
មហាសេដ្ឋីលុយវាល់លានម្នាក់ ដែលបានទទួលស្គាល់ថាទុកឲ្យមិត្តស្រីរងរបួសរបស់គាត់រហូតដល់ស្លាប់ ក្រោយពេលបើកសមរភូមិសិចដ៏ព្រៃផ្សៃដោយប្រើប្រាស់គ្រឿញៀន និងជាតិអាកុលនោះ ត្រូវបានតុលាការអង់គ្លេសសម្រេចដាក់គុករយៈពេល៣ឆ្នាំ និង៨ខែ។
លោកចន ប្រដហ៊ើស គឺជាមហាសេដ្ឋីអចលនទ្រព្យម្នាក់ បានរួចផុតពីការចោទប្រកាន់ពីបទធ្វើឃាតមិត្តស្រី ណាតាលី កូណូលី និងការធ្វើឲ្យនាងរងរបួសរាងកាយយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែលោកបានឆ្លើយទទួលទោសចំពោះករណីមនុស្សឃាតដោយសារតែការធ្វេសប្រហែស។
បុរសវ័យ៤០ឆ្នាំម្នាក់នេះ ដែលត្រូវបានគេនិយាយប្រាប់ថាលោកនឹងត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគារនោះ បានយូរកាបូបខ្មៅ ពេលដែលលោកធ្វើដំណើរមកដល់តុលាការក្រុងមប៊ើមីងហ៊ែម កាលពីព្រឹកថ្ងៃចន្ទ។
លោកប្រដហ៊ើស បាននិយាយអំឡុងសវនាការតម្លៃ១៥លានផោនរបស់លោកថា លោកបានទុកនាងកូណូលី ដែលជាស្ត្រីម្តាយកូន១ រងរបួស និងចេញឈាម ឲ្យស្លាប់នៅក្នុងផ្ទះរបស់ពួកគេ ក្រោយពេលនាងរងរបួសជាង៤០កន្លែងលើខ្លួនប្រាណរបស់នាង។

សវនាការរបស់លោកបានញ្ជាក់ថា បន្ទាប់ពីរួមសិចដោយប្រើប្រាស់គ្រឿងញៀន និងជាតិអាកុល លោកបានចុចទូរស័ព្ទទៅលេខ៩៩៩ពីផ្ទះរបស់លោកនៅភូមិគីនវើ ស្ថិតក្នុងស្រុកវ៉េស មីដលែន ភាគខាងលិចអង់គ្លេស ហើយបាននិយាយប្រាប់នគរបាលថា លោកបានរកឃើញដៃគូលើគ្រែរបស់លោកស្លាប់នៅក្រោមជណ្តើរផ្ទះ។
សមាជិកគ្រួសារនាងកូណូលី ដែលស្លៀកពាក់ពណ៌ផ្កាឈូកដើម្បីរំឭកដល់នាងនោះ បានយំដោយក្តីសោកសៅជាទីបំផុត ពេលដែលលោកប្រដហ៊ើស ត្រូវបានតុលាការបញ្ជូនទៅដេកគុក។
ពាក់ព័ន្ធនឹងការដាក់គុគលោកប្រដហ៊ើសនេះដែរ លោកចៅក្រម ជូលៀន ណូឡេស បានទទួលស្គាល់ថា មហាសេដ្ឋីអភិវឌ្ឍន៍អចលនាទ្រព្យម្នាក់នេះ និងនាងកូណូលី បាននៅជាមួយគ្នាយ៉ាងសប្បាយរីករាយ អំឡុងទំនាក់ទំនងរយៈពេលខ្លីរបស់អ្នកទាំង២។
ប៉ុន្តែលោកចៅក្រមរូបនេះ បាននិយាយប្រាប់លោកប្រដហ៊ើសថា “អ្នកអាចធ្វើការសម្រេចចិត្តច្រើន និងបង្កើតជម្រើសច្រើនជាងនេះ ហើយនេះក៏ជាទង្វើដែលមិនអាចទទួលយកបានដោយអ្នកផងដែរ”។ អ្នកទុកចោលស្ត្រីវ័យក្មេងដែលងាយរងគ្រោះម្នាក់ រហូតដល់ស្លាប់នៅក្នុងស្ថានភាពដ៏ក្រៀមក្រំបំផុតបែបនេះ ។ អ្នកបង្ហាញការមិនគោរពចំពោះស្ត្រីម្នាក់ដែលស្រវឹងខ្លាំង ហើយថែមទាំងមានរបួសទៀតផង។
គួររំឭកថា កញ្ញាកូណូលី ដែលត្រូវបានរកឃើញស្លាប់ក្នុងថ្លុកឈាម ត្រូវបានគេប្រកាសថាស្លាប់នៅក្នុងភូមិគ្រឹះតម្លៃ៦០ម៉ឺនផោនដោយក្រុមគ្រួពេទ្យ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។

ការធ្វើកោសល្យវិច្ច័យតាមក្រោយ បង្ហាញថា នាងកូណលី បានរងរបួសជាង៤០កន្លែងផ្សេងៗពីគ្នា ដែលរួមទាំងរបួសគ្រឿងក្នុងធ្ងន់ធ្ងរ ក្បាល កំប៉េះគូថ និងសុដន់របស់នាង។
របួសបែកប្រស្រីភ្នែកខាងឆ្វេងរបស់នាង ត្រូវបានរដ្ឋអាជ្ញាអះអាងថា កើតឡើងដោយសារតែការក្តិច ឬទាត់នឹងចុងជើង។
សវនាការបានអះអាងថា លោកប្រដហ៊ើស បានធ្វើការច្រានចោលថា លោកមិនបានវាយដុំច្រំធាក់លើនាងរនោះទេ ដោយលោកបានអះអាងថា នាងរបួសព្រោះតែសកម្មភាពរួមភេទដ៏ព្រៃផ្សៃ ក្រោយពួកគេផឹកស្រា និងប្រើគ្រឿងញៀន។
សវនាការនេះដែរ បានបញ្ជាក់ទៀតថា នាងកូណូលី ដែលកូនស្រីរបស់នាងបច្ចុប្បន្នមានអាយុ១០ឆ្នាំហើយនោះ បានស្លាប់ក្រោយពេលពួកគេទាំង២ បានចំណាយពេលពេញ១ថ្ងៃផឹកស្រា និងប្រើគ្រឿងញៀនប្រភេទកូកាអ៊ីន មុនពេលពួកគេបើកសមរភូមិសិចដ៏ព្រៃផ្សៃរបស់ពួកគេ៕