សភា​ថៃ​បោះឆ្នោត​ជ្រើសរើស​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា​ជា​នាយករដ្ឋមន្ត្រី​

ព្រឹត្តិការណ៍ថ្មីៗ
0
284
​កាលពី​ថ្ងៃ​ពុធ​សភា​ថៃ​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អណ​ត្តិ​បន្ទាប់​។​ ​លោក​ប្រា​យុទ្ធ​បានទទួល ៣៧៥​សម្លេង ខណៈដែល​សម្លេង​ត្រូវ​ឈ្នះ​ជា​នាយករដ្ឋមន្ត្រី​តម្រូវ​ឲ្យ​មាន​ច្រើនជាង​ពាក់កណ្តាល​នៃ​សមាជិកសភា ៧៥០​នាក់​។ នាយករដ្ឋមន្ត្រី​ថៃ​ត្រូវបាន​ជ្រើសរើស​នៅក្នុង​សម្លេង​រួម​នៃ​សភា​ដែលមាន​ចំនួន ៥០០​អាស​ន្នៈ និង​ព្រឹទ្ធសភា ២៥០​អាស​ន្នៈ ដែល​សមាជិក​ត្រូវបានតែងតាំង​ដោយ​យោធា​។​   ​ការបោះឆ្នោត​នេះ​បាន​ផ្ទេរអំណាច​កាន់កាប់​ដោយ​ស៊ីវិល​ជា​ផ្លូវការ បន្ទាប់ពី​ការគ្រប់គ្រង​ដោយ​យោធា​រយៈពេល ៥​ឆ្នាំ​កន្លងទៅនេះ​។ ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​វ័យ ៦៥​ឆ្នាំ ដែល​ត្រូវបានតែងតាំង​ដោយ​ក្រុមចម្រុះ​គាំទ្រ​ដោយ​យោធា​ដឹកនាំ​ដោយ​គណបក្ស Palang Pracharath ត្រូវបាន​គេ​រំពឹងថា នឹង​រក្សា​តំណែង​របស់លោក​ក្រោម​ប្រព័ន្ធ​នយោបាយ​ថ្មី ដែល​ណែនាំ​ដោយ​យោធា ដែល​អ្នក​រិះគន់​និយាយថា វា​មានន័យថា​ជាការ​អូសបន្លាយ​នូវ​ការ​គ្រប់​ដណ្តប់​ដោយ​យោធា​ទៅលើ​នយោបាយ​ថៃ​។​ ​ការបោះឆ្នោត​សភា​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​នេះ​បានធ្វើ​ឡើង​ក្នុង​រយៈពេល ១០​សប្តាហ៍​បន្ទាប់ពី​ការបោះឆ្នោត​ទូទៅ​មួយ ដែល​គណបក្សប្រឆាំង​និយាយថា ត្រូវបាន​គេ​បន្លំ​យ៉ាង​ធំធេង ដែល​គាំទ្រ​គណបក្ស​គាំទ្រ​ដោយ​យោធា​៕​