ឡូយ​អស់​ស្ទះ R17Pro ត្រកូល​R​ចុងក្រោយ​របស់ OPPO សមត្ថភាព​ថតរូប​ពេលយប់ឡើង​កប់​

បច្ចេកវិទ្យា
0
356
​ប្រ៊ែ​ន​ទូរស័ព្ទ OPPO សព្វថ្ងៃ​កំពុង​ទទួលបាន​ការពេញនិយម​កាន់តែ​ច្រើនឡើង​ពី​សំណាក់​ប្រជាជន​ ​កម្ពុជា ក៏ដូចជា​នៅលើ​សាកលលោក​ផងដែរ​។ ស្មា​ត​ហ្វូ​ន​ជាច្រើន​ម៉ូ​ដែល​របស់ OPPO ត្រូវបាន​ ​ផលិតឡើង និង​ចរាចរ​លក់​ពេញទី​ផ្សារ​កម្ពុជា​យើង​សព្វថ្ងៃ​។ OPPO បាន​ប្រារព្ធ​ពិធី​សម្ពោធ​ម៉ូ​ដែល R17 Pro របស់ខ្លួន​នា​ថ្ងៃ​សៅរ៍ ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ (Tonle Sap Sky Bar)​។ ក្នុង​ពិធី​សម្ពោធ​នេះ ក៏មាន​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ​តំណាង​ឲ្យ​ក្រុមហ៊ុន OPPO ទាំងបី​ដួង​ដូចជា​អ្នកនាង ពេជ្រ សោភា លោក Step និង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា​។ ក្រៅពីនោះ ក៏​នៅមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ កញ្ញា ស៊ិន យូ​ប៊ិន លោក ឆឹ​ម សក្កដា លោក ហៃ ប៉ោ​ហុង កញ្ញា សាឡា​ត់ ស្រី​ឡាង លោក ហេង វិសាល និង​លោក កែវ សុខ​ផេង ផងដែរ​។ OPPO R17 Pro នឹង​ចាប់ផ្ដើម​មាន​លក់​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ខែ​ដើម​ធ្នូ​នេះហើយ​។ OPPO ត្រកូល R ថ្មី​នេះ ជា​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​ជាងគេ​លើ​ពិភពលោក ចាប់តាំងពី​ម៉ូ​ដែល R9 មកម្ល៉េះ រួច​ក៏​បន្ត​មកដល់​ម៉ូ​ដែល R15 ដែលមាន​អ្នក​និយម​ប្រើ​ជាងគេ ព្រោះ​វា​តែងតែ​ជា​អ្នកដឹកនាំ​ឈានមុខ​គេ​ទៅលើ Camera Phone​។ ម៉ូ​ដែល OPPO R17 Pro នេះ មានមុខ​ងារ​ដ៏​លេចធ្លោ​ជាងគេ​នោះ គឺ​ការថតរូប​ច្បាស់​ខ្លាំង​នៅពេល​យប់​។ OPPO ផ្ដោត​សំខាន់​លើ​អតិថិជន​ជា​យុវវ័យ ដែល​ពួកគាត់​ចូលចិត្ត​ភាពទាន់សម័យ ជាពិសេស​ចូលចិត្ត​ប្រើប្រាស់​ជីវិត​នាពេល​រាត្រី ដូច្នោះ​ហើយ​ចាំបាច់​ណាស់​ដែល​ពួកគាត់​ត្រូវការ​ថតរូប​ឱ្យ​ស្អាតៗ​នាពេល​យប់​។ ​នាពេល​បច្ចុប្បន្ន យើង​អាច​សង្កេតឃើញថា​មាន​បញ្ហា​ក្នុងការ​ថតរូប​ពេលយប់​មួយចំនួន​កើតមាន​ឡើងលើ​ស្មា​ត​ហ្វូ​ន​ធម្មតា គឺថា​ខ្លះ​ថត​ទៅ​មាន​សភាព​ងងឹត ថត​មិន​ច្បាស់ និង​ថត​ទៅ​ព្រាល​ជាដើម​។ ប៉ុន្តែ​ចំពោះ OPPO R17 Pro វិញ លោកអ្នក​នឹង​អស់​ក្ដីបារម្ភ​ពី​បញ្ហា​ទាំងនេះហើយ ដោយ OPPO R17 Pro បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​នៃ​កាមេរ៉ា​ដ៏​ឈានមុខ​ដូចជា​៖ • បំពាក់​មកជា​មួយ​នូវ​កាមេរ៉ា​ក្រោយបី​គ្រាប់​ • កាំ​ពន្លឺ​ដ៏​វៃឆ្លាត F1.5/F2.4 ៖ កាន់តែ​ភ្លឺ ធ្វើឱ្យ​យើង​ថតរូប​បាន​កាន់​ច្បាស់ មិន​ងងឹត​ • ទំហំ Pixel Size ធំ 1.4μm ៖ ទំហំ Sensor Pixel Size កាន់តែ​ធំ ការថតរូប​ពេលយប់​គឺ​បាន​កាន់តែច្បាស់​ • បច្ចេកវិទ្យា​ទប់​លំនឹង OIS ៖ អស់​ក្តីបារម្ភ​ពី​ការបាត់បង់​លំនឹង​ក្នុងពេល​ថតរូប​ភាព ឬ​ថត​វីដេអូ មិន​ងាយ​ព្រាល​ • Ultra Night Mode ៖ រូបភាព​កាន់តែ​ត្រជាក់​ភ្នែក​ • Color Mode ៖ ពណ៌​នៃ​រូបភាព​កាន់តែ​ស្រស់បំព្រង​ ​ក្រៅពី​ការថតរូប​ច្បាស់​នៅពេល​យប់ R17 Pro មាន​បំពាក់​មកជា​មួយ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.2 ដំណើរការ​ដោយ Android 8.1 ហើយ​ថែមទាំង​បាន​វិ​វត្ត​ពី​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដែល​ប្រើប្រាស់​សម្ពាធ​ភ្លើង 5V, 4A និង 20W មកជា Super VOOC ដោយ​ប្រើប្រាស់​នូវ​សម្ពាធ​ភ្លើង 10V, 5A និង 50W) កាន់តែ​លឿន​ជាង​មុន​ផងដែរ ដែល​អាចឱ្យ​អ្នក​សាក​ថ្ម​បាន​ដល់​ទៅ 40% ក្នុង​រយៈពេល 10 នាទី​។​ R17 Pro មាន​មុខងារ​សប្បាយៗ​និង​ទាក់ទាញ​ជាច្រើន ដូចជា AR stickers, Lighting Effects, O-moji ជាដើម​។ AR stickers និង Lighting Effects អាចឱ្យ​អ្នកប្រើប្រាស់​បន្ថែម​នូវ effects និង stickers សប្បាយៗ នៅពេលដែល​អ្នក​ថតរូប​ស៊ែ​ល​ហ្វី ឬ​ថតរូប​ធម្មតា ហើយ​អ្នកប្រើប្រាស់​ក៏​អាចបង្កើត​នូវ O-moji ដោយ​ខ្លួនឯង​ផងដែរ​។ ​លើសពីនេះ​ទៀត R17 Pro មានការ​រចនា​នូវ​តួខ្លួន​បែប​ប្រដេញ​ពណ៌ (Radiant Mist) ហើយ​បំពាក់​មកជា​មួយ​នូវ​អេក្រង់​ទំហំ 6.4 អ៊ីង ដែលជា​អេក្រង់​រាង​ដំណក់ទឹក​។ បន្ថែម​លើ​នេះ​ទៀត R17 Pro បាន​បំពាក់​មកជា​មួយ​នូវ RAM ទំហំ​8 GB & ROM ទំហំ​128 GB ហើយ​និង​មានការ​ដោះ​សោរ​ដោយ​ស្គែ​ន​ក្រយៅដៃ​លើ​អេក្រង់ (Hidden Fingerprint Unlock) ទៀតផង​។ ​បើ​និយាយ​ពី​តម្លៃ​វិញ ម៉ូ​ដែល R17 Pro នេះ ក៏ត្រូវ​បានប្រកាស​លក់​ក្នុងតម្លៃ 699 ដុល្លារ​អាមេរិក ហើយនឹង​ចាប់​ទទួល​ការ​កម្មង់​ទិញ (Pre-order) ពីថ្ងៃ 02 ដល់​ទៅ 07 ខែធ្នូ ឆ្នាំ 2018 នេះ ដែល​លោក​អ្នកនឹង​ទទួលបាន​កាដូ Bluetooth Speaker កាស Bluetooth ដប​ទឹក​ក្ដៅ រួម​និង Sim-card លេខ​ពិសេស​ផងដែរ ហើយក៏​នឹង​ចាប់ផ្ដើម​មាន​លក់​លើ​ទីផ្សារ​កម្ពុជា​នៅ​ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 នេះ​ផងដែរ ព្រមជាមួយ​កាដូ​ជា កាស Bluetooth និង Sim-card ធម្មតា​ផងដែរ​។​ ​ជាមួយនឹង​តម្លៃ និង​លក្ខណៈពិសេសៗ​ជាច្រើន​បែបនេះហើយ វា​ប្រាកដជា​អាចធ្វើឱ្យ​លោកអ្នក​ពិចារណា​បាន​ហើយ ថា​នឹង​គួរ​ជ្រើសរើស​ប្រើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ត្រកូល R ចុងក្រោយ​នេះ​ឬ​យ៉ាងណា​៕