បាតុករ​រាប់ពាន់នាក់​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ដើម្បី​ប្រឆាំង​ទៅនឹង​ការប្តូ​ឈ្មោះ​ទីក្រុង​ម៉ា​សេ​ដូ​នៀ​

ព្រឹត្តិការណ៍ថ្មីៗ
0
256
​ក្រុមបាតុករ​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន Syntagma ក្នុង​ទីក្រុង​អាថែន ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​ក្រិច​ជុំវិញ​ការប្តូរឈ្មោះ​ម៉ា​សេ​ដូ​នៀ ទៅជា​សាធរ​ណ​រដ្ឋ​ម៉ា​សេ​ដូ​នៀ​ខាងជើង​។​ ​រថយន្តក្រុង​រាប់រយ​គ្រឿង ជាពិសេស​មកពី​ក្រិច​ខាងជើង​បាន​ដឹក​ក្រុមបាតុករ​ទាំង​ឡានៗ យកទៅ​ចូលរួម​បាតុកម្ម​នៅ​ទីលាន Syntagma នៅ​ជិត​រដ្ឋសភា​។ ប៉ូលិស​បានធ្វើការ​ប៉ាន់ប្រមាណ​អំពី​ចំនួន​ក្រុមបាតុករ​ប្រមាណ ៦​ម៉ឺន​នាក់​ដែល​បាន​ចូលរួម​នេះ ដោយឡែក​ក្រុមបាតុករ​និយាយថា មាន​មនុស្ស ១០​ម៉ឺន​នាក់​ដែល​បាន​ចូលរួម​នៅក្នុង​បាតុកម្ម​នេះ​។ ក្រុមបាតុករ​មួយចំនួន​បាន​ផ្ទុះ​អំពើហិង្សា​ជាមួយ​ប៉ូលិស បន្ទាប់ពី​មានការ​គប់​ដុំថ្ម និង​វត្ថុ​ធ្ងន់ៗ​ដាក់គ្នា​ទៅវិញទៅមក​។​ ​បន្ទាប់ពី​ក្រុមយុវជន​បិទមុខ បាន​ព្យាយាម​ទៅកាន់​តែ​កៀត​អគារ​រដ្ឋសភា​ដោយ​ការ​គប់​ដុំថ្ម ប៉ូលិស​បង្ក្រាប​បាតុកម្ម​បានធ្វើ​ការឆ្លើយ​តប​វិញ​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែក​ក្រុមបាតុករ​។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​អាល់​ចា​ហ្ស៊ី​រ៉ា បាន​និយាយថា ក្រុមបាតុករ​ត្រូ​បាន​បំបែក​ដោយ​ការប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​ ​កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​ឈ្មោះ គឺជា​លទ្ធផល​នៃ​ជម្លោះ​រវាង​ម៉ា​សេ​ដូ​នៀ និង​ក្រិច ជុំវិញ​ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​ជាតិ ដែលមាន​រយៈពេល ២៧​ឆ្នាំ​។ ប្រជាជន​ក្រិច​ជាច្រើន​មានការ​ព្រួយបារម្ភ​ពី​កិច្ចព្រមព្រៀង​នេះ ដោយ​និយាយថា ខ្លួន​ទទួលស្គាល់​សញ្ជាតិ​ម៉ា​សេ​ដូ​នៀ ដែល​អាច​បញ្ឆេះ​ការទាមទារ​ការប្រកួត​ប្រជែង​លើ​ប្រវត្តិសាស្ត្រ និង​កេរ្តិ៍តំណែល​ក្រិច ។​ ​ប្រទេស​ក្រិច និង​ម៉ា​សេ​ដូ​នី ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី នៃ​ម៉ា​សេ​ដូ​នី​បាន​ឯកភាព​កាលពី​ខែមិថុនា​ឆ្នាំមុន ជុំវិញ​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​ផ្លាស់ប្តូរ​ឈ្មោះ​អ្នកជិតខាង​ភាគ​ខាងជើង​របស់​ក្រិច​។ ជា​ការផ្តោះប្តូរ ក្រិច​នឹង​ដកចេញ​នូវ​ការជំទាស់​របស់ខ្លួន​ចំពោះ​ការចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​របស់​ប្រទេស​នេះ​។​ ​កិច្ចព្រមព្រៀង​នេះ​បាន​នាំឱ្យមាន​បញ្ហា​ប្រឈមមុខ​មួយ​សម្រាប់​នាយករដ្ឋមន្ត្រី​ក្រិច ដែល​បាន​រួច​ផុតពី​ការបោះឆ្នោត​បាត់បង់​ទំនុកចិត្ត​ចាប់តាំងពី​វា​ត្រូវបាន​ធ្វើឡើង​។ បាតុកម្ម​នេះ គឺជា​ការ​ប្រជែង​ចុងក្រោយបង្អស់​សម្រាប់​គោលនយោបាយ​របស់​នាយ​ក​រដ្ឋមន្ត្រី​ក្រិច លោក Tsipras ស្តីពី​ឈ្មោះ​របស់​ម៉ា​សេ​ដូ​នៀ​៕ ​