សហរដ្ឋអាមេរិក​ចំណាយ​ប្រាក់ ១១​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​លើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
251
​ការិយាល័យ​ទំនួល​ខុសត្រូវ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ កាលពី​ថ្ងៃ​សុក្រ​ថា ទំហំ​ទឹកប្រាក់​ក្នុងការ​ចំណាយ​លើ​ការធ្វើ​ទំនើបកម្ម​ក្បាល​គ្រាប់​ដែល​បំពាក់​លើ​មី​ស៊ី​ល W88 Trident II និង​គ្រាប់បែក B61-12 នៅក្នុង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​សហរ​ដ្ឋ​អាមេរិក ត្រូវបាន​បង្កើន​ដល់ ១១​ពាន់​លាន​ដុល្លារ​។​ ​ការធ្វើ​ទំនើបកម្ម​លើ​ក្បាល​គ្រាប់​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​នេះ ធ្វើឡើង​ស្របពេល​ដែល​ភាព​តានតឹង​បាន​កើនឡើង​កម្តៅ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​មូ​ស្គូ​។ កាលពី​ចុងខែ​មុន លោក​ត្រាំ​បានប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ ដែល​អាមេរិក​បាន​ចុះ​ជាមួយ​សហភាពសូវៀត កាលពី​សម័យ​សង្គ្រាមត្រជាក់​។ បន្ថែម​លើ​ការដកខ្លួន​ចេញ​នេះ លោក​ត្រាំ​ក៏បាន​ប្តេជ្ញា​ថា នឹង​ពង្រីក​ឃ្លាំង​នុយក្លេអ៊ែរ​ឲ្យ​កាន់តែខ្លាំង​ជាង​នេះ​បន្ថែមទៀត ដើម្បី​មានប្រៀប​លើ​ចិន និង​រុស្ស៊ី​។ ដោយឡែក រុស្ស៊ី​បាន​គម្រាមថា ការដកខ្លួន​នេះ​នឹង​បង្ក​ជា​ផលវិបាក​។ រុស្ស៊ី​គម្រាមថា បើសិនជា​អាមេរិក​ដាក់​តម្លើង​គ្រាប់​មី​ស៊ី​ល​នៅក្នុង​បណ្តា​ប្រទេស​អ៊ឺរ៉ុប​ណាមួយ ខ្លួន​នឹង​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​នោះ​៕