អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​វាយប្រហា​រ​ទៅលើ​ចិន​ពី​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​ជ​ញ្ជា​ក់​ញើស និង​សកម្មភាព​ឈ្លានពាន​ផ្នែក​យោធា​

ព្រឹត្តិការណ៍ថ្មីៗ
0
327
​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Mike Pence បានធ្វើការ​វាយប្រហារ​ធ្ងន់ៗ​ទៅលើ​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចោទប្រកាន់​ចិន​ពី​ការអនុវត្តន៍​នូវ​សេដ្ឋកិច្ច​ដោយ​ជ​ញ្ជា​ក់​ឈាម និង​អនុវត្តន៍​នូវ​សកម្មភាព​ឈ្លានពាន​ផ្នែក​យោធា​ប្រឆាំង​សហរដ្ឋអាមេរិក និង​កំពុងតែ​ព្យាយាម​ធ្វើ​ឲ្យ​ខូច​ដល់​ឱកាស​ឈ្នះឆ្នោត​របស់លោក​ត្រាំ​។​ ​លើកឡើង​ពី​ទង្វើ​របស់លោក​ត្រាំ ក្នុងការ​យកពន្ធ ២៥០​ពាន់​លាន​ដុល្លារ​ទៅលើ​ការ​នាំចូល​ទំនិញ​របស់​ចិន និង​ការ​គម្រាម​យកពន្ធ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ជំហរ​ដ៏​រឹងមាំ​របស់លោក​ត្រាំ ដែល​បាន​ដាក់ចេញ លោក Pence បាន​និយាយថា លោក Pence បាន​និយាយថា ប្រជាជន​អាមេរិក​នឹង​បានដឹងថា ទីក្រុង​ប៉េកាំង​កំពុង​បន្ត​យុទ្ធនាការ​ដ៏​ធំ​ទូលាយ និង​សម្របសម្រួល ដើម្បី​ធ្វើឱ្យប៉ះពាល់​ដល់​ការគាំទ្រ​ដល់​ប្រធានាធិបតី​។​ ​លោក Pence បាន​និយាយថា និយាយ​ដោយ​ត្រង់​ទៅ ភាព​ដឹកនាំ​របស់លោក​ត្រាំ​កំពុងតែធ្វើការ​។ ចិន​ចង់បាន​ប្រធានាធិបតី​ខុសពី​នេះ​។​ ​អន្តរាគមន៍​របស់​អនុប្រធាន​បានកត់សម្គាល់​ពី​ការបង្កើន​វោហា​សាស្ត្រ ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​រដ្ឋបាល​លោក​ត្រាំ ដើម្បី​ប្រឈម​ជាមួយ​ប្រទេស​ចិន ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម យោធា និង​នយោបាយ​ក្នុងស្រុក​។​ ​លោក Pence បាន​ចោទប្រកាន់​ចិន​ពី​ការគៀបសង្កត់​ពលរដ្ឋ​របស់ខ្លួន​នៅក្នុង​ស្រុក តាមរយៈ​ការបង្កើត​រដ្ឋ​ស៊ើបការណ៍​ដែល​មិនមាន​តម្លាភាព និង​ការបង្ក្រាប​ខាង​សាសនា​ផងដែរ​។​ ​អនុ​ប្រធានាធិបតី​រូបនេះ​បាន​និយាយ​បន្តថា ទីភ្នាក់ងារ​សន្តិសុខ​ចិន​បានរៀបចំ​គម្រោង​លួច​យក​បច្ចេកវិទ្យា​ដ៏​ធំធេង​របស់​អាមេរិក​។ បន្ថែម​លើស​នេះ លោក​ក៏បាន​និយាយ​អំពី​សកម្មភាព​វាទទី​និយម​របស់​ចិន នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​ ​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សំណុំរឿង​ពាណិជ្ជកម្ម និង​យោធា​រវាង​អាមេរិក និង​ចិន​បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មើលមុខ​គ្នា​លែង​ចំ ដែល​កាន់តែ​ធ្វើ​ឲ្យ​ស្ថាន​ការ​កាន់​តែមាន​ភាព​អាប់អួរ​រវាង​ប្រទេស​ទាំងពីរ​។ លោក​ត្រាំ​ធ្លាប់បាន​ចោទ​ចិន​ថា រកស៊ី​ដោយ​មិន​ស្មើភាព នៅក្នុង​សំណុំរឿង​ពាណិជ្ជកម្ម​។ លោក​ថា កិច្ចចរចា​ពាណិជ្ជកម្ម​អាមេរិក​នឹងមិន​អាចធ្វើ​ឡើង​នោះទេ ប្រសិនបើ​ចិន​មិន​ធ្វើកំណែទម្រង់​ពាណិជ្ជកម្ម​របស់​ខ្លួ​ទេនោះ​។ ដោយឡែក ចិន​វិញ​បាន​បដិសេធ​នូវ​ការចោទប្រកាន់​របស់លោក​ត្រាំ​នេះ​៕