ស្ត្រី​មាន​សិទ្ធិ​ស្មើនឹង​បុរស​មែន​…​ប្រមូល​អស់ទ្រព្យ​សម្បត្តិ​ធ្វើ​ជាដ​ង្វា​យ​សុំ​មិត្ត​ប្រុស​រៀបការ​

សង្គមប្លែកៗ
0
408
…​នៅ​ស្រុក​គេ​តែ​អណ្តាតភ្លើង​ស្នេហ៍​ឆេះ​កញ្ជ្រោល​ដូច​បាយ​ពុះ​ត្រាក់ៗ​ហើយ​នោះ​..​ខាង​ស្រី​ពុំដែល​មានចិត្ត​ខ្មាស់អៀន​បន្តិច​ណា​ឡើយ​ក្នុងការ​ពោល​ពាក្យសម្តី សុំ​មិត្ត​ប្រុស​រៀបការ​ព្រោះ​មិន​ចង់ទុក​យូរ​នាំ​តែ​ជូរ​ផ្អូម​។ នេះ​ជា​រឿង​ធម្មតា​ទៅហើយ​សម​ដូច​ពាក្យ​សិទ្ធិមនុស្ស​លើកឡើងថា ស្ត្រី​នឹង​បុរស​មាន​សិទ្ធិ​ស្មើគ្នា​។ ​កាលពី​ថ្ងៃទី​១៦ ខែធ្នូ នារី​វ័យ​២៤​ឆ្នាំ​ម្នាក់ បានធ្វើ​ឲ្យ​មិត្ត​ប្រុស​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​យក​សំបុត្រ​ប្លង់​ផ្ទះ និង​សោរ​រថយន្ដ​ម៉ាក BMW មួយគ្រឿង​ដាក់​ក្នុង​បាច់ផ្កា​ជូនទៅ​កាន់​មិត្ត​ប្រុស​។ នាង Xiao Jing គឺជា​កូនស្រី​អ្នកមាន​ទ្រព្យ​នៅក្នុង​ខេត្ត Henanបានរៀបចំអំណោយនិងសុំមិត្តប្រុសរៀបការ​នៅ​កន្លែង​ដែល​ពួកគេ​ទាំងពីរ​បាន​ជួបគ្នា​ជា​លើកដំបូង និង​ជា​ថ្ងៃ​គំរប់​ខួប​១​ឆ្នាំ​ផងដែរ​។ លុះ​ពេលដែល​មិត្ត​ប្រុស​បានមក​ដល់ទី​តាំង នាង​បាន​ស្លៀក​ឈុត​កូនក្រមុំ​ហើយ​និយាយ​ទៅកាន់​មិត្ត​ប្រុស​ថា​៖ «​ពួកយើង​ទាក់ទង​គ្នា​បាន​១​ឆ្នាំ​ហើយ អូន​សង្ឃឹមថា​បង​នឹង​នៅ​ជាមួយ​អូន​ទៅ​ថ្ងៃ​អនាគត​។ នេះ​ជា​អ្វីដែល​អូន​បានរៀបចំ រថយន្ដ​មួយគ្រឿង និង​ផ្ទះមួយ​ខ្នង​។ តើ​បង​ព្រម​រៀបការ​ជាមួយ​អូន​ទេ​?» មិត្ត​ប្រុស​របស់​នាង​មាន​អារម្មណ៍​ថា​គ្រប់យ៉ាង​ដូចជា​សុបិន ក៏​ស្ទុះ​ទៅ​ឱប​នាង​ហើយ​ឆ្លើយតប​ទៅវិញ​ថា​៖ «​បង​ព្រម​!» ​បើទោះបីជា​ការសុំ​មិត្ត​ប្រុស​រៀបការ​មើលទៅ​ខុសឆ្គង​យ៉ាងណាក៏ដោយ ក៏​នាង Xiao Jing មិន​ខ្វល់​ឡើយ សំខាន់​ពួកគេ​ទាំងពីរ​នាក់​ស្រលាញ់គ្នា​៕