រុស្ស៊ី​អាច​នឹង​ពង្រីក​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​អា​ហ្វ្រី​ក​កណ្តាល ដើម្បី​ពង្រីក​ឥទ្ធិពល​យោ​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
235
​សារព័ត៌មាន​ស្ពុ​ត​និករ​បស់​រុស្ស៊ី​បានចេញ​ផ្សាយ​ថា មូលដ្ឋាន​យោធា​រុស្ស៊ី​អាច​នឹង​លេចឡើង​នៅក្នុង​ប្រទេស​សាធ​រណ​រដ្ឋ​អា​ហ្វ្រី​ក​កណ្តាល ដែល​កិច្ចព្រមព្រៀង​នេះ​អាច​នឹង​លេចឡើង ប៉ុន្តែ​មិនទាន់​បានបង្ហាញ​ឲ្យ​ច្បាស់​អំពី​បញ្ហា​នេះ​នៅឡើយ​ទេ​។ នេះ​បើតាម​សម្តី​រដ្ឋមន្ត្រី​ការពារជាតិ​សាធារណរដ្ឋ​អា​ហ្វ្រី​ក​កណ្តាល លោកស្រី Marie-Noelle Koyara​។​ ​លោកស្រី​បាន​និយាយថា «​យើង​មិនទាន់បាន​និយាយ​អំពី​ការអភិវឌ្ឍ​ជាក់ស្តែង នៃ​មូលដ្ឋាន​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លទ្ធភាព​បែបនេះ​មិនអាច​បដិសេធ​បានទេ​នៅក្នុង​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ដែល​ត្រូវ​បានបញ្ចប់​រួចហើយ​រវាង​បណ្តា​ប្រទេស​របស់​យើង​។ ប្រសិនបើ​ប្រធានាធិបតី ដែល​ដើរតួ​ជា​អគ្គមេបញ្ជាការ​ជាន់​នៃ​ប្រទេស​នេះ​ធ្វើ​សេចក្តីសម្រេចចិត្ត​ដាក់ពង្រាយ​មូលដ្ឋាន វា​មានន័យថា ប្រទេស​របស់​យើង​នឹង​ព្រមព្រៀងគ្នា​លើ​បញ្ហា​នេះ ហើយ​យើង​ជា​រដ្ឋមន្ត្រី​នឹង​អនុវត្ត​វា​»​។​ ​លោកស្រី​បាន​និយាយថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កងទ័ព​ត្រូវបាន​បង្កើតឡើង​នៅក្នុង​តំបន់ Berengo របស់​ប្រទេស​សាធារណរដ្ឋ​អា​ហ្វ្រី​ក​កណ្តាល​រួមគ្នា​ជាមួយ​ប្រទេស​រុស្ស៊ី​។ លោកស្រី​បន្តថា វា​មិនអាច​ចាត់ទុកថា ជា​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​នោះទេ ប៉ុន្តែ​បាន​បន្ថែមថា​មនុស្ស​បានចាប់ផ្តើម​យល់ឃើញថា​វា​ជា​វិធី​នោះ​។ លោកស្រី​ថា គេ​មិនអាច​ចាត់ទុក​វា​ថា​ជា​មូលដ្ឋានទ័ព​រុស្ស៊ី​បាន​នោះទេ ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​រួចទៅហើយ​។​ ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​កំពុងស្ថិត​ក្នុង​អស្ថិរភាព​វាង​ក្រុម​ប្រដាប់អាវុធ​ប្រឆាំង​គ្រី​ស្ទា​ន​បា​ឡា​កា ក្រុម​សេឡា​កា និង​រដ្ឋាភិបាល ចាប់តាំងពី​ឆ្នាំ ២០១២​មក​។ ចាប់តាំងពី​ឆ្នាំ ២០១៤​មក ប្រទេស​នេះ​ត្រូវបាន​បែងចែក​រវាង​ក្រុម​ទាំងបី​។ កាលពី​ចុងខែ​សីហា ក្រុម​សេឡា​កា និង​ក្រុមប្រឆាំង​បា​ឡា​កា បាន​ចុះហត្ថលេខា​លើ​ការប្រកាស​ពី​ការយោគយល់​គ្នា បន្ទាប់ពី​មាន​កិច្ចប្រជុំ​សន្តិភាព​ដែល​រៀបចំឡើង​ដោយ​រុស្ស៊ី នៅក្នុង​ទីក្រុង​ខា​ទុម​ស៊ូដង់​៕ ​