សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុ​ជាមាន​មាស​សុទ្ធ​រហូតដល់​ទៅ ៣៦.៥​តោន

ព្រឹត្តិការណ៍ថ្មីៗ
0
4719
[wai id="8"]


[wai id="7"]
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា កម្ពុ​ជាមាន​មាស​សុទ្ធ​រហូតដល់​ទៅ ៣៦.៥​តោន ដែល​បានបង្ហាញ​ពី​ការកើនឡើង​នូវ​ចំនួន​ទុនបម្រុង​ជាតិ​កម្ពុជា​បើ​ប្រៀបធៀប​ទៅនឹង​ប្រមាណ​ជាង​មួយ​ឆ្នាំមុន​ដែលមាន​ត្រឹម ៣០​តោន ។​
ពាណិជ្ជកម្ម

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ការបញ្ជាក់​ពី​រឿង​ចំនួន​មាស​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការលើក​របស់​មនុស្ស​មួយចំនួន​តូច ដែល​បាន​វាយប្រហារ​រាជរដ្ឋាភិបាល​ថា យក​មាស​នេះ​ទៅ​លក់​ដោះស្រាយ​បញ្ហា​ជាតិ​បង្កដោយ​ជំងឺ​កូ​វីដ​១៩​។​
​តាមរយៈ​ទំព័រ Facebook នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖
មួយរយៈ​ពេល​ចុង​ក្រោយនេះ​មាន​បងប្អូន​យើង​មួយចំនួន​ចង់ដឹង​អំពី​មាស​ដែលជា​ទុនបម្រុង​របស់​ជាតិ​។​​ការចង់​ដឹងរ​បស់បង​ប្អូន​មួយចំនួនធំ​មាន​ភាព​សុចរិត​ពីព្រោះ​វា​ជា​របស់​ជាតិ​តែ​នៅមាន​ជន​អាក្រក់​មួយចំនួន​តូច​បាន​និង​​កំពុង​ប្រើប្រាស់​ការបាត់បង់​ដំណឹង​អំពី​មាស​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​ថា​ចង់​បន្លំ​យក​មាស​ក្នុងពេល​មាន​ជំងឺឆ្លង​កូ​វីដ​១៩​ព្រោះ​មិនដែល​ឮ​លោក​ហ៊ុន សែន​និយាយ​ពី​មាស​នេះ​ទៀត​ទេ​។​​ដើម្បី​ច្បាស់​ពី​មាស​សូម​មើល​ការពន្យល់​របស់​ធនាគា​រ​ជាតិ​កម្ពុជា​នោះ​បងប្អូន​ប្រាកដជា​យល់​និង​អបអរសាទរ​ជាមួយ​ទុនបម្រុង​របស់​ជាតិ​យើង​ដែល​កើន​ឡើងជា​លំដាប់​។ ប្រហែល​មួយឆ្នាំ​មុន​ខ្ញុំ​ធ្លាប់​ប្រកាសថា​មាស​របស់​យើង​មាន​៣០​តោន​តែ​តាម​តួលេខ​ថ្មី​នេះ​មាស​របស់ យើង​មាន​ដល់​៣៦,៥​តោន​។ នេះ​មិនមែនជា​មារយាទ​ស្រីកញ្ជើធ្លុះ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះទេ​៕



[wai id="5"]