ស៊ីរីបញ្ជាក់ថា ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់ខ្លួន​បានក​ម្ទេ​ឃ្លាំង​ស្តុក​អាវុធ​នៅ​ទីក្រុង​ដា​ម៉ាស់​

ព្រឹត្តិការណ៍ថ្មីៗ
0
276
​សារព័ត៌មាន The Times of Israel បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១២ មករា​នេះ​ថា ប្រព័ន្ធ​មី​ស៊ី​ល​ដែនអាកាស​របស់​អាសាដ​បាន​បើក​ការវាយប្រហារ​ទៅលើ​គ្រាប់​មី​ស៊ី​ល​របស់​អ៊ីស្រាអែល​នៅ​ជិត​ទីក្រុង​ដា​ម៉ាស់​កាលពី​យប់​ថ្ងៃ​សុក្រ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​សា​ណា​។​ ​ប្រភព​យោធា​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​ថា នៅវេលា​ម៉ោង ១១: ១៥​នាទី យ​ន​ត្ហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​បើក​ចូលមក​ចំណុច​តំបន់​ហ្កា​លី​លី និង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​នៅ​ជិត​តំបន់​នៃ​ទីក្រុង​ដា​ម៉ាស់​។​ ​ប្រភព​ដដែល​នោះបាន​បញ្ជាក់ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ជាច្រើន ហើយ​ឃ្លាំង​ស្តុក​អាវុធ​របស់​ក្រសួង​ដឹកជញ្ជូន​នៅក្នុង​ទីក្រុង​ដា​ម៉ាស់ ត្រូវបាន​វាយប្រហារ​។ ប្រភព​មួយទៀត​បាន​ប្រាប់​សារព័ត៌មាន​សា​ណា​ថា ចរាចរណ៍​នៅ​អាកាសយានដ្ឋាន​មិន​ត្រូវបាន​កាត់ផ្តាច់​នោះទេ​។​ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​ស៊ី​រី​បាន​និយាយថា «​តំបន់​ពីរ​ដែល​ដាក់​តម្លើង​មូលដ្ឋាន​យោធា​អ៊ីរ៉ង់ និង​ចលនា​ក្រុម​ហេស​ប៊ុល​ឡា​ត្រូវបាន​កំណត់​គោលដៅ​»​។ ក្រុម​សិទ្ធមនុស្ស​បន្តថា តំបន់​ទាំងនេះ​នៅ​ជិត​អាកាសយានដ្ឋាន និង​នៅ​ជុំវិញ​តំបន់ Kisweh ភាគខាងត្បូង​នៃ​ទីក្រុង​ដា​ម៉ាស់​។​ ​អ៊ីស្រាអែល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បានធ្វើការ​វាយប្រហារ​តាម​អាកាស​រាប់រយ​ដង នៅក្នុង​ប្រទេស​ស៊ី​រី ប្រឆាំងនឹង​គោលដៅ​របស់​ក្រុម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ ការ​វាយ​ប្រា​ហរ​ចុងក្រោយ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ធ្វើឡើង​នៅក្នុង​ថ្ងៃបុណ្យ​ណូអែល​។ ពេលនោះ គ្រាប់​មី​ស៊ី​ល​ស៊ី​រី​ជាច្រើន​បាន​ធ្លាយ​ដល់​ដែនអាកាស​របស់​អ៊ីស្រាអែល ហើយ​ត្រូវបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ីស្រាអែល​បាញ់​កម្ទេច​។​ ​អ៊ីស្រាអែល​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ពី​ការព្យាយាម​បង្កើត​វត្តមាន​យោធា​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​អាច​គម្រាមកំហែង​ដល់​សន្តិសុខ​អ៊ីស្រាអែល និង​ព្យាយាម​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ក្រុម​ហេស​ប៊ុល​ឡា នៅក្នុង​ប្រទេស​លី​បង់​។​ ​រុស្ស៊ី​បាន​បញ្ជូន​គ្រាប់​មី​ស៊ី​ល​ការពារ​ដែនអាកាស S-300 ទៅកាន់​ប្រទេស​ស៊ី​រី ប៉ុន្តែ​គ្រាប់​មី​ស៊ី​ល​ទាំងនេះ​មិនទាន់​ត្រូវបាន​ប្រើប្រាស់​នៅឡើយ​ទេ ដោយសារតែ​ពួកគេ​កំពុង​ត្រូវ​បានដាក់​តម្លើង និង​កំពុង​បង្វឹក​បង្ហាត់​ដល់​កងក​ម្លាំ​ង​អាសាដ​៕ ​