យន្តហោះ​ចម្បាំង​រុស្ស៊ី​ស្ទាក់ដំណើរ​យន្តហោះ​ចម្បាំង​អាមេរិក ខណៈដែល​កំពុងធ្វើដំណើ​រ​នៅក្នុង​តំបន់​អន្តរជាតិ​

ព្រឹត្តិការណ៍ថ្មីៗ
0
245
​សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៦ វិច្ឆិកា ២០១៨​នេះ​ដោយ​យោងតាម​មន្ត្រី​ការពារជាតិ​អាមេរិក​ចំនួន ៣​រូប និង​សេចក្តីថ្លែងការណ៍​ពី​កងទ័ពជើងទឹក​ដែល​បានឱ្យដឹងថា យន្តហោះ​ឈ្លបយកការណ៍​របស់​កង​ទ័ពជើងទឹក​សហរដ្ឋ​អាមេរិក ដែល​កំពុង​ហោះហើរ​នៅលើ​ដែនអាកាស​អន្តរជាតិ​នៅលើ​សមុទ្រ​ខ្មៅ ត្រូវបាន​ស្ទាក់ដំណើរ​ដោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​កាយវិការ​មួយ ដែល​មិនមាន​វិជ្ជាជីវ និង​គ្មាន​សុវត្ថិភាព​។​ ​នៅ​ក្នុងការ​ពើបប្រទះ​គ្នា​មួយ ដែល​អូសបន្លាយ​ពេល​ដល់​ទៅ ២៥​នាទី យន្តហោះ​ចម្បាំង Su-27 របស់​រុស្ស៊ី​បាន​ហោះ​កាត់​ដោយផ្ទាល់​នៅ​ចំ​ពីមុខ​យន្តហោះ​ចម្បាំង​សហរដ្ឋអាមេរិក US EP-3 ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​។ នេះ​បើតាម​ក្រុមមន្ត្រី​ដែល​បាន​និយាយ​។ អ្នកបើក​យន្តហោះ​សហរដ្ឋអាមេរិក​បាន​រាយ​ការណ៍​អំពី​សកម្មភាព​ដ៏​គឃ្លើន​របស់​រុស្ស៊ី ដែល​បាន​ហោះ​កាត់មុខ​ខ្លួន​។​ ​យន្តហោះ​ចម្បាំង Su-27 របស់​រុស្ស៊ី​នេះ បាន​ហោះ​កាត់​យន្តហោះ​ចម្បាំង​អាមេរិក​ពីរលើក​រួចមកហើយ និង​បាន​បាញ់​ចំហេះ​ចេញពី​កន្ទុយ​យន្តហោះ​របស់ខ្លួន ដើម្បី​ឲ្យ​រំ​ញ័រ​ដល់​យន្តហោះ​ចម្បាំង​អាមេរិក​។​ ​យោងតាម​សេចក្តីថ្លែងការណ៍​ពី​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​ប្រតិ​ប​តិក​ម្ម​នេះ​ត្រូវបាន​កំណត់ថា​គ្មាន​សុវត្ថិភាព ដោយសារតែ​យន្តហោះ​ចម្បាំង Su-27 បើក​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ហោះ​មក​ចំ​ពីមុខ​យន្តហោះ​ចម្បាំង ដែល​ធ្វើ​ឲ្យ​អ្នកបើក​យន្តហោះ​របស់​យើង​ស្ថិតក្នុង​ហានិភ័យ​។ យន្តហោះ​ស្ទាក់ដំណើរ Su-27 នេះ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ប​ន្ថែ​ម​ទៀត មកកាន់​តែ​ជិត​យន្តហោះ EP-3 និង​បាន​បាញ់​ចំហេះ​ពី​គូទ​ក្រោយ​របស់​វា​មកលើ​យន្តហោះ​អាមេរិក​។ អ្នកបើក​យន្តហោះ EP-3 បាន​រាយការណ៍​អំពី​ភាពមិន​ហ្នឹង​នរ បន្ទាប់ពី​ប្រតិកម្ម​ជា​លើកដំបូង និង​រាយការណ៍​អំពី​រំ​ញ័រ ក្រោយ​ប្រតិកម្ម​ជា​លើក​ទី​ពីរ ពី​សំណាក់​យន្តហោះ​រុស្ស៊ី​នោះ​»​។​ ​មកទល់ពេលនេះ ក្រុមមន្ត្រី​មិនទាន់​អាច​ប៉ាន់ស្មាន​បានទេ​ថា តើ​យន្តហោះ​របស់​រុស្ស៊ី​បាន​ចូល​កៀក​ទៅនឹង​យន្តហោះ​ចម្បាំង​អាមេរិក​ខ្លាំង​ប៉ុណ្ណា​នោះទេ ប៉ុន្តែ​បាន​ហៅ​ឥ​រិ​បថរ​បស់​រុស្ស៊ី​ថា គឺជា​កត្តា​ដ៏​សំខាន់ ក្នុងការ​កំណត់​នូវ​ការប្រឆាំង​មកលើ​ខ្លួន​ថា អ​សុវត្ថិភាព​។​ ​ការរាយការណ៍​អំពី​ឥ​រិ​បថ​របស់​រុស្ស៊ី​កាលពីមុន បាន​កើតឡើង​ក្នុង​ខែមករា នៅពេលដែល​យន្តហោះ​ចម្បាំង​មកពី​កងទ័ពជើងទឹក​អាមេរិក ត្រូវបាន​ស្ទាក់ដំណើរ​ដោយ​យន្តហោះ​ចម្បាំង Su-27 ដែល​ហោះ​ក្នុង​រយៈ​ចម្ងាយ​ត្រឹមតែ ១​ម៉ែត្រ កន្លះ​តែប៉ុណ្ណោះ ដែល​បាន​បង្ខំ​ឲ្យ​យន្តហោះ​នោះ​ធ្វើដំណើរ​ទៅតាម​គន្លង​របស់​វា​។ ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​បានធ្វើកា​រ​ចោទប្រកាន់​រុស្ស៊ី​ថា បាន​រំលោភ​ទៅលើ​កិច្ចព្រមព្រៀង​ដែល​បានធ្វើ​កន្លងមក និង​បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ​៕​