ចិន បានប្រកាស​ផ្តល់ជំនួយ​ប្រមាណ ៤​ពាន់​លាន​យ័ន ស្មើនឹង​ជិត ៦០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១

Uncategorized
0
372
​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បានប្រកាស​ផ្តល់ជំនួយ​ប្រមាណ ៤​ពាន់​លាន​យ័ន ស្មើនឹង​ជិត ៦០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ លោក​ប្រធានាធិបតី ក៏បាន​ប្រកាស​បន្ត​នាំ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ឲ្យ​បាន ៤០​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​រួមចំណែក​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាកសិករ​កម្ពុជា​។​ ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បានលើកឡើង​បែបនេះ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប (EU)​កាលពី​ថ្ងៃទី​១៨ ខែ មករា បានចាប់ផ្ដើម គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា ទៅកាន់​សហភាព​អឺរ៉ុប​ខណៈ EU នឹង​ចាប់ផ្តើម​យកពន្ធ​នៅ​ឆ្នាំ​ទី​១ ចំនួន ២០០,៧៣​ដុល្លារ ក្នុង​១​តោន ហើយ​ពន្ធ​នឹង​ទម្លាក់​ចុះ នៅ​ឆ្នាំ​បន្តបន្ទាប់​។​ ​ជាមួយគ្នា​នោះដែរ លោក​ប្រធានាធិបតី​បន្តទៀតថា ចិន​និង​កម្ពុជា នឹង​បន្ត​រួមគ្នា​សហគមន៍​ដែលជា​សហគមន៍​រួមគ្នា ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិ​ច្វ​សហការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​រវាង​ប្រជាជ​និង​ប្រជាជន និង​ស្វាគមន៍ ជូន​ចំពោះ​សម្តេច​ដែល​និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ស្តីពី​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ នៅ​ប្រទេស​ចិន​ក្នុង​ពេលខាងមុខ​។​ ​លោក​ប្រធាន​ធិបតី បន្តថា បច្ចុប្បន្ននេះ បើទោះបីជា​ទំនាក់ទំនង​អន្តរជាតិ មានការ​ប្រែប្រួល​ក៏ពិតមែន ប៉ុន្តែ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ពិតជា​បាន​ផ្តល់នូវ អត្ថប្រយោជន៍​ជាច្រើន​ពីគ្នា​ទៅវិញទៅមក​។ តាមរយៈ​នេះ​ចិន​នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា ពិសេស​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។​ ​