ស្ថានការណ៍​កាន់តែ​ក្តៅ​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​! អ៊ីរ៉ង់​បញ្ជូន​ក្រុម​នាវាចម្បាំង​ទៅកាន់​ឈូង​សមុទ្រ​ព័​ក្ស ក្រោយ​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​គម្រាម​បិទ​ច្រក​សមុទ្រ​អ័ក​មូស​

ព្រឹត្តិការណ៍ថ្មីៗ
0
305
​សារព័ត៌មាន CNBC បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ ធ្នូ ២០១៨​នេះ​ថា ប្រ​ធានា​ធិ​បី​អ៊ីរ៉ង់ លោក ហាសាន រ៉ូ​ហា​នី​បានគ​ម្រាម​កាលពី​ថ្ងៃ​អង្គា​រថា អ៊ីរ៉ង់​នឹង​បិទ​ច្រក​សមុទ្រ​អ័ក​មូស ប្រសិនបើ​សហរដ្ឋអាមេរិក​រាំងខ្ទប់​ការនាំចេញ​ប្រេង​ប្រទេស​របស់លោក​។​ ​ថ្លែង​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ លោក​រ៉ូ​ហា​នី បាន​និយាយថា «​បើសិនជា​ថ្ងៃ​ណាមួយ​សហរដ្ឋអាមេរិក​សម្រេចចិត្ត​បំបិទ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ គ្មាន​ប្រេង​ណាមួយ​អាច​ត្រូវបាន​នាំចេញ​ពី​ឈូង​សមុទ្រ​ពែរ​បាន​ដូចគ្នា​»​។​ ​ក្រោយ​ការ​ថ្លែង​សន្ទរកថា​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ភ្លាមនោះ​ទីភ្នាក់ងារ​ព័ត៌មាន​និស្សិត​អ៊ីរ៉ង់​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​នាយ​ឧ​ត្ត​មនា​វី​ទោ ហាស​សាន ខាន់​ហ្សា​ឌី​ដែល​បាន​និយាយថា អ៊ីរ៉ង់​បាន​បញ្ជូន​ក្រុម​នាវា​ចំនួន ៥៨​គ្រឿង​ទៅកាន់​មហាសមុទ្រ​ឥណ្ឌា​ខាងជើង និង​ឈូង​សមុទ្រ អា​ដែន ស្ថិតនៅ​ខាងក្រៅ​ឈូង​សមុទ្រ​ពែរ​។​ ​រដ្ឋបាល​លោក​ត្រាំ​បានដាក់​ទណ្ឌកម្ម​ឡើងវិញ​ទៅលើ​ឧស្សាហកម្ម​ថាមពល​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃទី​៥ វិច្ឆិកា​។ ការដាក់ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋបាល​លោក​ត្រាំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​បាន​ដកខ្លួន​ជា​ផ្លូវការ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​បាន​ចោទថា អ៊ីរ៉ង់​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​បាន​ធ្វើឡើង​កាលសម័យ​លោក​អូ​បា​ម៉ា​។ ​ទណ្ឌ​កម្មនេះ​បាន​កាត់បន្ថយ​ការនាំចេញ​របស់​អ៊ីរ៉ង់​ប្រហែល ១​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ប៉ុន្តែ​យ៉ាងនេះ​ក៏ដោយ ប្រធានាធិបតី​បាន​ប្តេជ្ញា​ថា ខ្លួន​នឹង​បន្ត​ការនាំចេញ​របស់ខ្លួន​ប​ន្ត​ទៀត​។​ ​យោងតាម​រដ្ឋបាល​ព័ត៌មាន​ថាមពល​សហរដ្ឋអាមេរិក​ច្រក​សមុទ្រ​អ័ក​មូស គឺជា​ផ្លូវទឹក​ដ៏​សំខាន់​មួយ​សម្រាប់​ការនាំចេញ​ប្រេង​។ នៅ​ឆ្នាំ ២០១៦ ប្រេង​ឆៅ​ចំនួន ១៨,៥​ពាន់​លាន​បារ៉ែល ដែល​បាន​ឆ្លងកាត់​ផ្លូវទឹក​មួយ​នេះ ឬ ១​ភាគបី​នៃ​ប្រេង​ឆៅ​នៅលើ​ពិភពលោក​។ ១​បារ៉ែល​ស្មើ ១៥៩​លីត្រ​។​ ​ថ្មីៗ​នេះ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បានប្រកាសថា សហរដ្ឋអាមេរិក​បាន​បញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​នាវា​ផ្ទុក​យ​ន​ត្ហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដែល​ការបញ្ជូន​នេះ ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​អ៊ីរ៉ង់​បានបង្ហាញ​ពី​នាវា​ពិឃាត​ថ្មីស្រឡាង​របស់ខ្លួន ដែល​អាច​បំបាំងកាយ​ពី​រ៉ា​ដា​របស់​សត្រូវ​បាន​។ សហរដ្ឋអាមេរិក​ក៏បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​ដោយ​រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផងដែរ​។ នេះ​បើតាម​កាសែត The Wall Street Journal៕