ចិន​ប្រកាស​ពី​ភាពជោគជ័យ​ក្នុងការ​ចុះចត​យាន​រុករក នៅលើ​ផ្ទៃ​ម្ខាង​ទៀត​នៃ​ភព​ព្រះ​ចន្ទ​

ព្រឹត្តិការណ៍ថ្មីៗ
0
261
​យោងតាម​សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣ មករា​នេះ​ថា ជា​ប្រវត្តិសាស្ត្រ​លើកទីមួយ​ហើយ ដែល​ចិន​បាន​ចុះចត​យាន​រុករក​ប្រកបដោយ​ជោគជ័យ​នៅលើ​ផ្ទៃ​ម្ខាង​ទៀត​នៃ​ភព​ព្រះ​ចន្ទ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ដែល​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​ប្រទេស​នេះ​ព្យាយាម​ដាក់​ប្រទេស​របស់ខ្លួន​ទៅជា​មហាអំណាច​មួយ​ខាង​វិស័យ​អវកាស​។​ ​ទូរទស្សន៍​ចិន (CCTV) បាន​រាយការណ៍​ថា រដ្ឋបាល​អវកាស​ជាតិ​របស់​ចិន (CNSA) បាន​ចុះចត​នៅលើ​យាន​រុករក​នៅលើ​ឋាន​ព្រះ​ចន្ទ ដែលមាន​ឈ្មោះថា Chang'e 4 នៅវេលា​ម៉ោង ១០: ២៦​នាទី​ព្រឹក ម៉ោង​នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ វា​បានធ្វើការ​ចុះចត​ចុង​ក្រោយពី​បន្ទាប់ពី​វា​បាន​ហោះ​ក្រវែល​១៥ គីឡូម៉ែត្រ​ពីលើ​ផ្ទៃ​ព្រះ​ចន្ទ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា យាន​នេះ​បាន​បញ្ជូន​រូបភាព​ដ៏​ជិត​របស់​វា​ទៅនឹង​ផ្ទៃ​ម្ខាង​ទៀត​របស់​ព្រះ​ចន្ទ ប៉ុន្តែ​មិនបាន​និយាយ​ឲ្យ​បាន​លម្អិត​ជាង​នេះ​នោះទេ​។​ ​ផ្នែក​ម្ខាង​នៃ​ព្រះ​ចន្ទ​ដែល​ចិន​បាន​ចុះចត​យាន​នេះ គឺជា​អឌ្ឍគោល​ដែល​ព្រះ​ចន្ទ​មិនដែល​បែរមុខ​មកជួប​ជាមួយ​ផែនដី​នោះទេ ដោយសារតែរ​ង្វិ​ល​ជុំ​របស់​ព្រះ​ចន្ទ​។ ពេលខ្លះ​គេ​ហៅ​វា​ថា គឺជា​ផ្ទៃ​ងងឹត​នៃ​ភព​ព្រះ​ចន្ទ ទោះបីជា​វាទ​ទួលបាន​ពន្លឺ​ច្រើន​ដូច​ផ្ទៃ​ម្ខាង​ដែល​វា​បែរមុខ​មករក​ភពផែនដី​យើង​នេះ​ក៏ដោយ​។​ ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បានឱ្យដឹងថា​បេសកកម្ម​នៅ​ឋាន​ព្រះ​ចន្ទ ដែលមាន​ឈ្មោះ Chang'e 4 បាន​ចាក​ចេញពី​មជ្ឈមណ្ឌល​បាញ់​ផ្កាយរណប ស៊ី​ឆាង ក្នុង​ខេត្ត​ស៊ី​ឈ័ន​កាលពី​ថ្ងៃទី​៨ ខែធ្នូ និង​បាន​ទៅដល់​ភព​ព្រះ​ចន្ទ ហើយ​វា​បាន​ហោះ​វិលជុំ​វិញ​ព្រះ​ចន្ទ បន្ទាប់ពី​បាន​ទៅដល់ ៤​ថ្ងៃ​។​ ​វា​ត្រូវបាន​គេ​សង្ឃឹមថា អ្នកបើកបរ​នឹងធ្វើ​កិច្ចការ​ជាច្រើន​រួមទាំង​ការធ្វើ​ពិសោធន៍​តារាសាស្ត្រ វិទ្យុ​ប្រេកង់​ទាប ធ្វើការ​កំណត់ថា​តើ​រុក្ខជាតិ​អាច​ដុះ​បានទេ​នៅក្នុង​បរិស្ថាន​ទំនាញ​ទាប ហើយ​ធ្វើការ​ស្រាវជ្រាវ​ថា​តើ​មានទឹក ឬ​ធនធាន​ផ្សេងៗ​ទៀត​ដែរឬទេ នៅ​តំបន់​ត្រង់នោះ​។ មួយទៀត គឺ​ដើម្បី​សិក្សា​អំពី​ទំនាក់ទំនង​រវាង​ខ្យល់​ព្រះអាទិត្យ និង​ផ្ទៃ​ព្រះ​ចន្ទ ដោយ​ប្រើ​យាន​នេះ​។​ ​ទីក្រុង​ប៉េកាំង​គ្រោង​នឹង​ចាប់ផ្តើម​យាន​រុករក​របស់ខ្លួន​ជា​លើកដំបូង​ទៅកាន់​ភព​អង្គារ នៅ​ឆ្នាំ ២០២០ ដើម្បី​អនុវត្តន៍​ការរុករក​ដោយ​យាន​រុករក​របស់ខ្លួន ដែល​ធ្វើឡើង​បន្ទាប់ពី​បេស​សកម្ម​មួយ​ដែល​នឹង​រួមបញ្ចូល​នូវ​ការ​ប្រមូលបាន​នូវ​គម្រូ​ផ្ទៃ​ពី​ភព​ក្រហម​។​ ​ប្រទេស​ចិន​មានបំណង​ចង់​មាន​ស្ថានីយ៍​អវកាស​អចិ​ន្ត្រៃ​ដែលមាន​ធ្វើ​ប្រតិបត្តិការ​ពេញលេញ​នៅត្រឹម​ឆ្នាំ ២០២២ ខណៈពេលដែល​អនាគត​នៃ​ស្ថានីយ៍​អវកាស​អន្ដរជាតិ​នៅតែ​ស្ថិតក្នុង​ការសង្ស័យ ដោយសារតែ​ការផ្តល់​មូលនិធិ​មិន​ច្បាស់លាស់ និង​នយោបាយ​ស្មុគស្មាញ​៕ ​