ព្រឹត្តិការណ៍​ថ្មីៗ នៃ​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី Lion Air

ព្រឹត្តិការណ៍ថ្មីៗ
0
272
​ករណី​យន្តហោះ Boeing-737 MAX របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី Lion Air បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ក្រោយពី​ហោះ​ចេញពី​ក្រុង​ហ្សា​ការ​តា​កន្លងទៅ​ថ្មីៗ​នេះ ត្រូវបាន​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី លោក Budi Karya បានចេញ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ នៅក្នុង​ស្រុក​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន Lion Air និង​ក្រុមហ៊ុន Garuda ត្រួតពិនិត្យ​រាល់​យន្ដហោះ Boeing 737 Max របស់​ពួកគេ ខណៈ អាជ្ញាធរ​កំពុង​បន្ត​ស៊ើបអង្កេត និង​តាមរក​សាកសព ឬ​អ្នក​អាចរ​ស់រាន្ត​មានជីវិត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​។​ ​បើ​យោងតាម​ចុះផ្សាយ​របស់​AFP បាន​ដកស្រង់​សំដី លោក Budi Karya បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បាន​ផ្ញើ​សំបុត្រ​មួយ​ទៅកាន់​ក្រុមហ៊ុន Lion Air និង Garuda កាលពី​ថ្ងៃ​ចន្ទ ឱ្យ​ពួកគេ​ត្រួតពិនិត្យ​ឡើងវិញ​រាល់​យន្ដហោះ Boeing 737 Max ទាំងអស់​របស់ខ្លួន ហើយ​លទ្ធផល​យ៉ាង ណា​នឹងត្រូវ​បញ្ជូនទៅ​កាន់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ដើម្បី​ជួយ​សម្រួល​ដល់​ការស៊ើបអង្កេត​»​។ លោក Budi ក្រុមហ៊ុន Lion Air មាន​យន្ដហោះ Boeing 737 Max ៨​គ្រឿង រីឯ ក្រុមហ៊ុន Garuda មាន​មួយគ្រឿង​។​ ​យោងតាម DAILY MAIL បាន​បញ្ជាក់ថា នៅក្នុង​បញ្ជី​ជនរងគ្រោះ​នឹងមាន​ជា​បន្តបន្ទាប់​ទៀត ប្រសិនបើ​បុរស​ម្នាក់​ឈ្មោះ SONY SETIAWAN ស្ថិតក្នុង​យន្តហោះ​នោះដែរ​។ ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុន្មាន​នាទី​មុន​ការហោះ​ឡើង​របស់​យន្តហោះ​នេះ អ្នកទទួលខុសត្រូវ​ម្នាក់​នោះ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី ដោយសារ​ការកកស្ទះ​ចរាចរណ៍​នៅ​ក្រុង​ហ្សា​ការ​តា មក​ជិះ​យន្តហោះ​នោះ​មិនទាន់​។​ ​ទីបំផុត​លោក​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​ផ្សេង​។ សារព័ត៌មាន​អង់គ្លេស​នេះ​បន្តថា ក្នុង​ក្របខណ្ឌ​នៃ​ការធ្វើដំណើរ​វិជ្ជាជីវៈ លោក SONY SETIAWAN ពិតជា​អាយុ​ថ្លៃ​អស្ចារ្យ​ណាស់ ព្រះ​តាម​ធម្មតា​លោក និង​បណ្ដា​សហសេវិក​តែង​ធ្វើដំណើរ​រៀងរាល់​សប្ដាហ៍​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​LION AIR នោះ​។ ប៉ុន្តែ​ថ្ងៃនេះ​ហាក់បីដូចជា​មានរឿង​ចម្លែកៗ​និង​ចៃដន្យ​នៅ​ទីបំផុត​លោក​ក៏​ត្រូវបាន​ផ្ទេរ​មក​ជិះ​យន្តហោះ​ផ្សេង ដែល​មិនមែនជា​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ។​ ​គួរ​បញ្ជាក់ដែរថា ក្រុមហ៊ុន អាកាសចរណ៍ Lion Air ធ្វើដំណើរ​ឆ្ពោះទៅ​ទីក្រុង Pangkal Pinang ដែល​ស្ថិតនៅលើ​កោះ Bangka របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​បាត់បង់​ទំនាក់ទំនង ជាមួយ​អ្នកត្រួតពិនិត្យ ចរាចរណ៍​នៅវេលា​ម៉ោង ៦ និង ៣៣​នាទី​ព្រឹក ម៉ោង​ក្នុងស្រុក​នៅ​ថ្ងៃ​ចន្ទ បន្ទាប់ពី​ចាកចេញ ពី​ព្រលានយន្តហោះ​ហ្សា​កាតា​។ មាន​មនុស្ស​សរុប ១៨៩​នាក់​បាន​ជិះ នៅលើ​យន្តហោះ ដែល​បាន​ធ្លាក់​នោះ​៕