សម្ដេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរ​ចំនួន​២​ប្រទេស​ដោយសារ​មូលហេតុ​ទាំងនេះ

ព្រឹត្តិការណ៍ថ្មីៗ
0
4539
[wai id="8"]

[wai id="7"]
​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ចូលមក​កម្ពុ​ជាមួយរ​យៈ​ចាប់ពី​ថ្ងៃទី​១ ខែសីហា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះផ្សាយ​កាលពី​ថ្ងៃ​២៥ ខែកក្កដា ថា​ចាប់ ពីថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៥ ខែកក្កដា ក្រសួង​សង្កេតឃើញថា​អ្នកដំណើរ តាម​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី មួយចំនួន​ឆ្លង​ជំងឺ​កូ​វីដ​១៩ កើនឡើង គួរ​ឲ្យ​កត់សម្គាល់ ដោយ​ចំនួន​អ្នក​វិជ្ជមាន​នៃ​វីរុស​កូ​វីដ​១៩ មាន​១០៨​នាក់ ក្នុងនោះ​ភាគច្រើន តាម​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី (៥៥​នាក់ លើ​១០៨​នាក់​) និង​ឥណ្ឌូនេស៊ី លើ​អ្នកដំណើរ សរុប​ចំនួន ២៣៥៦៧​នាក់​។​
ពាណិជ្ជកម្ម

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ពន្យល់ថា នាពេល​ថ្មីៗ​នេះ​កម្ពុ​ជាមាន អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​ច្រើន គឺជា​អ្នកដំណើរ​មកពី​ប្រទេស ម៉ាឡេស៊ី​-​ឥណ្ឌូនេស៊ី ទើប​ធ្វើ​ឲ្យ​កម្ពុជា សម្រេច​ផ្អាក​ជើងហោះហើរ​មកពី​ប្រទេស​ទាំងពីរ​ជា​បណ្ដោះអាសន្ន​។​
​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ថា «​ថ្មីៗ​នេះ​យើង​បានឃើញ​ចំនួន​អ្នកមាន​មេរោគ​កូ​វីដ​-១៩ ចំនួន​ច្រើន គឺជា​អ្នកធ្វើដំណើរ តាម​ជើងយន្តហោះ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដូច្នេះហើយ​ពេលនេះ​កម្ពុជា​យើង បានសម្រេច​ផ្អាក​ជើងហោះហើរ​មកពី​ប្រទេស​ទាំងពីរ​នេះ ជា​បណ្តោះអាសន្ន​សិន​»​។​

​សម្ដេច​តេ​ជោ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច កុំ​មើលស្រាល​ជំងឺ​កូ​វីដ​-១៩​ឲ្យ​សោះ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ គឺជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សហាវ​បំផុត ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល នៅឡើយ​ទេ​។
​សម្ដេច​តេ​ជោ​បន្ដថា អ្វីដែល​ពលរដ្ឋ​ទាំងអស់គ្នា​អាចធ្វើ​បាន​ងាយៗ​គឺ ឧស្សាហ៍​ដុសលាង​សម្អាត ដៃ​ជាមួយ​សាប៊ូ ចឹ​ល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល ហើយ​ប្រើប្រាស់​ម៉ាស​ឲ្យ​បានជា​ប្រចាំ​។​គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ឲ្យ​បាន​ដាច់ខាត​៕
[wai id="5"]