ឥណ្ឌូនេស៊ី​កំពុង​ជួប​ទុក្ខ​ធំ​ពី រលក​យក្ស​ស៊ូណាមិ និង​គ្រោះ​រញ្ជួយ​ដី ខណៈដែល​មនុស្ស ៨៣២​នាក់​បាត់បង់​អាយុជីវិត​

ព្រឹត្តិការណ៍ថ្មីៗ
0
299
​យ៉ាងហោចណាស់​មាន​មនុស្ស ៨៣២​នាក់​បាន​បាត់បង់​អាយុជីវិត នៅក្នុង​ទីក្រុង​ប៉ា​លូ​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពី​រលក​យក្ស​ស៊ូណាមិ និង​គ្រោះ​រញ្ជួយ​ដី បាន​វាយប្រហារ​ទៅលើ​ទីក្រុង​នេះ កាលពី​ថ្ងៃ​សុក្រ​។ ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះធម្មជាតិ​ទាំងនេះ ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការកើនឡើង​កាន់​ខ្លាំង បន្ទាប់ពី​ក្រុម​អ្នក​ជួយសង្គ្រោះ និង​កងកម្លាំង​ឥណ្ឌូនេស៊ី​ត្រូវបាន​ដាក់ពង្រាយ​។​ ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​និយាយថា ពួកគេ​នឹង​បញ្ចុះសព​ជនរងគ្រោះ​ទាំងនោះ នៅក្នុង​ផ្នូរ​ដ៏​ធំ ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​ការ​រាលដាល​នៃ​ជំងឺ​។ ជាមួយនឹង​ការរុករក​នេះ មនុស្ស​ជាច្រើន​កំពុងតែ​ស្ថិតនៅក្នុង​កម្ទេច​បាក់បែក​នៃ​សំណង់​អគារ ដែល​ដួលរលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​។​ ​នៅក្នុង​ទីក្រុង​ប៉ា​លូ ក្រុម​អ្នក​សង្គ្រោះ​កំពុងតែ​រងចាំ​នូវ​គ្រឿងចក្រ​ធុន​ធ្ងន់ ដើម្បី​ធ្វើការ​រុករក​ទៅលើ​កម្ទេច​បាក់បែក នៃ​អគារ និង​មជ្ឈមណ្ឌល​ទំនិញ​មួយ បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង បា​នប​ង្ឃាំ​ង​ពួកគេ​។​ ​សេចក្តីប្រកាស​អាសន្ន​មួយ​អំពី​រលក​ស៊ូណាមិ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី ៧,៥​រិច​ទ័​រ បាន​វាយប្រហារ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​គេ​មិនបាន​បញ្ជាក់​អំពី​ទីកន្លែង​ណា ដែល​រលក​ស៊ូណាមិ​នឹងត្រូវ​វាយប្រហារ​នោះទេ​។​ ​វីដេអូ​បានបង្ហាញ​អំពី​ការស្រែក​ស្លន់ស្លោ ខណៈដែល​រលក ៦​ម៉ែត្រ​បាន​បោកបក់​យ៉ាងខ្លាំង​ទៅលើ​ទីតាំង ដែល​ពួកគេ​បាន​ជួបជុំគ្នា​ធ្វើ​ពិធីបុណ្យ​មួយ​។​ ​ជាមួយគ្នានេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ដែល​រក​គ្រោះ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ជម្រុញ​ដល់​ប្រតិបត្តិការ​នៃ​ការរុករក​នោះ​។ នៅក្នុង​ប្រតិបត្តិការ​នេះ​ពិត​ជាមាន​ភាពលំបាក​ខ្លាំងណាស់​។ ផ្លូវ​ត្រូវបាន​កាត់ផ្តាច់ ហើយ​ទំនាក់ទំនង​មាន​ភាព​ពិបាក​ក្នុងការ​ប្រស្រ័យ​ទាក់ទង​ទៅកាន់​តំបន់​ដាច់ស្រយាល​។​ ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹង​ថាស​ញ្ញា​ទូរស័ព្ទ​ចល័ត​ត្រូវបាន​រកឃើញ​ក្នុង​គំនរ​បាក់បែក​នៅ​ផ្សារ​ទំនើប Palu ហើយ​គេ​បានលឺ​សូរ​សម្រែក​ចេញពី​គំនរ​បាក់បែក​នៃ​ស​ណ្ធា​គារ Roa Roa​។​ ​អ្នកស្ម័គ្រចិត្ត​ម្នាក់​ឈ្មោះ Thalib Bawano បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា មនុស្ស ៣​នាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ​ចេញពី​កន្លែង​កម្ទេច​គំនរ​សណ្ឋាគារ ហើយ​អាចមាន​មនុស្ស​ជាង ៥០​នាក់​ផ្សេងទៀត​កំពុងតែ​ស្ថិតនៅក្រោម​គំនរ​បាក់បែក​នោះ​។ លោក​ថា សម្លេង​ដែល​គេ​ឭ​សូរសម្លេង​ចេញពី​គំនរ​នោះ ក៏មាន​ក្មេង​ផងដែរ​៕DNT-NEWS