លោក​ឧ​ត្ត​ម​សេនីយ៍ Abrahams៖ លំ​ហាត់​សមយុទ្ធ​យោធា​អាមេរិក​កូរ៉េខាងត្បូង គឺជា​អាទិ៍ភាព​

ព្រឹត្តិការណ៍ថ្មីៗ
0
284
(​រដ្ឋធានី​វ៉ា​ស៊ី​តោន​)៖ លោក​ឧ​ត្ត​ម​សេនីយ៍ Robert B.Abrams ដែល​ត្រូវបានតែងតាំង​ឱ្យធ្វើជា​មេបញ្ជាការ​កងកម្លាំង​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កូរ៉េខាងត្បូង បាន​ប្រាប់​ក្រុម​សមាជិក​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​អង្គា​រថា ការផ្អាក​សមយុទ្ធ​យោធា​របស់​អាមេរិក និង​កូរ៉េខាងត្បូង​អាចធ្វើ​ប៉ះពាល់​ដល់​ការត្រៀមខ្លួន​របស់​កង​ទ័ព​ជាយថាហេតុ ហើយ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​ប​ស់លោក លំ​ហាត់​សមយុទ្ធ​នឹង​ក្លាយជា​អាទិ៍ភាព​។ ​លោក Abrams ក៏​អាច​ត្រូវបាន​ជ្រើសរើស​ឱ្យ​ដឹកនាំ​បញ្ជាការ​អង្គការសហប្រជាជាតិ និង​បញ្ជាការ​នៃ​កងកម្លាំង​រួម​នៅ​ប្រទេស​កូរ៉េខាងត្បូង​ផង​ដរ ប្រសិនបើ​លោក​ត្រូវបាន​គេ​បញ្ជាក់​អះអាង​ជា​ផ្លូវការ​។​ ​សមយុទ្ធ​សហរដ្ឋអាមេរិក​-​កូរ៉េខាងត្បូង​ត្រូវបាន​ផ្អាក បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​បាន​ជួបប្រជុំ​កាលពី​ប៉ុន្មាន​ខែ​មុន នៅ​ប្រទេស​សិង្ហ​បុរី​។​ ​លោក Abrams ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​បញ្ជា​កងទ័ព​អាមេរិក​បាន​ប្រាប់​គណកម្មាធិកា​រថា «​វា​ពិបាក​ក្នុងការ​វិនិច្ឆ័យ ហើយ​បើ​និយាយ​ឱ្យ​ស្មោះត្រង់​ទៅ ប្រសិនបើ​លោក​ត្រូវបាន​គេ​បញ្ជាក់​អះអាង នេះ​នឹង​ក្លាយជា​អាទិ៍ភាព នៅពេលដែល​លោក​ធ្វើការ​វាយតម្លៃ​របស់លោក​។​ ​ទាក់ទង​ទៅនឹង​បញ្ហា​នេះដែរ និង​ស្ថិតនៅ​ក្នុងពេល​ដំណាលគ្នា​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​មូ​ន​ចេ​អ៊ី​ន បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Fox News ថា វត្តមាន​កងទ័ព​សហ​រដ្ឋ​អាមេរិក​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង នៅតែ​ចាំបាច់ ខណៈដែល​ការចុះ​សន្ធិសញ្ញា​បង្រួម​បង្រួម​មិនទាន់​ត្រូវបាន​ធ្វើឡើង​។​ ​នៅពេលដែល​ត្រូវបាន​គេ​ចោទសួរ​ត្រង់ៗ​ថា តើ​លោក​ចង់​ដកទ័ព​អាមេរិក​ចេញពី​ទឹកដី​របស់ខ្លួន​ដែរ​ទេ លោក​បាន​និយាយថា ខ្ញុំ​ថា​នឹងមិន​ដក​ទេ​។ លោក​បន្ថែមថា វត្តមាន​ទ័ព​អាមេរិក​មិន​ត្រឹម​តែមាន​ប្រយោជន៍​នោះទេ ប៉ុន្តែ​ថែមទាំង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ការពារ​ពី​ការ​គម្រាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង និង​រក្សា​សន្តិភាព ស្ថេរភាព​នៅក្នុង​តំបន់​បាន​ថែម​ទៀតផង​។​ ​គួរ​កត់សម្គាល់ថា កាលពី​ឆ្នាំមុន​ចំពេល​ដែល​ភាព​តានតឹង​បាន​កើនឡើង​ខ្លាំង បន្ទាប់ពី​កូរ៉េខាងជើង​គម្រាម​វាយប្រហារ​ទៅលើ​កោះ​ហ្គាំ សហរដ្ឋអាមេរិក​ប្រកាស​ឲ្យ​កងទ័ព​របស់ខ្លួន​ប្រុង​ជើងការ និង​ធ្វើ​ស​យុទ្ធ​ទ្រង់ទ្រាយ​ធំ​ជា​ញឹកញាប់ ដើម្បី​បញ្ជូន​សារ​ទៅកាន់​កូរ៉េខាងជើង​។ សមយុទ្ធ​មហា​សម្បើម​របស់​អាមេរិក​នៅ​ទីបំផុត បាន​កាច់​បំបាក់​ធ្មុង​កូរ៉េខាងជើង ហើយ​ប្រទេស​នេះ​ក៏បាន​ព្រម​ចូល​តុ​ចរចា​ជាមួយ​អាមេរិក​មកទល់​សព្វថ្ងៃ​៕DNT-NEWS