អ៊ីស្រាអែល​បើក​ការវាយប្រហារ​សាជាថ្មី​ទៅលើ​ស៊ី​រី ដើម្បី​ចង់ដឹងថា​អ៊ីរ៉ង់​ហ៊ាន​វាយ​ខ្លួន​ឲ្យ​ដាច់​ពូជ​មែន​អត់​

ព្រឹត្តិការណ៍ថ្មីៗ
0
320
​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៣ កុម្ភៈ​នេះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​បាន​រាយការណ៍​ថា អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​សារជាថ្មី​ទៅលើ​ខ្លួន ដែល​នាំ​ឲ្យ​មានការ​ថ្កោលទោស​ពី​សំណាក់​រុស្ស៊ី​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៊ី​រី​សា​ណា​បាន​រាយការណ៍​អំពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅ​ជិត​ទីប្រជុំជន Tel al-Durayya នៅ​ភាគ​និរតី​នៃ​ខេត្ត​អាល់​គូ​នេត្រា​។ របាយការណ៍​បាន​និយាយថា គ្រាប់ផ្លោង​នោះបាន​កម្ទេច​មន្ទីរពេទ្យ​ខេត្ត និង​ទីបញ្ជាការ​ឃ្លាំមើល​នៅក្នុង​ទីប្រជុំជន Jubata al-Khashab​។​ ​របាយការណ៍​នោះបាន​ស្រង់​ពី​ប្រភព​យោធា​ដោយបាន​និយាយថា «​នៅវេលា​ម៉ោង​ប្រហែល ៦​កន្លះ​ល្ងាច កងកម្លាំង​អ៊ីស្រាអែល​បាន​បើក​ ការវាយប្រហារ​ទៅលើ​ទីប្រជុំជន Tel al-Duhur ក្នង​តំបន់ Jubata al-Khashab តំបន់ Tel al-Darayya និង Tella al-Khalid ជាមួយនឹង​គ្រាប់ផ្លោង ហើយ​ដ្រូ​ន​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​នៅវេលា​ម៉ោង ៧: ៥០​នាទី​យប់​ដោយ​បាញ់​មី​ស៊ី​ល ៤​គ្រាប់​ទី​លើ​មន្ទីរពេទ្យ​ខេត្ត​គូ​នេត្រា​។​ ​មិនមាន​ការបញ្ជាក់ ឬ​មិនមាន​ការបដិសេធ​អំពី​ការវាយប្រហារ​នេះ​នោះទេ ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុមមន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​ដោយ​បើកចំហរ​អំពី​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​កងទ័ព​របស់​កងទ័ព ដែល​គាំទ្រ​ដោយ​អ៊ិ​រ៉ង់​។ អ៊ីស្រាអែល​ថា បើ​ជួប​អ៊ីរ៉ង់​ត្រង់ណា​វាយ​ត្រង់​ហ្នឹង​។ ការបើក​ការវាយប្រហារ​នេះ ក៏បាន​ធ្វើឡើង​ក្រោយ​អ៊ីរ៉ង់​គម្រាមថា បើ​អ៊ីស្រាអែល​ហ៊ាន​តែ​វាយ​ទៅលើ​ប្រទេស​ស៊ី​រី​បន្តទៀត ខ្លួន​នឹង​វាយកម្ទេច​អ៊ីស្រាអែល​ឲ្យ​ដាច់​ពូជ​ពី​ផែនដី​នេះ​តែម្តង​។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ អ៊ីរ៉ង់​មិនទាន់​ចេញមុខ​ប្រកាស​បើក​ការ​វាយកម្ទេច​អ៊ីស្រាអែល​ឲ្យ​ដាច់​ពូជ​នៅឡើយ​ទេ ខណៈដែល​ពេលនេះ​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ទៅលើ​ស៊ី​រី​ហើយ​នោះ​៕ ​