ប៉ា​គី​ស្ថាន​អះអាងថា​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 របស់​ឥណ្ឌា​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថេរភាព​យុទ្ធសាស្ត្រ​

ព្រឹត្តិការណ៍ថ្មីៗ
0
255
​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 របស់​ប្រទេស​ឥណ្ឌា បាន​គំរាមកំហែង​ដល់​ស្ថេរភាព​ស្ថិរ​ភាពជា​យុទ្ធសាស្ត្រ នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​នាំឱ្យមាន​ការបន្ត​ការប្រណាំង​ប្រជែង​ផ្នែក​សព្វាវុធ​។​ ​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា «​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 របស់​ឥណ្ឌា គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​ទទួលបាន​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក តាមរយៈ​ប្រភព​ជាច្រើន​ដែល​នឹងធ្វើ​ឱ្យមាន​អស្ថិរភាព​យុទ្ធសាស្ដ្រ នៅ​អាស៊ី​ខាងត្បូង ក្រៅពី​ការនាំ​ទៅរក​ការប្រណាំង​ប្រជែង​គ្រឿង​សព្វាវុធ​ថ្មីៗ​»​។ ​យោងតាម​ក្រសួង​បានឱ្យដឹងថា បំណងប្រាថ្នា​របស់​ឥណ្ឌា​ក្នុងការ​ទទួលបាន​ប្រព័ន្ធ​មី​ស៊ី​ល​ប៉ាឡ​ស្ទីក គឺ​ផ្ទុយ​ពី​របប​ទប់ស្កាត់​យុទ្ធសាស្ត្រ ដែល​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត​បាន​ផ្សព្វផ្សាយ​ចាប់តាំងពី​ឆ្នាំ ១៩៩៨ នៅពេល​ប្រទេស​ទាំងពីរ​បានធ្វើ​តេស្ត​នុយក្លេអ៊ែរ​។​ ​ក្រសួង​បាន​គូសបញ្ជាក់ថា «​យើង​លើកឡើង​ម្តងទៀត​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​ធានា​នូវ​ការការពារ​ជាតិ​ស្របតាម​គោលនយោបាយ នៃ​ការរក្សា​នូវ​ការការពារ​អប្ប​រិ​មា​ដ៏​គួរ​ឲ្យ​ជឿជាក់​បាន និង​ការរក្សា​នូវ​តុល្យ​យុទ្ធសាស្ត្រ​នៅក្នុង​តំបន់​នាពេល​អនាគត​ផងដែរ​»​។​ ​កាលពី​ខែតុលា ក្រុង​មូ​ស្គូ និង​ញូ​ដេលី​បានធ្វើ​កិច្ចសន្យា​មួយ​ក្នុងការ​ចែកចាយ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ទៅ​ឲ្យ​ឥណ្ឌា​ក្នុងតម្លៃ ៥​ពាន់​លាន​ដុល្លារ​។ ការព្រមព្រៀង​ទិញ​លក់​អាវុធ​នេះ ត្រូវបាន​ជេះំ​ទាស់​ដោយ​បណ្តា​ប្រទេស​ជាច្រើន​ជាពិសេស សហរដ្ឋអាមេរិក បន្ថែម​លើស​នេះ សហរដ្ឋអាមេរិក​ក៏បាន​ព្រមាន​ដល់​ឥណ្ឌា ក្នុងការ​ទទួលរង​នូវ​ទណ្ឌ​កម្មនេះ​ផងដែរ​។ កាលពីពេល​មុននេះ នាយកដ្ឋាន​ចិន​បាន​រង​ទណ្ឌកម្ម​រួចមកហើយ ដោយសារតែ​អាមេរិក​មិន​ចង់​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជាប់​បញ្ជីខ្មៅ ដែល​សហរដ្ឋអាមេរិក​បានដាក់​ទៅលើ​បុគ្គល​ជាន់ខ្ពស់​របស់​រុស្ស៊ី​៕