ឥណ្ឌូនេស៊ី​រង​ទុក្ខ​ផ្ទួនៗ មនុស្ស​ស្លាប់​ដោយ​រញ្ជួយ​ដី​កើតឡើង​ជិត ១.៤០០​នាក់​មិនទាន់​ស្រួល​ចិត្ត​ផង ផ្ទុះ​ភ្នំភ្លើង​បន្ថែម​ទុក្ខ​មួយ​ជាន់​ទៀត​

ព្រឹត្តិការណ៍ថ្មីៗ
0
291
យោងតាម​សារព័ត៌មាន Fox News បាន​ឲ្យ​ដឹងថា ភ្នំភ្លើង​មួយ​បាន​ផ្ទុះឡើង​នៅលើ​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី​កណ្តាល ដែល​នាំ​ឲ្យ​មាន​ការផ្អាក​ជើងហោះហើរ​យន្តហោះ ដោយសារតែ​ផ្សែង​នៃ​កំ​អែរ​របស់​វា​។​ ​ភ្នំ Soputan​នៅ​ខេត្ត Sulawesi ភាគ​ខាងជើង បាន​ក្អែរ​ផេះ​កម្ពស់ ៦​ពាន់​ម៉ែត្រ​ទៅលើ​មេឃ កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ទន្ទឹមនេះ​មិនទាន់មាន​ការជម្លៀស​ខ្លួន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។​ ​អ្នកជំនាញ​ខាង​ប​ន្ទុះ​ភ្នំភ្លើង​បាន​និយាយថា វា​អាច​ថាប​ន្ទុះ​ភ្នំភ្លើង​នេះ​ត្រូវបាន​ជម្រុញ​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៥​រិច​ទ័​រ នៅ​កណ្តាល​ខេត្ត ស៊ូ​ឡា​វេ​ស៊ី​កាលពី​ថ្ងៃ​សុក្រ​។​ ​យន្តហោះ​ត្រូវបាន​គេ​ព្រមាន​អំពី​ពពក​ផេះ ដោយសារ​ផេះភ្នំភ្លើង​នេះ​បង្ក​គ្រោះថ្នាក់​ដល់​ម៉ាស៊ីន​របស់​យន្តហោះ​។ ​គ្រោះ​រញ្ជួយ​ដី​នៅ​ភាគ​កណ្តាល​នៃ​ខេត្ត​ស៊ូ​ឡា​វេ​ស៊ី បាន​បង្កើតជា​រលក​ស៊ូណាមិ និង​បាន​វាយប្រហារ​យ៉ាងដំណំ​ទៅលើ​សហគមន៍​ជាច្រើន ដែល​បន្សល់​នូ​ច​សាកសព​មនុស្ស​ជិត ១ ៤០០​នាក់​។​ ​ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ប្រទេស​កោះ​ដែល​តែងតែ​ទទួលរង​នូ​ច​ផលប៉ះពាល់​ពី​គ្រោះធម្មជាតិ​ដូចជា​រលក​ស៊ូណាមិ គ្រោះ​រញ្ជួយ​ដី និង​ព្យុះ​ជាដើម​។ កាលពី​បី​ឆ្នាំមុន មាន​មនុស្ស​ប្រមាណ​ជាង ១០​នាក់​បាន​ស្លាប់ ខណៈដែល​ពួកគេ​បានធ្វើ​ដំណើរ​ផ្សងព្រេង នៅលើ​ភ្នំភ្លើង ដោយ​មិន​ខ្វល់​ពី​ការព្រមាន​របស់​អាជ្ញាធ​រ​។ អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​ឡើង​ភ្នំ​នេះ​ទេ ប៉ុន្តែ​ដោយសារតែ​អ្នក​ទាំងនោះ​មិនបាន​គោរព​តាម​ការហាម​ប្រាម​នោះ​៕