កូរ៉េខាងជើង​ផ្ញើ​សារ​ទៅកាន់​លោក​ត្រាំ ខណៈដែល​ប្រទេស​ទាំងពីរ​កំពុង​ជាប់គាំង​ក្នុង​ការរក​ដំណោះស្រាយ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​

ព្រឹត្តិការណ៍ថ្មីៗ
0
273
(​ទីក្រុង​ព្យុងយ៉ាង​)៖ សារព័ត៌មាន CNBC News បាន​ចុះផ្សាយ​ថា ចំពេល​ដែល​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ព្យុងយ៉ាង​បាន​ឡើងក​ម្តៅ និង​កំពុងតែ​ជាប់គាំង ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ចុង​អ៊ុន​បាន​បញ្ជូន​សារ​ជានា​គ្នា​ទៅកាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដែល​ជាប់គាំង​។ នេះ​បើ​ត​កាសែត​ចូ​ស៊ុន​អ៊ី​ល​ប៊ូ​របស់​កូរ៉េខាងត្បូង ដែល​បាន​រាយការណ៍​។​ ​សារ​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ត្រូវបាន​បញ្ជូន​កាលពី​ថ្ងៃ​សុក្រ តាមរយៈ​បណ្តាញ​ប៉ុស្តិ៍​មិនជា​ក់លាក់​។ នេះ​បើតាម​កាសែត​ដដែល ដែល​បាន​រាយការណ៍​ដោយបាន​ស្រង់​ប្រភព​ការទូត ដែល​មិនត្រូវ​បានបង្ហាញ​ឈ្មោះ​។ របាយការណ៍​នោះ​មិនបាន​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​នៃ​សារ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា វា​គឺជា​សារ​មួយ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការចរចា​រវាង​សហរដ្ឋអាមេរិក​ជាមួយនឹង​កូរ៉េខាងជើង​។​ ​កាលពី​ថ្ងៃអាទិត្យ ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​របស់លោក​មូ​ន ជេ​អ៊ី​ន​បាន​និយាយថា លោក​គីម​បាន​ផ្ញើលិខិត​មួយ​ទៅ​សម​ភាគី​របស់លោក នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដោយ​និយាយថា លោក​ចង់​រៀបចំ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​បន្ថែមទៀត នៅ​ឆ្នាំ​ថ្មី​ខាងមុខនេះ ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​ ​ទាំង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​សេ​អ៊ូ​ល មិន​បានធ្វើ​សេចក្តី​អត្ថាធិប្បាយ​ភ្លាមៗ​អំពី​របាយការណ៍​មួយ ដែល​រាយការណ៍​អំពី​សារ​របស់លោក គីម ចុង​អ៊ុន​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​បានធ្វើ​ការសរសើរ​ដល់​ឆន្ទៈ​របស់លោក​ត្រាំ​ក្នុងការ​ចរចារ ប៉ុន្តែ​បានធ្វើ​ការរិះគន់​ចំពោះ​ក្រសួងការបរទេស​អាមេរិក ដែល​ស្វែងរក​នូវ​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​មកលើ​ខ្លួន​។​ ​ការចរចា​ជាប់គាំង​នេះ បាន​ជះឥទ្ធិពល​ទៅលើ​ទំនាក់ទំនង​អន្តរ​កូរ៉េ​រួមទាំង​ផែនការ​មិនទាន់​ច្បាស់លាស់​របស់លោក​គីម ដើម្បី​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល​នៅ​ឆ្នាំនេះ ស្របតាម​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ​នៅ​ទីក្រុង​ព្យុងយ៉ាង នា​ខែកញ្ញា​កន្លងទៅ​។ នៅក្នុង​លិខិត​នោះ​ក៏បាន​បង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​ការលុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​៕ ​