សូម​ស្តាប់​…​ហើយ​ប្រយ័ត្ន​រឿង​ទូរស័ព្ទ​ខ​ល​មកពី​ក្រៅប្រទេស

ព្រឹត្តិការណ៍ថ្មីៗ
0
717
[wai id="6"]


​មួយរយៈ​ពេល​ចុង​ក្រោយនេះ សង្កេតឃើញថា ពលរដ្ឋ​កម្ពុជា​មួយចំនួនធំ បានទទួល​កា​រខ​ល​ទូរស័ព្ទ​ពី​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ងឿង​ឆ្ល​ល់​ថា តើន​រណា​ដែល​បានធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទដៃ​ពួកគេ​?, តើ​អ្នក​ដែល​កំពុងធ្វើការ​ខ​ល​មកនេះ ពួកគេ​មានបំណង​អ្វី​ឲ្យ​ពិតប្រាកដ​? តើ​កា​រខ​ល​ទូរស័ព្ទ​នេះ​ជាការ​ឆបោក ឬ​អាចជា​ការព្យាយាម​ហេ​ក​គណនី​?​ចំពោះ​ចម្ងល់​នេះ​ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ធ្វើការ​ពន្យល់ ដូចខាងក្រោម​៖

ពាណិជ្ជកម្ម

ការ​ខ​ល​ទូរស័ព្ទ​ដោយ​ប្រើប្រាស់​លេខ​ប្លែកៗ ដែល​អ្នក​ពុំដែល​ស្គាល់ គឺជា​គម្រោង​ឆបោក​ប្រាក់ (Money Scam) ដែលមាន​ឈ្មោះថា «Callback Scam ឬ​ហៅ​ម្យ៉ាង​ទៀតថា One-Ring Scam»​។​Callback Scam ជា​បច្ចេកទេស​កាត់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ ដោយ​ប្រើប្រាស់​សេវា ដែល​ហៅថា International Premium Rate Number (IPRN)​។ ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​ដែលមាន​អង្គការ​ចាត់តាំង បាន​ទិញ​សេវា​លេខ​ទូរស័ព្ទ IPRN ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ធ្វើការ​ខ​ល​ចេញពី​ក្រៅប្រទេស ទៅលើ​គោលដៅ​នានា​ជុំវិញ​ពិភពលោក គោលដៅ​ទាំងនោះ​ក៏​រួមមាន​ពលរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ​។​

​តើ​អ្នក​អាច​បាត់បង់​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ដោយ​របៀប​ណា​?
*​ឧក្រិដ្ឋជន​ធ្វើការ​ខ​ល​ចូល​លេខ​ទូរស័ព្ទ​ជនរងគ្រោះ ពី​ប្រទេស​ម៉ាឡាវី (+265) អាហ្វ្រិក (+27) នី​ហ្សេ​រី​យ៉ា ប៉ា​គី​ស្ថាន​ឬ ប្រទេស​រុស្សី​ជាដើម​។​
*​បន្ទាប់ពី​ខ​ល​ចូល ពួកគេ​នឹង​កាត់ផ្តាច់​ការ​ខ​ល​ទូរស័ព្ទ ដែល​បង្ហាញ Missed Call លើ​ទូរស័ព្ទ​ជនរងគ្រោះ​។​
*​នៅពេល​ជនរងគ្រោះ​ធ្វើការ​ខ​ល​ទូរស័ព្ទ​ទៅវិញ តម្លៃ​សេវា​គឺមាន​តម្លៃ​ថ្លៃ និង​កាត់​ពី​គណនី​ទូរស័ព្ទ​ជនរងគ្រោះ​ដោយ​ស្វ័យប្រវត្តិ​។​
*​ក្រុម​ឧក្រិដ្ឋជន​នឹង​ទទួលបាន​ប្រាក់កម្រៃ​ជើងសារ (Commission) ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​។​
​តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ការពារ​ពី​ការ​ឆបោក (Callback ឬ One-Ring Scam)?
​នៅពេល​ទទួលបាន​ការ​ខ​ល​ទូរស័ព្ទ​ពី​ក្រៅប្រទេស ប្រើប្រាស់​នូវ​លេខ​ទូរស័ព្ទ​ដែល​អ្នក​ពុំ​ធ្លាប់​ស្គាល់ សូម​អនុវត្ត​វិធីសាស្ត្រ​ដូចខាងក្រោម​៖
*​ធ្វើការ Save លេខ​ទូរស័ព្ទ​ទុក នឹង​ព្យាយាម​ទាក់ទង​តាមរយ​:​កម្មវិធី WhatsApp, Telegram, ឬ SMS​។​
*​ត្រូវ​ជៀសវាង​កា​រខ​ល​ទូរស័ព្ទ​ត្រឡប់​ទៅវិញ ព្រោះ​លេខ​នោះ​អាចជា IPRN​។​
*​ប្រើប្រាស់​កម្មវិធី​សម្រាប់​ទូរស័ព្ទដៃ ក្នុងការ​ស្វែងរក​ប្រភព​លេខ​ទូរស័ព្ទ តួរ​យ៉ាង​កម្មវិធី TrueCaller​។​
*​ធ្វើការ​រាយការណ៍​ទៅកាន់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​របស់​អ្នក​។​
*​ធ្វើការ Block លេខ​ទូរស័ព្ទ​សង្ស័យ ដោយ​ប្រើប្រាស់​កម្មវិធី​ដែលមាន​ស្រាប់​ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក​៕