នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន សូម​ចូលរួម​បរិច្ចាគ​ប្រាក់បៀវត្ស​ន៍ ចំនួន​៧​ខែ​ក្នុងការ​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩

ព្រឹត្តិការណ៍ថ្មីៗ
0
1158


​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ ២០២០ នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សូម​ចូលរួម​បរិច្ចាគ​ប្រាក់ បៀវត្ស​ន៍ ចំនួន​៧​ខែ គិត​ចាប់ពី​ខែឧសភា​នេះ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩ (Covid-19) ។
​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រេចបាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន​៧​ខែ ជូន​ដល់​គណៈកម្មការ​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ ប្រាក់ខែ​របស់ សម្តេច​តេ​ជោ​ដែល​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០៕