របាយការណ៍​បង្ហាញថា ចិន​បានធ្វើ​ការសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ Mother of all bombs

ព្រឹត្តិការណ៍ថ្មីៗ
0
276
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៤ មករា ២០១៩​នេះ​ថា ក្រុមហ៊ុន​ការពារជាតិ​ឈានមុខ​មួយ​របស់​ប្រទេស​ចិន បានធ្វើការ​សាកល្បង​គ្រាប់បែក​ដ៏​ធំ​មួយ​។ វា​ត្រូវបាន​គេ​និយាយ​យ៉ាង​ទូលំទូលាយ​ថា គឺជា​ចម្លើយ​របស់​ប្រទេស​នេះ ឆ្លើយ​ទៅនឹង​ការផលិត​អាវុធ Mother of all bomb របស់​សហរដ្ឋអាមេរិក​។​ ​ក្រុមហ៊ុន​ចិន Ordnance Industries Group Corporation Corporation Limited ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ច​ន ឬ​គេ​ហៅ​កាត់​ថា Norinco បាន​ចែករំលែក​នូវ​វីដេអូ​នៃ​ការសាកល្បង​កាលពីដើម​សប្តាហ៍​នេះ ដែល​បាន​ទម្លាក់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក Xian H-6K​។ កាសែត​របស់​គណបក្ស​កុម្មុយនីស្ត​ចិន Global Times បាន​និយាយថា អាវុធ​នេះ​មាន​ទម្ងន់​រាប់សិប​តោន ហើយ​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​គ្រាប់បែក​មិនមែន​នុយក្លេអ៊ែរ ដ៏​មាន​កម្លាំង​ខ្លាំង​មហិមារ​។​ ​យោងតាម​អ្នកវិភាគ​យោធា​ចិន ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង លោក Wei Dongxu បាន​និយាយថា ទំហំ​គ្រាប់បែក​នេះ​បើ​ប្រៀបធៀប​ទៅនឹង​គ្រាប់បែក​របស់ H-6K អាចមាន​ប្រវែង​ពី ៥​ទៅ ៦ ម៉ែត្រ ឬ​។ លោក Wei បាន​និយាយថា កម្លាំង​ផ្ទុះ​របស់​វា អាច​កម្ទេច​ទៅលើ​ទីតាំងនៅ​លើដី​ដូចជា​អាច​កម្ទេច​របាំង​អាគារ​ការពារ ឬ​ខែល​ការពារ​ផ្សេងៗ​។ លោក​បានធ្វើការ​កត់សម្គាល់​ថា គ្រាប់បែក​នេះ​អាច​បោសសម្អាត​ឧបសគ្គ និង​អាចបង្កើត​បានជា​បន្ទប់​សម្រាប់​ធ្វើជា​តំបន់​ចុះចត​យន្តហោះ​ចម្បាំង​បាន​។​ ​សហរដ្ឋអាមេរិក​បាន​អភិវឌ្ឍន៍​គ្រាប់បែក​ដែលមាន​កម្លាំង​ផ្ទុះ​ដ៏​ខ្លាំង​ប្រភេទ GBU-43/B ឬ​គេ​ស្គាល់​ថា ម្តាយ​គ្រាប់បែក Mother of all Bombs បន្ទាប់ពី​ប្រទេស​នេះ​បាន​ចូល​ឈ្លានពាន​ប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ ២០០៣ ប៉ុន្តែ​មិនបាន​ប្រើប្រាស់​អាវុធ​នេះ​រហូតដល់​ឆ្នាំ ២០១៧ នៅពេលដែល​យន្តហោះ​ក្រុមហ៊ុន ឡុ​ក​ឃី​ត​ម៉ា​ធី​ន MC-130 Hercules បាន​ទម្លាក់​គ្រាប់បែក​ទម្ងន់ ១១​តោន​ទៅលើ​រូង​ក្រោម​ដី​របស់​ក្រុម​ភេរវ​ករ​អាយ​ស៊ី​ស នៅ​ភាគខាងត្បូង​នៃ​ខេត្ត​ណា​ហ្កា​ហា​។​ ​ការវាយប្រហារ​នោះ​ត្រូវបាន​គេ​និយាយថា បានទទួល​ជោគជ័យ ប៉ុន្តែ​ក្រោយមក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជី​ម ម៉ា​ទី​សបាន​បដិសេធ​អំពី​តួលេខ​អ្នកស្លាប់ ប៉ុន្តែ​ក្រុមមន្ត្រី​អា​ហ្កា​នី​សា្ថ​ន​បាន​និយាយថា ក្រុម​អាយ​ស៊ី​ស​ចន្លោះ​ពី ៣៦ ដល់ ៩២​នាក់​បាន​ស្លាប់​។​ ​មាន​ពាក្យ​ចរ​ចាម​អារាម​មក​ថា រុស្ស៊ី​ក៏បាន​ប្រើ​អាវុធ​ដូចគ្នា​ទៅនឹង​អាវុធ​ម្តាយ​គ្រាប់បែក ដើម្បី​កម្ចាត់​ក្រុម​អាយ​ស៊ី​ស​ផងដែរ​៕