គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​ថៃ ក្នុងកំឡុងពេល​នៃ​បុណ្យ​ឆ្លង​ឆ្នាំមាន​ការកើនឡើង​គួរ​ឲ្យ​រន្ធត់​

ព្រឹត្តិការណ៍ថ្មីៗ
0
497
(​ទីក្រុង​បាងកក​)៖ ការបើកបរ​នៅក្នុង​ប្រទេស​ថៃ គឺជា​បទពិសោធ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ភ័យ​បះសក់​ច្រូង ក្នង​កំឡុងពេល​បុណ្យចូលឆ្នាំ​សកល​ចំនួន ៧​ថ្ងៃ​។ ជីវិត​អ្នកបើក​ម៉ូតូ​ស្ថិតក្នុង​ដៃ​របស់​ពួកគេ បើក​តែ​មិន​ប្រយ័ត្ន ជីវិត​នឹង​ត្រូវអស់​មួយ​រំពេច​។​ ​អាជ្ញាធរ​និយាយថា រយៈពេល​នៃ​ពិធីបុណ្យ​រយៈពេល​មួយ​សប្តាហ៍ បាន​បង្ក​ការ​ខូ​ត​ខាត​ដោយសា​ការកើនឡើង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។​ ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ក្រាប​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ​មានដូចជា ការបើកបរ​នៅពេល​ស្រវឹង ក្រុម​ពុករលួយ និង​ការពង្រឹង​ច្បាប់​ចរាចរណ៍​ចុះខ្សោយ​គ្មាន​ប្រសិទ្ធភាព​។ នៅ​ចន្លោះ​ពីថ្ងៃ ២៧ ធ្នូ និង​ថ្ងៃទី​២​មករា មាន​មនុស្ស​ស្លាប់​ដល់​ទៅ ៤៦៣​នាក់ ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍ ៣ ៧៩១​ករណី ដែល​ចំនួន​អ្នកស្លាប់​នេះ​បាន​កើនឡើង​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​មាន​ត្រឹមតែ ៤២៣​នាក់​។ នេះ​បើតាម​ក្រសួង​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ថៃ​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា មនុស្ស​ចំនួន ២២.៩៤១ នាក់​បាន​ស្លាប់​ក្នុង​មួយឆ្នាំ ៗ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ថៃ ដែល​ប្រទេស​នេះ គឺជា​ប្រទេស​ដែលមាន​គ្រោះថ្នាក់​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​ ​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ ២០១៨ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ពិភពលោក បាន​ឲ្យ​ដឹងថា ថៃ​មាន​មនុស្ស​ស្លាប់​តិច​បំផុត​ក៏ ៦៦​នាក់​ដែរ​ក្នុង​មួយថ្ងៃ ក្នុងកំឡុងពេល​នៃ​បុណ្យ​ឆ្លង​ឆ្នាំ​៕ ​