ទូរ​សព្ទ័​គ្មានមេត្តា ប្រល័យ​សង្ខារម្ចាស់​ខ្លួនឯង ដោយសារតែ​អស់​ថ្ម ហើយ​សាក​បណ្តើរ ចុច​លេង​បណ្តើរ​

ព្រឹត្តិការណ៍ថ្មីៗ
0
347
​ព្រៃវែង​ ៖​ដោយសារតែ​ការ​ញៀន​លេង​ទូរ​សព្ទ័​ពេក ទោះ​អស់​ថ្ម ហើយ​ក្តី ក៌​ឆ្លៀត​សាក​បណ្តើរ ហើយ​ចុច​លេង​បណ្តើរ ធ្វើអោយ យុវតី​ម្នា​ក់បាន​ឆក់​ស្លាប់​ភ្លាមៗ បន្ទាប់ពី​នាង​បាន​លេង​ទូរស័ព្ទ​បណ្តើរ បញ្ចូល​ថ្ម​បណ្តើរ​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​១៥​នាទី​ ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្បាល​បឹង ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​​យុវតី​រងគ្រោះ មានឈ្មោះ​ធី ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​.​ឃុំ​ខាងលើ​។​ ​ប្រភពពី​អ្នកជិតខាង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវតី​រងគ្រោះ​បាន​គេង​នៅលើ​គ្រែ​ក្រោមផ្ទះ ដោយបាន​ចុច​ទូ​ស័ព្ទ​លេង​ផងដែរ​។ ពេលនោះ​ស្រាប់តែ​ផ្ទុះ​ឆក់ ធ្វើ​ឲ្យ​យុវតី​រងគ្រោះ​ប្រកាច់​ស្លាប់​ភ្លាមៗ ហូរឈាម​តាម​មាត់ គួរ​ឲ្យ​រន្ធត់​។ ភ្លាមនោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ផងដែរ​។​ ​ក្រោយពី​ទទួលបាន​ដំណឹង សមត្ថកិច្ច​បាន​ចុះមក​ដល់ផ្ទះ​កើតហេតុ ហើយ​បាន​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សាកសព ហើយ​បាន​បញ្ជាក់ថា យុវតី​រងគ្រោះ​បា​នប​ញ្ជូ​ល​ថ្ម​ទូរស័ព្ទ ដោត​និង​ព្រី​ភ្លើង ហើយ​លេង​ទូរស័ព្ទ សាក​បណ្តើរ​និង​លេង​បណ្តើរ បណ្តាលឱ្យ​ឆ្លង​ចរន្ត​ភ្លើង ហើយក៏​ឆក់​ស្លាប់​នៅលើផ្ទះ​របស់​ខ្លួនឯង​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​សាកសព​យុវតី​រងគ្រោះ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​