ហេតុផល​សំខាន់ ៤ យ៉ាង​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរស័ព្ទ OPPO R17 Pro

បច្ចេកវិទ្យា
0
336
​ក្រោយពី OPPO បាន​ប្រារព្ធ​ពិធី​សម្ពោធ​ម៉ូ​ដែល R17 Pro នៃ​ត្រកូល R ចុងក្រោយ​របស់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ (Tonle Sap Sky Bar) មក​ឃើញថា​ម៉ូ​ដែល​នេះ បានទទួល​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​អតិថិជន ក៏ដូចជា​អ្នក​និយម​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ជាពិសេស OPPO នេះឯង​។ ​ថ្ងៃនេះ យើង​សូម​ណែ​នាំនូវ​ហេតុផល ៤ យ៉ាង​ដែល​លោកអ្នក​គួរតែ​ជ្រើសរើស​ប្រើ​ស្មា​ត​ហ្វូ​ន OPPO R17 Pro នេះ ៖ 1. R17 Pro បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែល​បច្ចេកវិទ្យា​នេះ​ប្រើប្រាស់​នូវ​សម្ពាធ​ភ្លើង​ទាប​ក្នុងការ​សាក​ថ្ម​ទូរស័ព្ទ​គឺ 10V5A ស្នើ​នឹង​ថាមពល​សាក 50W ដែល​អាចឱ្យ​អ្នក​សាក​ថ្ម​កាន់តែ​លឿន​ជាង​មុន​បាន​ដល់​ទៅ 40% ក្នុង​រយៈពេល 10 នាទី ហើយ​វា​ប្រើពេល​ត្រឹមតែ​ជាង 40​នាទី នឹង​អាច​សាក​ថ្ម​ដែលមាន​ទំហំ​សរុប 3700 mAh ឱ្យ​ពេញ​បាន​។ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​នេះ នឹង​ពិតជា​បាន​ជួយ​ដល់​អ្នក​ដែលមាន​ការ​រវល់ តែ​ត្រូវកា​ប្រើប្រាស់​ទូរស័ព្ទ​និង​ចង់​សាក​ថ្ម​បាន​លឿន​។ បន្ថែម​ពីនេះ វា​ក៏​មិន​ធ្វើឱ្យ​ទូរស័ព្ទ​អ្នក​ក្ដៅ​នោះទេ នៅពេល​កំពុង​សាក​ថ្ម និង​ពិតជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ក្នុង​ទូរស័ព្ទ​បណ្ដើរ សាក​ថ្ម​បណ្ដើរ​ផងដែរ​។​ 2. OPPO R17 Pro បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ដ៏​ឈានមុខ ដោយ​បំពាក់​មកជា​មួយ​នូវ​កាមេរ៉ា​ក្រោយបី​គ្រាប់ ដែល​កាមេរ៉ា​ទី​១ គឺជា​ប្រភេទ​កា​ម៉េ​រា​មេមាន​ទំហំ 12 មេ​ហ្កា​ភិ​កសែ​ល និង​មាន Smart Aperture ដែល​អាច​ប្រែប្រួល​ទៅតាម​ស្ថានភាព​នៃ​កម្រិត​ពន្លឺ​ពី F1.5/F2.4​។ កាមេរ៉ា​ទី​២ ជា​ប្រភេទ Depth Sensor ទំហំ 20 MP និង​កាមេរ៉ា​ទី​៣ ជា​ប្រភេទ​កាមេរ៉ា Time of Flight​។ ជាងនេះទៅទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង OIS អម​មកជា​មួយ​មុខងារ Ultra Night Mode និង​មុខងារ Color Mode ធ្វើឱ្យ​ការថតរូប​នៅពេល​យប់​របស់​លោកអ្នក​កាន់តែច្បាស់ ហើយ​ពណ៌​នៃ​រូបភាព​ក៏​កាន់តែ​ស្រស់​ ​បំព្រង​។ ដូចនេះ ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​ក្នុងការ​ផ្តិត​យក​រូបភាព​នាពេល​យប់នោះ កុំ​ស្ទាក់ស្ទើរ​អី ម៉ូ​ដែល R17 Pro នេះ​អាចបំពេញ​តម្រូវការ​រ​បស់​អ្នក​បាន​យ៉ាង​ល្អ​ជាក់​ជាមិនខាន​។ លើសពីនេះ វា​ក៏​ពិតជា​ជម្រើស​ល្អ​សម្រាប់​យុវវ័យ​និង​មនុស្ស​សម័យថ្មី​ស៊ី​វិ​ល័យ ចូលចិត្ត​ថតរូប​ពេលយប់​ស្អាតៗ ច្បាស់ មិន​ងងឹត និង​មាន​ពណ៌​ល្អ ដើម្បី​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នានា ជាពិសេស Facebook ឬ Instagram ជាដើម​។ 3. R17 Pro មានការ​រចនា​នូវ​តួខ្លួន​ដ៏​ទាក់ទាញ (Radiant Mist)​។ ការ​រចនា​ពណ៌ Radiant Mist បែប 3D ពេល​មើលទៅ ប្រៀបបាន​ទៅនឹង​មាន​ពន្លឺ​ឆ្លងកាត់​អ័ព្ទ ធ្វើឱ្យ​ពណ៌​ដែល​បង្ហាញ​ចេញពី​ជ្រុង​នីមួយៗ មើល​មក​មិន​ដូចគ្នា មើលទៅ​កាន់តែ​មាន​ភាព​លេចធ្លោ​និង​ទាក់ទាញ​។ ជាពិសេស​តួខ្លួន​ស្រោប​ដោយ​កញ្ចក់ Corning Gorilla ជំនា​ន់ទី​៦ មុនគេ​បង្អស់ ដែលមាន​ភាពរឹងមាំ ងាយស្រួល​ចាប់​កាន់ និង​មិន​រអិល​។ 4. R17 Pro បាន​បំពាក់​មកជា​មួយ​នូវ​កម្លាំង​ម៉ាស៊ីន​ខ្លាំង ដែល​វា​មាន RAM ទំហំ 8 GB មាន​អង្គ​ផ្ទុក​ទិន្នន័យ ROM ទំហំ 128 GB ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.2 និង​ដើរ​លើ Android 8.1​។ R17 Pro មាន​អេក្រង់​ទំហំ 6.4 អ៊ីង ដែលមាន​ទម្រង់​អេក្រង់​រាង​ដំណក់ទឹក អម​មកជា​មួយកម្រិត​បង្ហាញ FHD+ , ធ្វើឱ្យ​ការ​ទស្សនា​វីដេអូ​ក៏ដូចជា​ការលេង​ហ្គេម​របស់​លោកអ្នក​កាន់តែ​ត្រជាក់​ភ្នែក ។ ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ដែល​អាច​បើក​ហ្គេម ឬ​កម្មវិធី​ដែលមាន​ក្រាហ្វិក​ធំ​បាន​យ៉ាង​រលូន មិន​ទាក់ ឧទាហរណ៍​ដូចជា​ការលេង​ហ្គេម PUBG, RULES OF SURVIVAL ជាដើម ដោយ​គ្មាន​ក្តីបារម្ភ​រឿង​ដើរ​គាំង ឬ​កម្រិត​ក្រាហ្វិក​មិន​ស្អាត​ទៀតហើយ​។ បន្ថែម​លើ​នេះ​ទៀត វា​ក៏បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្គែ​ន​ក្រយៅដៃ​លើ​អេក្រង់ (Hidden Fingerprint Unlock) ទៀតផង​។​ ​បន្ថែម​លើ​ចំណុច​លេចធ្លោ​ទាំងអស់នេះ ម៉ូ​ដែល R17 Pro នេះ ពិតជា​ជម្រើស​ល្អ​សម្រាប់​អ្នក ដែល​​ម៉ូ​ដែល​នេះ​ត្រូវបាន​ប្រកា​សលក់​ក្នុងតម្លៃ 699 ដុល្លារ​អាមេរិក ហើយក៏​នឹង​ចាប់ផ្ដើម​មាន​លក់​នៅលើ​​ទីផ្សារ​កម្ពុជា​នៅ​ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 នេះ​ផងដែរ ព្រមជាមួយ​កាដូ​ជា កាស Bluetooth ដប​ទឹក និង​ស៊ីម Smart ភ្ជាប់​ជាមួយ​គម្រោង “Smart ធំ​ហ្ម៎ង​! ១៦ សប្ដាហ៍​” ផងដែរ​៕