រឿង នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​កិច្ចព្រមព្រៀង ២,៣៨​ពាន់​លាន​ដុល្លារ ដើម្បី​ជំនួស​ឲ្យ​កង​ឧ​ទ្ធ​ម្ភ​ចក្រ សម័យ​សង្គ្រាម​វៀតណាម UH-1N Huey ដែលមាន​អាយុ ៤៦​ឆ្នាំ​។​ ​កងទ័ពអាកាស​បាន​និយាយថា ខ្លួន​នឹង​កម្មង់​ឧ​ទ្ធ​ម្ភា​ចក្រ​ចំនួន ៨៤​គ្រឿង ដែល​នឹង​ទទួលបាន​ចាប់ពី​ឆ្នាំ ២០២០ ដល់ ២០៣២​។​ ​សម្រាប់​តម្រូវការ​នៃ​ឧ​ទ្ធ​ម្ភា​ចក្រ​ទាំងនេះ​វិញ កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​នឹង​ប្រើ​វា ដើម្បី​ការពារ​ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​ស្ថិតនៅក្នុង​រដ្ឋ វ៉ា​យ​អូ​មីង ម៉ុង​តា​ណា និង​រដ្ឋ​ដា​កូតា​ខាងជើង​។​ ​ឧទ្ធម្ភាគចក្រ​ថ្មី​នេះ​នឹង​ក្លាយជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​មួយ ដើម្បី​ការពារ​ទីតាំង​នុយក្លេអ៊ែរ និង​ទីតាំង​នៃ​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​អន្តរទ្វីប​របស់ខ្លួន​។ MH-139 គឺជា​កំណែទម្រង់​យោធា​មួយ​ទៅលើ​ឧ​ទ្ធ​ម្ភា​ចក្រ Leonardo AW139 ហើយ​វា​នឹង​ក្លាយទៅជា​ផលិតផល​រួមគ្នា​រវាង​ក្រុមហ៊ុន​បូ​អ៊ីង និង​ក្រុមហ៊ុន​លី​អូ​ណា​ដូ​។​ ​ជាមួយគ្នានេះ ក្រម​ហ៊ុន​បូ​អ៊ីង​បាន​និយាយថា ឧទ្ធម្ភាគចក្រ MH-139 របស់ខ្លួន​គឺ​ផ្អែកលើ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អ៊ីតាលី Leonardo SpA (LDOF.MI) AW139 ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល យោធា និង​ក្រុមហ៊ុន​ជាង ២៧០​នៅ​ទូទាំង​ពិភពលោក​។ ឧទ្ធម្ភាគចក្រ​នេះ​នឹង​ត្រូវបាន​សាងសង់​នៅ​រោងចក្រ​ផលិត​គ្រឿង​យាន​ចម្បាំង ២​កន្លែង​នៅ​ខាងក្រៅ​នៃ​ទីក្រុង​ហ្វី​ឡា​ដេ​ហ្វៀ​៕DNT-NEWS