កម្ពុជា​ត្រៀម​កញ្ចប់​ថវិការ 30លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​រី​រុស​កូ​វីដ ១៩

ព្រឹត្តិការណ៍ថ្មីៗ
0
988
[wai id="5"]

[wai id="7"]
​មន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អាជ្ញាធរ​ខេត្តសៀមរាប​បាន​រកឃើញ​ពលរដ្ឋ​ខ្មែរ​ចំនួន ៤៤ នាក់ ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវបាន​រកឃើញថា​មាន​ឆ្លង​វីរុស​កូ​វីដ ១៩ ហើយ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព ខណៈដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានប្រកាស​គ្រោង​ចំណាយ​ថវិកា​ជាង ៣០ លាន​ដុល្លារ ដើម្បី​ត្រៀម​ទប់ទល់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ និង​ជំងឺឆ្លង​ផ្សេងទៀត​។​
ពាណិជ្ជកម្ម

​តាមរយៈ​ថវិកា​៣០​លាន​ដុល្លារ​នោះ ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ នឹង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ទៅលើ​ការបង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន​។ ជាពិសេស បន្ត​ពង្រឹង និង​បង្កើន​សមត្ថភាព​ផ្នែក​គ្រូពេទ្យ សម្ភារ​ពេទ្យ រៀបចំ​ឧបករណ៍​ស្កេ​នក​ម្កៅ ប្រព័ន្ធគ្រប់គ្រង និង​ភ្នាក់ងារ​ចាំ​ទទួល​ព័ត៌មាន ព្រមទាំង​ពង្រឹង​កិច្ចសហការ​ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​៕
[wai id="6"]