ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​៖ យ៉ាងយូរ​យប់​នេះ​សម្ភារៈ​ប្រើ​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីត​១៩ មកដល់​កម្ពុជា​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
5062
[wai id="6"]

[wai id="7"]
​យោងតាម​ការចុះផ្សាយ​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា​បា​ចេញផ្សាយ​កាលពី​ព្រឹក​មិញ​នេះ​ថា សម្ភារៈប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩ (COVID-19) ដែល​ជំនួយ​របស់​រដ្ឋាភិបាល​ចិន អាច​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ទំព័រ Facebook​។​

​បើតាម​ការបញ្ជាក់​ស្ថានទូត​ចិន សម្ភារៈ​ប្រើ​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីត​១៩ ឬ​ហៅថា «Detection Reagent» គឺ​សម្រាប់​មនុស្ស​ប្រមាណ ២​ពាន់​នាក់​។ សម្ភារៈ​នេះ នឹ​ត្រូវប្រគល់​ជូនទៅ​ក្រសួងសុខាភិបាល​។​
​ស្ថានទូត​ចិន បាន​អះអាង​ទៀតថា ប្រទេស​ចិន នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេងទៀត​ជា​បន្តបន្ទាប់ ហើយក៏​នឹង​ខិតខំ​ផ្តល់​ជា​កម្លាំង​គាំទ្រ​ក្នុង​កិច្ចការ​ទប់ស្កាត់​ជំងឺ​កូ​វីត​១៩​ផងដែរ​។​
​គួរ​រម្លឹក​ដែរ​ថា ក្នុង​សេចក្តីប្រកាស​ព័ត៌មាន លោក​រដ្ឋមន្ត្រី លើកឡើងថា រដ្ឋាភិបាល បាន​ឲ្យ​ក្រសួងសុខាភិបាល សហការ​ជាមួយ​កងកម្លាំង​សុខាភិបាល​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​សុខាភិបាល​នៃ​នគរបាលជាតិ ដើម្បី​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង ដើម្បី​បញ្ចៀស​ការចម្លង​កូ​វីដ​-១៩ ក្នុង​សហគមន៍​ជាយថាហេតុ​។
ពាណិជ្ជកម្ម

​មកដល់ពេលនេះ កម្ពុជា ពុំទាន់​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ឡើយ​។ ករណី​ទាំង​២៤ ដែល​កើតឡើង​នៅ​កម្ពុជា សុទ្ធតែជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។
​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​សុខាភិបាល បាន​ក្រើនរម្លឹក​ប្រជាពលរដ្ឋ​ឲ្យ​ថែរក្សា​អនាម័យ​ដៃ ខ្លួនប្រាណ ចំណីអាហារ និង បរិស្ថាន​ជំវិញខ្លួន​ឲ្យ​បាន​ជាប់​ជាប្រចាំ​៕​

[wai id="5"]