សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាមទារ​ឲ្យ​មានការ​សួរដេញដោល​ជាបន្ទាន់​មួយ ស្តីពី​គម្រោង​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​

ព្រឹត្តិការណ៍ថ្មីៗ
0
266


​ការសម្រេចចិត្ត​ដកទ័ព​អាមេរិក​ចេញពី​ប្រទេស​ស៊ី​រី បាន​បង្ក​ឲ្យ​មាន​បង្ក​ឲ្យ​មានកំ​ហេង​យ៉ាងខ្លាំង​ពី​សំណាក់​សមាជិក​គណបក្ស​សាធារណរដ្ឋ​។​
​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​នៅ​រដ្ឋ​ការ៉ូ​លី​ណា​ខាងត្បូង លោក លីន​ស៊ី ហ្ក្រា​ហាម​បានស្នើ​ឲ្យ​មានការ​ចោទសួរ​ដេញដោល​បន្ទាន់​មួយ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី និង​អា​ហ្វ​ហ្កា​នី​ស្ថាន​។​
​លោក​លីន​ស៊ី​បាន​សរសេរ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​ថា «​ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​បច្ចុប្បន្ននេះ ធ្វើ​ឲ្យ​ការដក​កងទ័ព​អាមេរិក​ក្លាយទៅជា​យុទ្ធ​ដែលមាន​ហានិភ័យ​ខ្ពស់​»​។ «​ប្រសិនបើ​យើង​បន្ត​នូវ​យុទ្ធនាការ​បច្ចុប្បន្ន​រប​ស់​យើង នោះ​យើង​កំពុងតែ​បង្កើត​នូវ​ដំណើរការ​នៃ​ការបាត់បង់​ផលប្រយោជន៍​របស់​យើង និង​ក៏​ជាការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​អំពើ​ភេរវកម្ម​ថ្ងៃ ១១​កញ្ញា ជា​លើក​ទី​២​ផងដែរ​។​
​លោក​ហ្គ្រេ​ម​បាន​និយាយថា «​វា​ជាការ​ចាំបាច់​ដែល​សភា​រៀបចំ​ការសួរដេញដោល​ស្តីពី​ការសម្រេចចិត្ត​ដក​កងទ័ព​នៅក្នុង​ប្រទេស​ស៊ី​រី និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលមាន​សក្តានុពល ដើម្បី​យល់​ពី​ផលប៉ះពាល់​ទៅនឹង​សន្តិសុខ​ជាតិ​របស់​យើង​»​។​
​លោក​បន្តថា «​ជាពិសេស​យើង​ត្រូវតែ​ស្ដាប់ឮ​ចេញពី​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អំពី​ការកើនឡើង​នៃ​ក្រុម​អាយ​ស៊ី​ស និង​ជោគវាសនា​ក្រុម​ឃើ​ដ ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​យើង​នៅក្នុង​ប្រទេស​ស៊ី​រី​»​។ «​ចំពោះ​ស្ថានភាព​នៃ​សម្ព័ន្ធមិត្ត​ឃើ​ដ​របស់​យើង រដ្ឋបាល​មិនទាន់បាន​ប្រាប់​ប្រជាជន​អាមេរិក អំពី​អ្វីដែល​កើតឡើង​ចំពោះ​ជនជាតិ​ឃឺ​ដ​នោះទេ នៅពេលដែល​យើង​ចាកចេញ ដែល​ក្រុម​ឃើ​ដ​ធ្លាប់បាន​ជួយ​យើង​យ៉ាងខ្លាំង​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​ភេរ​វករ​»​។​
​តាមពិត ការដកខ្លួន​របស់​អា​មេ​រិ​ក​ពី​ប្រទេស​ស៊ី​រី ធ​ញ​វើ​ឡើង​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅ​ឲ្យ​ទួរគី​។ ទួរគី​ចង់​ទិញ​អាវុធ​ពី​អាមេរិក ក្នុង​លក្ខ​ណ្ឌ​ឲ្យ​អាមេរិក​ដកទ័ព​ពី​ស៊ី​រី ដើម្បី​ដោះដៃ​ពី​ក្រុង​ម​ឃើ​ដ ដែល​បន្ទាប់ពី​ការ​ដោះដៃ​ហើយ ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ទួរគី​ក្នុងការ​ស​ម្ល៉េះ​ក្រុម​ឃើ​ដ ព្រោះ​ទួរគី​គំ​ក្រុម​នេះ​យូរហើយ​។ មួយវិញទៀត ការ​ដកទ័ព​ចេញពី​ស៊ី​រី អាច​ធ្វើឡើង​ដើម្បី​ជួយ​សម្រាល​ដល់​ភាព​តានតឹង​រវាង​អាមេរិក និង​ទួរគី​៕