តៃវ៉ាន់​ទិញ​ប្រព័ន្ធ​តម្រង់​គោលដៅ ដើម្បី​បំពាក់​ទៅលើ​យន្តហោះ​ចម្បាំង F-16 ដែល​ទិញ​ពី​សហរដ្ឋអាមេរិក​

ព្រឹត្តិការណ៍ថ្មីៗ
0
298
​តៃវ៉ាន់​នឹង​ទិញ​ប្រព័ន្ធ​តម្រង់​គោលដៅ Advanced Targeting Pod ឬ (ATP) ដើម្បី​បំពាក់​ទៅលើ​ស្លាប​នៃ​យន្តហោះ​ចម្បាំង F-16 របស់ខ្លួន ដែល​តៃវ៉ាន់​កំពុងស្ថិត​នៅក្នុង​កិច្ចព្រមព្រៀង​ទិញ ក្នុង​ទំហំ​ទឹកប្រាក់ ៣៣០​លាន​ដុល្លារ​។​ ​យោងតាម​ក្រុមហ៊ុន​ផលិត​គ្រឿង​សព្វាវុធ Lockheed Martin បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​តម្រង់​គោលដៅ Sniper Advanced Targeting Pod តាមដាន កំណត់​អត្តសញ្ញាណ ចាប់យក​ដោយ​ស្វ័យប្រវត្តិ និង​ចុច​យក​ដោយ​ឡាស៊ែរ​ទៅលើ​គោលដៅ​នោះ ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​។ ប្រព័ន្ធ​តម្រង់​គោលដៅ​នេះ ត្រូវបាន​ប្រើប្រាស់​ជាមួយនឹង​គ្រាប់​មី​ស៊ី​ល​ដែល​ត​ភ្ជាប់​ដោយ​ប្រព័ន្ធ GPS បំពាក់​ដោយ​ឡាស៊ែរ និង​បាញ់​ទៅលើ​ស្ថានីយ៍ ឬ​គោលដៅ​ចល័ត​។ នេះ​បើតាម​សម្តី​របស់​ក្រុមហ៊ុន​។​ ​យោងតាម​វីដេអូ​របស់​ក្រុមហ៊ុន Lockheed Martin បានសរសេរថា Sniper Advanced Targeting Pod (ATP) គឺជា​ប្រព័ន្ធ​កំណត់​គោលដៅ​ដែល​ត្រូវបាន​គេ​ដាក់ពង្រាយ​យ៉ាង​ទូលំទូលាយ​បំផុត បំពាក់​ទៅលើ​ស្លាប​យន្តហោះ ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​កងកម្លាំង​សហរដ្ឋអាមេរិក​។​ ​ទីក្រុង​ប៉េកាំង​បាន​អំពាវនាវ​ដល់​អាមេរិក​ឱ្យ​លុបចោល​កិច្ចព្រមព្រៀង​ជាមួយ​កោះ​តៃវ៉ាន់ ខណៈដែល​ចិន​បានចាត់ទុក​កោះ​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់ខ្លួន​។ នេះ​បើតាម​កាសែត The South China Morning Post ដែល​បាន​រាយ​ការ​កាលពី​ថ្ងៃទី​២៥ កញ្ញា កន្លងទៅ​។ ប្រតិបត្តិ​ករ​ក្រុមហ៊ុន Lockheed បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​មួយ​កាលពី​ថ្ងៃទី ២៦ កញ្ញា​ថា Sniper ATP នៅតែ​បន្ត​ជា​ផលិតផល​ឈានមុខ​គេ​នៅលើ​ពិភពលោក​។​ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានប្រកាស​កាលពី​ថ្ងៃទី​២៤ កញ្ញា​ថា ការលក់​ទៅតាម​ការស្នើសុំ នឹង​រួមចំណែក​ដល់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​អាមេរិក តាមរយៈ​ការជួយ​ពង្រឹង​សន្តិសុខ និង​សមត្ថភាព​ការពារជាតិ​របស់​អតិថិជន ដែល​បន្ត​ជា​កងកម្លាំង​សម្រាប់​ស្ថេរភាព​នយោបាយ តុល្យភាព​យោធា និង​ការវិវត្តន៍​សេដ្ឋ​នៃ​កិច្ច​នៅក្នុង​តំបន់​។​ ​សូម​រំឭកថា កាលពី​ចុងខែ​មុន សហរដ្ឋអាមេរិក​បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ដែល​រួមមាន​ដូចជា ការចែករំលែក និង​ការកែប្រែ​ផ្នែក​នៃ​យន្តហោះ​ចម្បាំង F-16 យន្តហោះ C-130 យន្តហោះ F-5 យន្តហោះ​ក្នុង​និង​គ្រឿង​បរិក្ខា​យោធា​មួយចំនួន​ផ្សេងទៀត​៕​