សហរដ្ឋអាមេរិក​ត្រៀម​បើក​ការ​វាយកម្ទេច​គ្រាប់​គ្រាប់​មី​ស៊ី​ល​រុស្ស៊ី ប្រសិនបើ​រុស្ស៊ី​នៅតែ​បន្ត​ផលិត​ដោយ​រំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
300
​សារព័ត៌មាន ABC អូស្ត្រាលី​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣ តុលា ២០១៨​នេះ​ថា បេសកជន​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​ព្រមាន​ធ្ងន់ៗ​ទៅកាន់​រុស្ស៊ី​ថា រុស្ស៊ី​ត្រូវតែ​បញ្ឈប់​កា​អភិវឌ្ឍន៍​ប្រព័ន្ធ​មី​ស៊ី​ល ដែល​ត្រូវបាន​ហាមឃាត់ បើ​មិន​ដូច្នោះ​ទេ​សហរដ្ឋអាមេរិក​នឹង​វាយ​កម្ទេចចោល មុន​ពេលដែល​ពួកវា​ត្រូវ​បានដាក់​ប្រតិបត្តិការ​។​ ​សហរដ្ឋអាមេរិក​ជឿថា រុស្ស៊ី​បាន​រំលោភ​លើ​សន្ធិសញ្ញា​សង្គ្រាម​ត្រជាក់ ដោយ​អភិវឌ្ឍន៍​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ដែល​បាញ់​ពី​ដី​ទៅ​អាកាស ដែល​ប្រព័ន្ធ​ព័ន្ធ​នេះ​អាចធ្វើ​ឲ្យ​រុស្ស៊ី​មាន​សមត្ថភាព​អាច​បើក​ការវាយប្រហារ​ទៅលើ​បណ្តា​ប្រទេស​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​។ យ៉ាងណាក៏ដោយ ការចោទប្រកាន់​នេះ ត្រូវបាន​ទាត់ចោល​ដោយ​រុស្ស៊ី​។​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គណា​តូ លោក ស្រី Kay Bailey Hutchison បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​ប្តេជ្ញាចិត្ត​ក្នុង​ការរក​ដំណោះស្រាយ​តាមរយៈ​ការទូត ប៉ុន្តែ​ខ្លួន​ក៏បាន​ត្រៀមខ្លួន​រួចហើយ​ដែរ ដើម្បី​ពិចារណា​បើក​ការវាយប្រហារ​កម្ទេច​គ្រាប់​មី​ស៊ី​ល ដែល​រុស្ស៊ី​កំពុង​បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​។​ ​លោកស្រី​បាន​ប្រាប់​ស​ន្និ​សី​ទ្ន​សារព័ត៌មាន​ថា «​នៅត្រង់ចំណុច​នេះ យើង​កំពុង​ស្វែង​រកមើល​នូវ​លទ្ធភាព​ក្នុងការ​វាយប្រហារ​ប្រហារ​ទៅលើ​គ្រាប់​មី​ស៊ី​ល​រុស្ស៊ី ដែល​អាច​វាយប្រហារ​ដ​ល់​ប្រទេស​របស់​យើង និង​បណ្តា​ប្រទេស​ដទៃទៀត​»​។ ប៉ុន្តែ​ក្រោយមក លោកស្រី Hutchinson បាន​បង្ហោះ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​ម្តងទៀត ដើម្បី​ប​ញ​ញ​ជាក់​អះអាងថា លោកស្រី​មិនបាន​មានន័យថា សហរដ្ឋអាមេរិក​នឹង​វាយប្រហារ​ទៅលើ​រុស្ស៊ី​នោះទេ​។​ ​លោកស្រី​បាន​និយាយថា ប្រទេស​រុស្ស៊ី​ត្រូវតែ​គោរព​តាម​សន្ធិសញ្ញា​នេះ បើ​មិន​ដូច្នោះ​ទេ យើង​នឹងត្រូវ​ផ្គូរ​ផ្គង​សមត្ថភាព ដើម្បី​ការពារ​ផលប្រយោជន៍​សហរដ្ឋអាមេរិក និង​ផលប្រយោជន៍​អង្គការ​ណា​តូ​។ លោកស្រី​បាន​បន្ថែមថា ស្ថានការណ៍​បច្ចុប្បន្ននេះ​មិនអាច​ទទួលយកបាន​នោះទេ​។​ ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក​ស្រី Hutchinson ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា​ខ្លួន​បានចាត់ទុក​សេចក្តី​ថ្លែង​របស់​លោកស្រី Hutchison ថា គឺជា​រឿង​ដ៏​គ្រោះថ្នាក់​។ ក្រសួងការបរទេស​រុស្ស៊ី​បន្តថា ការនិយាយស្តី​បែបនេះ មិន​ស្គា​ល់ពី​កម្រិត​នៃ​ទំនួល​ខុសត្រូវ និង​ជា​វោហា​សាស្ត្រ​កោងកាច​។ នេះ​បើតាម​លោកស្រី Maria Zakharova ដែលជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​។​ ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀរ​ពូ​ទីន​កាលពីដើម​ឆ្នាំនេះ​បាន​និយាយថា ប្រទេស​របស់លោក​មាន​អាវុធ​នុយក្លេអ៊ែរ​ស៊េរី​ថ្មី​ដ៏​ទំនើប ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អង្គការ​ណា​តូ​គ្មាន​ប្រយោជន៍​។ លោក​បាន​បន្ថែមថា មី​ស៊ី​ល​ទាំងនោះ​រួមមាន គ្រាប់​មី​ស៊ី​ល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​ដ្រូ​ន​បើក​ក្រោម​ទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​ផងដែរ​។ ជាមួយគ្នានេះ រដ្ឋបាល​លោក​ត្រាំ​បាន​និយាយថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ទាំងស្រុង​ហើយ​សម្រាប់​គ្រាប់​មី​ស៊ី​ល​ទាំងនោះ និង​បាន​ចោទថា រុស្ស៊ី​បាន​រំលោភ​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ​។​ ​កាលពី​ប៉ុន្មាន​ខែ​មុន ចំ​ពេលដែល​រុស្ស៊ី​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន លោក​ត្រាំ​បានប្រកាស​អំពី​ការពង្រឹង​ម​។​នុយក្លេអ៊ែរ​ទាំងបី​រប​ស់​ខ្លួន​ផងដែរ​។ នៅ​ឆ្នាំ ២០១៩​ក្រោយ អាមេរិក​នឹងមាន​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក ២​ក្រុម​បន្ថែមទៀត ដើ​ម្ន​បី​ជែង​ជាមួយ​រុស្ស៊ី ដែលមាន​តែមួយ​ក្រុម ខណៈដែល​អាមេរិក​មាន ១២​ក្រុម​។ អ្នកវិភាគ​មាន​មន្ទិល​អំពី​សមត្ថភាព​រុស្ស៊ី ក្នុងការ​វាយប្រហារ​ទៅលើ​អាមេរិក ខណៈដែល​កម្លាំង​ទ័ព​ទឹក​ប្រទេស​នេះ ខ្សោយ​ជាង​អាមេរិក​។ រុស្ស៊ី​ខ្លាំង​ខាង​មី​ស៊ី​ល ប៉ុន្តែ​រុស្ស៊ី​អាច​វាយ​អាមេរិក​តាម​ណា បើ​សហរដ្ឋអាមេរិក​មាន​ខែល​ការពារ THAAD ជាច្រើន​គ្រប់​ជ្រុង​។ អ្នកជំនាញ​យោធា​បាន​និយាយថា ប្រទេស​ដែល​អាច​ធ្វើជា​មហាអំណាច​យោធា និង​សម​ទទួល​បានជា​ប្រទេស​ខ្លាំង​ខាង​យោធា លុះត្រាតែ​ប្រទេស​នោះ​ខ្លាំង​ខាង​កងទ័ពជើងទឹក និង​ទ័ពអាកាស​។ សូមបញ្ជាក់ថា បច្ចុប្បន្នេះ អាមេរិក​មាន​នាវា​ផ្ទុក​យន្តហោះ ១២​ក្រុម រីឯ​រុស្ស៊ី​មាន ១​ក្រុម ហើយ​យន្តហោះ​ចម្បាំង​អាមេរិក​មាន​ច្រើនជាង​រុស្ស៊ី រាប់ពាន់​គ្រឿង​ឯណោះ​៕ DNT-NEWS