អង្គការ​ណា​តូ​ចាប់ផ្តើម​សមរភូមិ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន ចាប់តាំងពី​ការដួលរលំ​រលាយ​នៃ​អតីត​សហភាពសូវៀត​

ព្រឹត្តិការណ៍ថ្មីៗ
0
371
​សារ​ព៌​ត៌មាន The Financial Times បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ តុលា ២០១៨​នេះ​ថា អង្គការ​កំពុងតែ​ចាប់ផ្តើម​សមយុទ្ធ​មហា​សម្បើម​របស់ខ្លួន មិន​ធ្លាប់មាន​ចាប់តាំងពី​អតីត​សហភាពសូវៀត​បាន​ដួលរលំ កាលសម័យ​សង្គ្រាមត្រជាក់​។​ ​កងទ័ព​រាប់ម៉ឺន​នាក់​កំពុង​ចូល​ជួរ​សមរភូមិ​សមយុទ្ធ ដែល​ក្លែង​ជាការ​បើក​ការវាយប្រហារ​ទៅលើ​រុស្ស៊ី​។ ក្រុម​នាវាចម្បាំង យន្តហោះ​ចម្បាំង និង​គ្រឿង​បរិក្ខា​យោធា​រាប់សិប​គ្រឿង កំពុង​ត្រូវ​បានរៀបចំ​ដាក់ពង្រាយ​យ៉ាង​សម្បើម​នៅ​ខ្សែត្រៀម ដែល​ត្រូវធ្វើ​សមយុទ្ធ​ដែលមាន​គោលបំណង​ប្រឆាំងនឹង​ការចូល​ឈ្លានពាន​មកលើ​ប្រទេស​ន័​រវេ​ស​។​ ​សមយុទ្ធ​នេះ​នឹងមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ចំនួន ៥​ម៉ឹ​ន​នាក់ និង​ការចូលរួម​ពី​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក USS Harry S. Truman នៅក្នុង​តំបន់​ផងដែរ​។ លោក​ឧ​ត្ត​ម​សេនីយ៍ James Foggo ដែលជា​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អ៊ឺរ៉ុប​បាន​និយាយថា សម​យុ​ទញ​ធ​នេះ គឺជា​ការផ្ញើ​សារ​មួយ​ទៅកាន់​អ្នក​ដែល​ចង់​បង្ក​ការឈ្លានពាន​។​ ​ជាមួយគ្នានេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ Rune Jakobsen ដែលជា​មេបញ្ជាការ​នៃ​ការិយាល័យ​កណ្តាល​រួម​របស់​ប្រទេស​ន័​រវេ​សបាន​និយាយថា មិនមាន​រឿង​ដែល​រុស្ស៊ី​ត្រូវ​មានការ​ភ័យ​ស្លន់ស្លោ​នោះទេ ដោយសារតែ​សមយុទ្ធ​នេះ មាន​ចម្ងាយ​ប្រហែល ១​ពាន់​គីឡូម៉ែត្រ​ឯណោះ ហើយ​សមយុទ្ធ​ទ័ពអាកាស​មាន​ចម្ងាយ​យ៉ាងហោចណាស់ ៥០០​គីឡូម៉ែត្រ​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​អង្គការ​ណា​តូ​បាន​អនុវត្ត សមយុទ្ធ​វាយលុក នៅតាម​ព្រំដែន​របស់ខ្លួន​។ លោក​ថា «​ទំហំ​នៃ​ការហ្វឹកហ្វឺន ប្រតិ​ប​តិ្ត​ការ និង​ការប្រយុទ្ធ នៅ​ជិត​ព្រំដែន​របស់​យើង​កំពុង​រីកដុះដាល​យ៉ាងខ្លាំង​។ សមាជិក​ណា​តូ​កំពុងតែ​អនុវត្ត​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នេះ​»​។​ ​លោក​បន្តថា «​សកម្មភាព​របស់​អង្គការ​ណា​តូ​នៅ​ជិត​ព្រំដែន​របស់​យើង​បាន​ឈានដល់​ចំណុចកំពូល ចាប់តាំងពី​សង្គ្រាមត្រជាក់​។ គោលនយោបាយ​សម្ព័ន្ធមិត្ត​របស់​អង្គការ​ណា​តូ មាន​គោលបំណង​បង្កើន​វត្តមាន​យោធា​សម្តៅ​រក​តំបន់​ភាគ​ខាងកើត​»​។​ ​កាលពី​ទសវត្ស​មុន វិមាន​ក្រេ​ម​លីន​បាន​យក​តំបន់​អាក់ទិច​ធ្វើជា​តំបន់​យោធា​ដ៏​សំខាន់​មួយ​របស់ខ្លួន រួមទាំង​ការសាងសង់ ឬ​ការបង្កើតឡើង​នូវ​មូលដ្ឋាន​យោធា​ចំនួន ៦​។ រុស្ស៊ី​ក៏បាន​ធ្វើ​ទំនើបកម្ម​ទៅលើ​កង​នាវាចម្បាំង​ទី​៦ របស់ខ្លួន​ផងដែរ ដែល​ស្ថិតនៅក្នុង​ច​ម្ងា​ច​ប្រមាណ ១០០ គីឡូម៉ែត្រ​ពី​ន័​វេស​។​ ​បន្ថែម​លើស​នេះ ភាព​តានតឹង​រវាង​ន័​រវេ​ស​ជាមួយ​រុស្ស៊ី​បាន​កើន​ខ្លាំង​ក្រោយ​រុស្ស៊ី​ចោទថា ន័​រវេ​សបាន​បង្កើន​វត្តមាន​កងទ័ព​អាមេរិក​ទ្វេដង​រហូតដល់ ៧៧០​នាក់ ដែល​រំលោភ​លើ​កិច្ចព្រមព្រៀង​សង្គ្រាមត្រជាក់​។ ដើម្បី​ជាការ​ឆ្លើយតប កាលពី​សប្តាហ៍​មុន សារព័ត៌មាន CNN បាន​ផ្សាយ​ថា រុស្ស៊ី​កំពុងតែ​ពង្រឹង​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅក្នុង​ទីក្រុង​កាលី​នី​ង​ក្រា​ដ ដើម្បី​ធ្វើការ​គម្រាមកំហែង​មកលើ​អង្គការ​ណា​តូ​៕ ​